វគ្គទី22

708 88 37
                                    

"វេកាស អូនភ័យហ៊ឹកកក" ភីតអោបដៃវេកាសជាប់និងនឹកទៅដល់វេននីសនៅផ្ទះម្នាក់ឯង
"កុំបារម្ភបងនឹងការពារអូនដរាបណាបងនៅមានដង្ហើម" វេកាសអង្អែលក្បាលព្រមទាំងថើបលួងលោមកុំភីតភ័យខ្លាំង
"ចៅហ្វាយគ្នាយើងជិតមកដល់ហើយ ប៊ាំងងៗៗៗ"
សៃនិយាយមិនទាន់ចប់ស្រួលផងឡានខាងក្រោយចាប់ផ្តើមវាយប្រហារមុនបាត់ទៅហើយ
"អ្ហាៗៗៗៗៗ" ភីតខ្ទប់ត្រចៀកដោយព្រលឹងស្ទើរតែហោះចេញពីខ្លួនបាត់
"ភីតក្រោបចុះហាមងើបដាច់ខាត" វេកាសប្រាប់ហើយក៏ត្រៀមកាំភ្លើងកេះកៃបាញ់តបតវិញតែត្រូវភីតស្រែកហាម
"អត់ទេហាមលូកដៃចេញទៅវាប្រាកដជាបាញ់បងត្រូវជាមិនខានទេ"  ភីតអោបវេកាសអង្វរ
"ភីតពួកយើងមានតែគ្នាបីនាក់ទេក្នុងឡាន សៃគេបញ្ជាឡានគេមិនអាចបាញ់តបតបានទេ ជឿបង, បងប្រាកដជាមិនអីនោះទេ" វេកាសនិយាយពន្យល់ភីត
"បើចឹងហ៊ឹក បើចឹងអូនជាអ្នកបើកឡានបងនិងសៃបាញ់ត មានគ្នាពីរនាក់ទប់ទល់គ្រាន់បើជាងម្នាក់" គេនិយាយទៅអណ្តិកអណ្តក ភីតជូតទឹកភ្នែកចេញរួចប្រឹងរំងាប់អារម្មណ៍ខ្លួនឯង
"កុំអីគ្រោះថ្នាក់ណាស់"
"អូនធ្លាប់បើកឡានប្រណាំងកាលពេលរត់គេចពីបង អូនធ្វើបាន" វេកាសទាក់ទើរតែសម្លេងបាញ់ពីក្រោយនៅតែបន្តចឹងម្នាក់ៗដូចអស់ជម្រើសហើយ
"សៃ" ភីតវារទៅខាងមុខរួចឡើងអង្គុយលើសៃដើម្បីឲ្យសៃចេញមកខាងក្រោយភីតដាក់ខ្សែក្រវ៉ាត់រួចប្រឹងពង្រឹងស្មារតីខ្លួនឯងឲ្យផ្ចង់ទៅលើការបើកបរ
"ដើម្បីកូននិងប្តីភីតស្ងប់អារម្មណ៍" ភីតទន្ទេញជាប់មាត់រហូតទោះភ័យនឹងសម្លេងបាញ់តបតពីក្នុងឡានទៅក្រៅក៏ដោយ
ភីតបើកគេចពីគ្រាប់កាំភ្លើងទាំងនោះដោយមិនឲ្យបាញ់ត្រូវកង់ឡានរួចបន្ថែមល្បឿនកាន់លឿនធ្វើឲ្យពួកគេបើកជិតទៅដល់ផ្លូវធំហើយ ភីតខំបុណ្យស្រន់ឲ្យដល់ផ្លូវធំឆាប់ៗព្រោះគ្នីគ្នារបស់វេកាសកំពុងតែធ្វើដំណើរតាមផ្លូវនោះ
