ភាគទី៣៥ : មកធ្វើកូនជាមួយគ្នាណា

823 111 32
                                    

ក្រាក!

«ប៉ាៗភីត! អ្ហឹកៗៗ! អូនឃ្លានមឹម!» សំឡេងបើកទ្វារព្រមជាមួយសំឡេងស្រួយស្រែសរបស់ក្មេងពីរខួបកើតឡើងព្រមគ្នានាំឱ្យ ភីត រុញ វេកាស ចេញយ៉ាងទាន់ហន់។ ផានុ ស្រក់ទឹកភ្នែកម៉ាត់ៗ ពេបមាត់ពេប.កយ៉ាងគួរឱ្យអាណិត។ ឯ ចនសាន់ ដែលមកជាមួយនោះក៏ធ្វើមុខជូរហួញ។

ព្រឹកមិញនេះពេលដែល ផានុ ក្រោកឡើងក៏យំសឹងតែបែកសណ្ឋាគារទារចង់ជួប ប៉ាៗភីត របស់គេ។ ទោះបីជា ចនសាន់ ខំលួងលោមយ៉ាងណាក៏ ផានុ មិនខ្ចីឺប់យំដែរ ទាល់តម្រិះពេក ចនសាន់ ក៏យកមករក ភីត ដល់ក្រុមហ៊ុនតែម្ដងទៅ។

«ផានុ ឃ្លានមឹមហេតុអីមិនប្រាប់ ពូចនសាន់?» ភីត រហ័សទៅលើកកូនពរដោយក្ដីថ្នាក់ថ្នមប្រើដៃម្ខាងជូតទឹកភ្នែកចេញពីថ្ពាល់ប៉ោងៗគួរឱ្យគ្រឺត។

«ពូចនសាន់ ឆុងមិនឆ្ងាញ់ដូចប៉ាៗឆុងឱ្យទេ អ្ហឹកៗ» អាល្អិតបន្តយំសសឹក។

«កូនឯងនេះពូកែរករឿងណាស់ រករឿងតាំងពីភ្ញាក់ម្ល៉េះយើងអស់លទ្ធភាពមើលហើយសុំទៅរកកាហ្វេមួយកែវមកប៉ូវកម្លាំងសិន។ សុំអនុញ្ញាត្តិបាទលោកហើយក៏សុំទោសដែលអត់មារយាទដូចគ្នា» ចនសាន់ និយាយសុំទោស វេកាស បន្តិចទើបដើរចេញទៅ។

«ម្ដុំនេះមានគេលក់ទឹកដោះគោដែរទេ?»

«មាន! ចាំបងឱ្យគេទិញឱ្យ»

«អត់ទេ! ចង់បានអារបស់ ប៉ាៗភីត ឆុងឱ្យ» នៅងរង៉ក់មិនឈប់រហូត ភីត ត្រូវគ្រវីក្បាលតិចៗ។ មាឌតូចដាក់បង្គុយចុះលើសាឡុងហើយស្ទាបក្បាលកូនប្រុសបណ្ដូលចិត្តឃើញថាក្ដៅខ្លួនខ្លាំងណាស់ អ៊ីចឹងតើទើបបានជារករឿងមិនឈប់បែបនេះ។

«គេក្ដៅខ្លួនមែនទេ?» ទោះមិនធ្លាប់ចិញ្ចឹមក្មេងពីមុនមកមែនតែមើលតាមទឹកមុខរបស់ ភីត គេក៏អាចដៅបាន។

«ហ៊ឹម»

«យកគេទៅគេងក្នុងបន្ទប់គេងទីនេះសិនហើយចាំបងហៅពេទ្យមកឱ្យ»

«អរគុណ» សម្ដីទន់ភ្លន់និយាយអរគុណតាមមារយាទមុននឹងពរ ផានុ ទៅដាក់ឱ្យគេងក្នុងបន្ទប់មួយដែល វេកាស ចង្អុលប្រាប់។ អាល្អិត ផានុ ប្រហែលជាផ្ដាសាយព្រោះយប់មិញនេះទម្រាំរកតាស៊ីជិះទៅសណ្ឋាគារវិញបានក៏ឈរហាលទឹកសន្សើមជិតមួយម៉ោងឯណោះ។

ភរិយាជំនួស {ចប់}Where stories live. Discover now