នៅកណ្តាលយប់ស្ងប់ស្ងាត់មានក្មេងប្រុសម្នាក់កំពុងតែដើរលើដងវិថីរួមមានជាមួយកាយវិការរស់រវើកគឺថាដើរផងរអ៊ូរៀបរាប់ពៅជីវិតដែរលខ្លួនមានរាល់ថ្ងៃ
"អាភីតហែងនឹងកម្មក្រាស់ណាស់ក្រក៏ក្រ ចឹងហើយត្រូវំបំពានគូថទៀត ហ៊ឹក ជីវិតនេះអីក៏លំបាកម៉្លេសហា៎ស អញធុញៗៗៗ ស្អប់ជីវិតនេះណាស់ ហ៊ីសសៗ រៀនចប់ហើយឥលូវគ្មានលុយរៀនតទៀតក៏វេទនាអីក៏វេទនាម៉្លេស ចាំមើលហា៎ស តែកុំអញប្រុសទេកុំអីទៅលក់ខ្លួនដូចគេម៉ងហា" ភីតដើរទន្ទ្រាំជើងលិចកើតៗព្រោះគេខឹងនឹងវាសនាខ្លួនជួបតែរឿងស៊យរហូតមិនដែលសំណាងនឹងគេសោះ
គេរស់នៅក្នុងមណ្ឌលកុមារកំព្រាតាំងពីដឹងក្តីមកគេមិនដឹងថាឪពុកម្តាយគេមុខមាត់យ៉ាងណាទេគេធំដឹងក្តីមកជាមួយនឹងមិត្តភក្តិនឹងគ្រូៗនៅក្នុងនោះតែប៉ុណ្ណោះ ខាងកុមារកំព្រាជួយទំនុកបម្រុងថ្លៃសិក្សារៀនសូត្រគេរហូតដល់ចប់ទី12 ពេលណារៀនយប់គេនឹងឲ្យទាំងអស់នោះចេញរកការងារដើម្បីរកលុយរៀនបន្តប៉ុន្តែគេនៅតែជួយបង់លុយថ្លៃសាលាឲ្យ50% សម្រាប់អ្នកដទៃគេសប្បាយរីករាយនឹងជីវិតថ្មីបទពិសោធន៍ថ្មីបែបនេះតែសម្រាប់ភីតគេរៀនមិនសូវពូកែប៉ុន្មានទេ គេពូកែតែខាងនិយាយរអ៊ូ លេងសើចច្រើន តែក៏ភ័យខ្លាចច្រើន (មួយទៀតមិត្តគេតែងតែថាឲ្យគេល្ងង់ហើយឆោត ឡប់ៗនិយាយរួមទៅ) តែគេសំណាងដែលតែងតែមានមិត្តភក្តិជួយជ្រុំជ្រែងគេ ផស៍គឺជាមិត្តដែលស្នាក់នៅកុមារកំព្រាជាមួយគ្នាតាំងតែពីតូចក្រូចឆ្មារមក ផស៍ជាមនុស្សពូកែ ឆ្លាត ពេលមានបញ្ហាអាចយករួចខ្លួនបានមិនដូចគេទេ ពេលមានរឿងអីឬបញ្ហាអីបានត្រឹមញញឹមឈរឆ្កឹងមិនដឹងធ្វើអីមុនបច្ចុប្បន្ននេះពួកគេធ្វើការពេញម៉ោងនៅហាងមួយកន្លែងដែលពេលថ្ងៃបើកកន្លែងញាំអីនិងពេលយប់បើកផឹកស៊ី ថ្ងៃនេះផស៍និងភីតប្រឹងធ្វើការយ៉ាងសកម្ម ពួកគេមិនដែលលួចខ្ជិលនោះទេគេក៏ស្រលាញ់ថៅកែរបស់ពួកគេដែរ ទោះថៅកែគេឡប់ៗតិចក៏ដោយ ថៅកែគេមានឈ្មោះថេនឃុនជាមនុស្សចិត្តល្អ មានសន្តានចិត្ត ចេះជួយកូនចៅគ្រាន់តែចូលចិត្តធ្វើខ្លួនប្លែកៗ ចូលចិត្តជេររអ៊ូ ពេលខ្លះបិទហាងដើម្បីនាំកូនចៅមើលរឿងភាគក៏មាន ភីតពេលធ្វើការពេលយប់ភាគច្រើនគេតែងតែត្រូវពួកប្រមឹកអស់នុះចាប់គូទរបស់គេ ភីតបានត្រឹមតែទៅអង្គុយយំរអ៊ូនៅចង្ក្រានបាយតែម្នាក់ឯងប៉ុណ្ណោះតែចៃដន្យថ្ងៃមួយថេនឃុនបានឃើញទង្វើទាំងអស់នោះគេគិតថាថេនឃុនច្បាស់ជាជួយគេមិនខាន ពិតដូចដែលភីតគិតមែន មកដល់គេចង្អុលថ្ងាសពួកនោះហើយដៀលថា
"ល្ងង់ភ្លើទៀតមានដៃប៉ុន្នឹងដែរមានចរឹកគំនិតថោកទាបប៉ុន្នឹងដែរតែចោរម្សៀតមកចាប់គូថភីតដែលស្វិតគ្មានទាក់ទាញ បុគ្គលិកផ្សេងទៀតដែលគូថធំៗម៉េចក៏មិនចាប់ហា៎ស ពួកឯងមកនេះមើល មើលបែរគូថឲ្យពួកល្ងង់នេះមើលតិចមើល ឃើញទេគូថពួកវានេះធំៗណែនទៀតម៉េចមិនចាប់ឬចាំឲ្យយើងជួយបង្រៀនចាប់ហា៎ស យីៗៗ ខាតពេលខាតវេលាមើលរឿងរបស់យើងអស់មកដោះស្រាយភាពល្ងង់ខ្លៅមនុស្សដូចជាពួកឯង ហ៊ឹស លើកក្រោយឈប់ចាប់គូថវាទៀតឮអត់គូថវាស្វិតចង់ងាប់ក៏ចាប់ដែរ" ភ្ញៀវទាំងនោះខ្មាស់គេឡើងចង់ចូលក្រោមតុបាត់ទៅហើយ ចំណែកភីតមុខស្អុយប៉ែថ្ងៃនេះផស៍ឲ្យភីតដើរមកផ្ទះមុនដោយសារគេជាប់ណាត់ជាមួយអ្នកណាមិនដឹងទើបបោះបង់គេចោលបែបនេះ
ភីតដើរសុខៗក៏ត្រូវនរណាម្នាក់យកកន្សែងខ្ទប់មាត់របស់គេពីក្រោយ
"ជួយផងងង"
សម្លេងបិទទ្វារឡានរួចរថយន្តពណ៌ខ្មៅនោះក៏បើកចេញទៅយ៉ាងរលូននឹងចាប់ភីតបានដោយសុវត្ថិភាព
YOU ARE READING
ម៉ាហ្វៀកំពូលស្នេហ៍
Short Story•ភីតត្រូវពួកសង្គមងងឹតមួយកន្លែងចាប់ខ្លួនដើម្បីយកទៅលក់ ◇នៅក្នុងក្លឹបមួយ ចៃដន្យវេកាសបានចូលរួមដែរធ្វើឲ្យគេជួបក្មេងប្រុសក្លាហ៊ានរបស់គេម្តងទៀត វេកាសsmirk "ទីបំផុតរកឯងឃើញហើយ!" វេកាសញញឹមចុងមាត់ "សៃយើងយកក្មេងមួយនោះ😈" វេកាសសម្លឹងមើលទៅក្មេងប្រុសដែលកំពុងអង្គុយ...