ភាគទី១៨ : ស្រាថ្នាំ 🔥

905 128 76
                                    

+យប់ឡើង
វេលាដែលស្បៃអន្ធាការបានគ្របដណ្ដប់នូវភពផែនដីទាំងមូលនេះ មនុស្សគ្រប់គ្នានៅក្នុងភូមិតូចមួយដែលស្ថិតនៅក្នុងព្រៃក្រាស់នៃខេត្តឈៀងម៉ៃក៏ចាប់ផ្ដើមប្រព្រឹទ្ធនូវពិធីបុណ្យភូមិរបស់ពួកគេដូចគ្នា។ អ្នកភូមិទាំងអស់មិនថាចាស់មិនថាក្មេងនាំគ្នាចេញពីផ្ទះមកញ៉ាំអាហារជុំគ្នាក្រោមពន្លឺព្រះច័ន្ទនិងនាំគ្នារាំលេងកម្សាន្តយ៉ាងក្អាកក្អាយជុំវិញភ្នក់ភ្លើងចោលពន្លឺត្រចះត្រចង់ផង។ ភីត ដែលបានជាគ្រាន់បើហើយនោះក៏មកចូលរួមនឹងគេដែរ។ វេកាស អង្គុយក្បែរ ភីត មិនព្រមទៅណាព្រោះភ័យខ្លាចថា ណាម នឹងមកជិតនាយតូចទៀត។ ម្យ៉ាងបើ ភីត មិនស្រួលត្រង់ណាទៀតគេនឹងប្រញាប់នាំទៅផ្ទះវិញភ្លាម។

«ចង់ញ៉ាំអីឬអត់បងទៅយកឱ្យ»

«អត់ទេ»

«ភីត កុំសោះកក្រោះដាក់បងពេកបានទេ?»

«ខ្ញុំមិនបានសោះកក្រោះ! ឈប់រករឿងខ្ញុំបានទេ?»

«អូខេ! តាមចិត្ត» វេកាស តបដោយមួរម៉ៅ។ គេប្រឹងលេបកំហឹងរបស់គេចូលទៅក្នុងពោះវិញក្រោយមកក៏ដើរចេញពីកន្លែងដែលខ្លួនកំពុងអង្គុយទៅអង្គុយជិត ឌីហ្វា និង មេភូមិឌីម ទុកឱ្យរាងតូចនៅអង្គុយតែម្នាក់ឯង។ ខណៈដែល វេកាស ដើរចេញនោះ ភីត ចង់ឃាត់ដូចគ្នាតែពេលឃើញថាដើរតម្រង់ទៅ ឌីហ្វា គេក៏មិនឃាត់វិញ។

ថាយើងសោះកក្រោះហើយដើរចេញ តាមពិតចង់ទៅរកស្រីម្នាក់ហ្នឹងសោះ!

ភីត ដៀងភ្នែកសម្លក់ វេកាស ម្ដងម្កាលដែរពេលឃើញបែបនេះ។ គេក៏ចេះប្រច័ណ្ឌចេះខឹងដែរ! បើ វេកាស លួងគេឱ្យបែបពិតប្រាកដម្ដងម្ល៉េះពេលនេះគេមិនព្រងើយកន្តើយដាក់ឡើយ។ មកពី វេកាស មិនចេះលួងខ្លួនឯង! ឬក៏មកពីមិនចង់លួងច្រើនជាង?

«ភីត! ឈប់គិតៗ» ភីត ទាញខ្លួនឯងពីអន្លង់គំនិតខណៈដែលខួរក្បាលគេចេះតែគិតពីនេះពីនោះមិនឈប់ដោយយកដៃមកទះថ្ពាល់ខ្លួនឯងខ្លាំងៗ។

«ស្នាមថ្ពាល់កុំទះ» សុខៗដៃរឹងមាំរបស់ ណាម លូកមកចាប់ដៃរបស់ ភីត ជាប់ស្របពេលមាឌមាំៗដាក់បង្គុយក្បែរនាយដែរ។

ភរិយាជំនួស {ចប់}Where stories live. Discover now