ភាគទី៣៦ : ឈឺធ្មេញ

840 111 25
                                    

+ច្រើនថ្ងៃកន្លងផុតទៅ
វេកាស ប្រតិបត្តិការតាមញ៉ែ ភីត ហុយដីពេញភូមិតែម្ដង។ ពេលព្រឹកមានបាច់ផ្កាមួយបាច់នំមួយកញ្ចប់មកដល់មុខផ្ទះ ថ្ងៃឡើងមានបាយយកមកឱ្យដល់កន្លែង យប់ឡើងក៏មានទឹកក្រឡុកប្រគេនដល់ដៃ ហើយប្រាកដណាស់ថា វេកាស ជាអ្នកយកមកឱ្យដោយផ្ទាល់។

ច្រើនថ្ងៃមកនេះ វេកាស តាម ភីត កកិតការងារមិនសូវជាបានធ្វើប៉ុន្មានឡើយកុំតែមានអ្នកមកមើលការងារជំនួសទេបើមិនអ៊ីចឹងប្រហែលក្រុមរលំរលាយអស់ទៅហើយ។ តេការខំប្រឹងទាំងឡាយរបស់គេមិនឥតប្រយោជន៍ឡើយ រយៈចុងក្រោយនេះសង្កេតឃើញថា ភីត ចិត្តទន់ដាក់គេច្រើនណាស់។

ដ្បិតថាទំនាក់ទំនងរវាងគេនិង ភីត បានប្រសើរឡើងក្ដីតែទំនាក់ទំនងរវាងគេនិង ផានុ នៅតែល្អក់កករនៅឡើយ។ នេះមកពី ផានុ មិនព្រមទទួលស្គាល់ វេកាស ធ្វើជាឪអាងថា វេកាស មិនធ្លាប់ចិញ្ចឹមខ្លួន។

មានពេលមួយនោះគេនិយាយថាសុខចិត្តយក ចនសាន់ ធ្វើជាដេតឌីក៏មិនយក វេកាស ដែរ។ គ្រាន់តែឮបែបនេះ វេកាស អន់ចិត្តទៅអង្គុយធ្វើមុខសេដនៅមាត់ទន្លេមួយថ្ងៃពេញបន្ទោសខ្លួនឯងថាមិនបានបំពេញតួនាទីជាឪពុកដ៏ល្អម្នាក់របស់កូន។

តែយ៉ាងណាក៏ដោយមនុស្សដូចជា វេកាស មិនងាយចុះចាញ់ទេ។ ថ្ងៃនេះគេតាំងចិត្តទិញនំនែក ស្ករគ្រាប់ និងទឹកដោះគោយ៉ាងច្រើនមកល្បួងអាល្អិត ផានុ ម្ដងខណៈប្រើវិធីមុនៗមិនបានផល។

«មកទៀតហើយគួរឱ្យធុញមែន!» សំឡេងរបស់ក្មេងបីខួបជាងបន្លឺឡើងតែដៃនៅតែបន្តលេងដីមិនឈប់។ វេកាស ដាក់ឥវ៉ាន់សំពីងសំពោងទៅលើតុមុននឹងអង្គុយចោងហោងក្បែរកូនប្រុសសំណព្វចិត្ត។

«ផានុ លេងសប្បាយទេកូន?»

«សប្បាយតែឃើញមុខពូឯងអស់សប្បាយបាត់ហើយ»

«អ៎ាៗ កុំខឹងដេតណា! នេះដេតទិញនំទឹកដោះគោហើយក៏មានស្ករគ្រាប់មកផ្ញើរណា»

«ស្ករគ្រាប់?» សំនៀងពេញដោយក្ដីត្រេកអរបន្លឺឡើង កែវភ្នែកតូចចាប់ចេញពន្លឺព្រាកៗចេញមក ខណៈបានឮពាក្យស្ករគ្រាប់ចេញពីឪពុក(ដែលគេមិនទទួលស្គាល់)។

ភរិយាជំនួស {ចប់}Tahanan ng mga kuwento. Tumuklas ngayon