"ប៊ាំងងៗៗៗៗៗ" ឡានខាក្រោយកាន់តែបាញ់រះមកច្រើនឡើងៗ ភីតប្រឹងទប់ចង្កូតគេចពេញផ្លូវ វេកាសនិងសៃព្យាយាមបាញ់តទៅវិញតែក៏មិនអាចឈ្នះគេដែរព្រោះគេមានគ្នាច្រើន
"អូយយយ" វេកាសស្រែកតិចៗតែភីតក៏បានលឺ
"វេកាសសស មានរឿងអី??" ភីតបើកភ្នែកធំថែមទាំងមានទឹកភ្នែកដក់ក្នុងនោះទៀតផងដោយប្រឹងទប់មិនស្រក់ចុះ គេមើលវេកាសតាមកញ្ចក់រួចសួរ
"ភីតបងមិនអីទេកុំបារម្ភ" ភីតយំខ្សឹបខ្សួលខាំមាត់មិនចង់ឲ្យវេកាសបែកអារម្មណ៍ពេលនេះទេ វេកាសវិញក៏ឈឺចាប់មិនស្ទើរទេដែលបណ្តោយឲ្យភីតយំភ័យខ្លាចបារម្ភនឹងគេបែបនេះ ទឹកភ្នែកប្រពន្ធគេមានតម្លៃណាស់មិនអាចស្រក់ដោយសារអាពួកសំរាមទាំងនោះទេ
វេកាសខាំមាត់សង្កាត់ចិត្តនឹងរបួសដែលគេកំពុងមាននៅពេលនេះ
"ទ្រាំបន្តិចទៅ ជិតដល់គោលដៅហើយ" ភីតនិយាយបណ្តើរយំបណ្តើរ
"អាៗៗៗ" សម្លេងសៃស្រែកវិញម្តង ពេលនេះពួកគេទាំងមានរបួសទាំងពីរ ភីតប្រឹងបន្ថែមល្បឿនកាន់តែលឿន
"ប៉័ងងង" សម្លេងកង់ឡានកកិតនឹងថ្នល់លាន់ឡើងទ្រហឹង
វេកាស ភីតនិងសៃម្នាក់ៗអស់សភាពដោយសារតែកម្លាំងទង្គិចពេលដែលកង់ឡានបែកនោះ
ភីតប្រឹងតាំងសតិបើកភ្នែកសំលឹងមើលទៅរកវេកាសដែលកំពុងតែទប់ក្បាលមានឈាមហូរមកនោះ
"វេវវវ បងមិនអីទេមែនទេ?" ភីតសួរទៅកាន់វេកាសដោយសម្លេងខ្សាវៗ
"អូនមានត្រូវត្រង់ណាទេ?" វេកាសប្រឹងងើបមកភីតដែលជាប់នៅផ្នែកខាងមុខ គេអង្អែលមុខនិងពិនិត្យមើលផ្នែករាងកាយភីតខ្លាចថាមានត្រូវរបួស
"មិននអីទេ ហ៊ឹកក"
"សៃឯងយ៉ាងម៉េចហើយ?"
"មិនអីទេចៅហ្វាយយ" សៃអោបរបួសដៃម្ខាងទៀតទាក់ទងទៅកាន់គ្នីគ្នាគេដែលនៅខាងក្រៅកំពុងចាត់ការពួកនោះ
"ចាត់ការវាទាំងអស់ទុកម្នាក់ដើម្បីសួរចម្លើយបានហើយ"

