ភាគទី២៩ : អាមនុស្សគម្រក់

643 116 36
                                    

/ត្រឡប់មកបច្ចុប្បន្ន/
«មិនទាន់ចូលគេងទៀតហេស៎?» រាងមាំចូលមកក្បែរ មីរ៉ា មុននឹងសួរនាំតែវាបណ្ដាលឱ្យនាងភ័យរហូតធ្វើជ្រុះទូរស័ព្ទពីដៃ។ មិនទាន់បានតេទៅរក ភីត ផងខ្លាកំណាចក៏មកទាន់ទៅហើយ។

«គ-គឺខ្ញុំនៅសំអាងចង្ក្រានបាយលោកម្ចាស់»

«ទៅវិញបានហើយ» វេកាស បញ្ជារួចដើរកាត់មុខទៀតចូលទៅខាងក្នុងភូមិគ្រឹះតែក៏មិនភ្លេចដើរជាន់ញីទូរស័ព្ទរបស់ មីរ៉ា រហូតវាបែកសភាពមើលមិនចង់យល់។ កម្ទេចផែនការបែបនេះគេដឹង!

វេកាស ញញឹមចុងមាត់ដើរមកបន្ទប់របស់ខ្លួនដែលទ្វារបិទមិនជិតគេសម្លឹងមើលទៅកាយតូចល្អិតអង្គុយយំខ្សឹកខ្សួលឱបអាវធំរបស់គេនោះដោយកែវភ្នែកមើលមិនយល់។ វាលាយឡំជាមួយការអន់ចិត្ត ការអស់សង្ឃឹម ការខឹងស្អប់ និង ក្ដីស្រឡាញ់លើសលប់ដែលមិនអាចប៉ាន់ស្មានបាន។

«ពួកឯងនាំគ្នាទៅវិញបានហើយ» នាយសង្ហារដកដង្ហើមធំសំងំឈរមុខបន្ទប់យ៉ាងយូរទើបងាកមកដេញអង្គរក្សរួមទាំង ណុប ឱ្យចេញ។ រីឯគេវិញក៏ដើរចូលទៅក្នុងបន្ទប់លបៗមិនផ្ដល់សំឡេងឱ្យអ្នកនៅខាងក្នុងបានដឹង។

«មានមុខមកទីនេះទៀតឬ?»

«វេកាស!?» ឃើញម្ចាស់កាយមាំភ្លាមរាងតូចក៏ចង់ចាកចេញទៅវិញ។ នាយមិនចង់និយាយជាមួយ វេកាស ឡើយនាពេលនេះ។

«យ៉ាងម៉េច!? ធ្វើឱ្យយើងស្ទើរតែរលាយហើយចង់រត់ចេញទៅងាយៗបែបនេះឬ?»

«លោកនិយាយអីខ្ញុំមិនយល់»

«ឯងចូលដៃចូលជើងគ្នាជាមួយ អាលីហ្វឹង! រួមក្បាលគ្នាមកខាំយើង» ចូលទៅចាប់ច្របាច់ដើមដៃ ភីត ខ្លាំងៗថែមទាំងអន្រួនខ្លាំងៗផង។

«ខ្ញុំមិនដឹង! លោកកំពុងតែយល់ច្រឡំហើយ»

«ថ្ងៃនោះមានគេឃើញផ្ទាល់ភ្នែកថាឯងមកជាមួយ អាលីហ្វឹង!»

«ថ្ងៃណា!?»

«បីថ្ងៃមុន»

«បីថ្ងៃមុនខ្ញុំទៅមន្ទីរពេទ្យមកបានយ៉ាងម៉េច?»

«កុហក! ឯងមក! បើឯងមិនមកឯងថាអ្នកណាជាអ្នកមក? ផាយ ឬ? ហ៊ឹស អាក្រក់ណាស់ធ្វើខ្លួនឯងតែបែរជាចង់ទម្លាក់កំហុសឱ្យប្អូន» វេកាស តបទាំងហួសចិត្ត។ ចិត្តគំនិតរបស់គេនៅតែគិតថាជា ភីត ដែលប្រព្រឹត្តមិនមែនជា ផាយ ឡើយ។ គេចង់ជឿតាមសម្ដីរបស់ ភីត ណាស់តែមិនអាចឡើយព្រោះមិនអាចជាអ្នកផ្សេង។ លេខទូសម្ងាត់គ្រប់ទូនៅក្នុងបន្ទប់នេះគេប្រាប់ ភីត ទាំងអស់បើមិនឱ្យគេគិតថាជា ភីត ឱ្យគិតថាជាអ្នកណា? ចំពោះ ផាយ វិញនាយតូចស្អប់គេសឹងតែស្លាប់នាយគ្មានថ្ងៃមកជាន់ទីនេះឡើយ។

ភរិយាជំនួស {ចប់}Where stories live. Discover now