"វេកាសបងមានរបួសឈាមច្រើនណាស់ហ៊ឹកកកក តោះទៅពេទ្យ" ភីតប្រឹងទាញវេកាស
"ចាំពួកគេសំអាតអាពួកចង្រៃអស់សិន"
"តែវាហូរឈាមច្រើនណាស់ហ៊ឺៗៗៗៗ"
"អូខេៗ ឈប់យំៗ តោះៗទៅពេទ្យ"
"ចៅហ្វាយគ្រប់យ៉ាងclearអស់ហើយ"
ពួកគេទាំងបីចេញមកក្រៅដើរសំដៅទៅឡានមួយទៀតដែលកំពុងរង់ចាំ
នៅតាមផ្លូវភីតយំអង្អែលរបួសវេកាសរហូតយំឡើងទន់ខ្លួនផ្អែកនឹងស្មាវេកាសម្ខាងទៀតដែលគ្មានរបួស
"ភីតឈប់យំទៅបងមិនអីទេ"
"ហ៊ឺៗៗៗ" ភីតមិនឆ្លើយតបទេគេគិតតែយំអោបវេកាស

~មន្ទីរពេទ្យ
គ្រាន់តែបញ្ចូនវេកាសចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់រួចភីតក៏សន្លប់ភ្លាមធ្វើឲ្យគ្រប់គ្នាឆោឡោ

ភីតដឹងខ្លួនឡើងឃើញពិដានពណ៌ស គេប្រឹងងើបតែងើបមិនទាន់រួច រួចក៏ងើបមើលឆ្វេងស្តាំឃើញវេកាសកំពុងគេងនៅជិតនោះដែរ
"វេសសសស" ភីតហៅវេកាសខ្សាវៗដោយខ្លួនមិនទាន់មានកម្លាំងកំហែង
ផស៍ចូលមកគេប្រញាប់ទៅពិនិត្យមើលភីត
"ភីតហែងមានឈឺត្រង់ណាអត់??"
"អត់ទេយើងគ្រាន់អស់កម្លាំង"
"អឺ យើងទៅហៅពេទ្យសិន" ផស៍រត់ត្រុយទៅបាត់

លោកគ្រូពេទ្យពិនិត្យមើអាការះរបស់ភីតបន្ទាប់មកក៏ទៅពិនិត្យមើលអាការះរបស់វេកាស
"អ្នកជម្ងឺមិនអីទេ តិចទៀតគេដឹងខ្លួនវិញហើយ"
រួចពួកគេដើរចេញទៅ
ភីតនឹកឃើញរឿងរ៉ាងមុននេះធ្វើឲ្យគេភ័យខ្លាចយ៉ាងខ្លាំង បើពួកគេមានម្នាក់កើតអីទៅតើកូនគិតយ៉ាងណា ហើយម្នាក់ទៀតនឹងមានអារម្មណ៍យ៉ាងម៉េចទៅ? បើសិនជាបែបនេះគេប្រាកដជាឆ្កួតមិនខាន គេត្រូវការគ្រួសារគេឲ្យនៅជុំគ្នាមិនត្រូវខ្វះម្នាក់ណាឡើយ
"ភីតកុំគិតច្រើនពេក វេកាសអស់អីហើយ"
"ផស៍អញខ្លាចហ៊ឹក"
"អស់អីហើយកុំភ័យអី"
"អ្ហឹមម"
"ឯងត្រូវរឹងមាំដើម្បីវេននីសនិងវេកាស បំភ្លេចរឿងរ៉ាងដែលកន្លងឲ្យអស់ទៅ"
ភីតយំអោបផស៍ខ្លាំងណាស់ គេចង់ប្រាប់ផស៍ថាគេពិតជាឈឺចាប់ណាស់ជាពិសេសមនុស្សសំខាន់របស់គេកំពុងគេងមិនដឹងខ្លួនបែបនេះ
"យំឲ្យអស់ចិត្តទៅរួចត្រូវរឹងមាំដើម្បីមនុស្សជុំវិញខ្លួន" ភីតងក់ក្បាលដោយទទួលដឹង

♡♡♡
អ្នកទាំងអស់គ្នាអើយ និយាយទៅP'Buildគាត់មានបញ្ហារហូតលើកនេះរឿងវាធំជាងមុនទៀតសំខាន់មានអ្នកunfollowគាត់ផងអីផង មិនដឹងគាត់ម៉េចហើយ តែមីនៗក៏អត់ដឹងថាខាងណាពិតឬមិនពិតទេ គ្រាន់តែចង់និយាយថាខ្លាចតែរឿងវាខុសពីការរំពឹងទុកទេ (ព្រោះមតិអត់ល្អច្រើនទៅលើគាត់) ហើយពេលគាត់មកវិញដឹងម៉េចដឹងម៉ាទេព្រោះវាកើតឡើងញឹកពេក😔😔
ហើយចង់និយាយថាមីនៗមានអារម្មណ៍ថាវិលវល់អស់ហើយអត់ចង់ឲ្យវាកើតឡើងសោះតែម្តង😥

ម៉ាហ្វៀកំពូលស្នេហ៍Where stories live. Discover now