ពេលនេះភីតបានត្រលប់មកផ្ទះវិញហើយហើយក៏មិនប្រាប់វេកាសដោយ(ទុកឲ្យត្រាស់ដឹងខ្លួនឯង) តែមួយភ្លេតសោះបីខែទៅតែភីតនិងវេកាសមានអារម្មណ៍ដូច300ឆ្នាំចឹង ម្នាក់ៗនឹកគ្នាចង់ឆ្កួតហើយជាពិសេសភីតគេងយំនឹកប្តីរាល់យប់តែប្រឹងធ្វើចិត្តរឹងមាំ បើវេកាសវិញប្រមឹកធីបចោល
ភីតទៅដើរលេងមួយរយះមកវិញយល់ការជាងមុនតែមិនដឹងប៉ុន្មានទេ🤣 គេប្តេជ្ញាចិត្តហើយថាមកវិញគេនឹងរៀនតនិងមើលថែកូនឲ្យបានល្អចង់វេកាសមកព្រមឬអីក៏គេមិនខ្វល់ គេរៀបគម្រោងការហើយៗថានឹងធ្វើបាបវេកាសឲ្យដឹងគ្នាម្តង
វេកាសគ្រាន់តែដឹងថាភីតត្រលប់មកវិញគេមិនគិតពីអ្វីទាំងអស់រកសំដៅមកផ្ទះភ្លាម
"ភីតតត" វេកាសស្រែកភីតតាំងកាំជណ្តើរទៅ
"ស៊ូតតតតត ឃើញវេននីសពុងគេងទេ"
"អូនមករកបងវិញហើយបងសប្បាយចិត្តណាស់"
"NO NO NO!☝ អូនមិនបានមករកបងវិញទេ អូនគ្រាន់តែធ្វើតាមតួនាទីក្នុងនាមជាប៉ារបស់វេននីសប៉ុណ្ណោះ នៅទីនេះគេងាយស្រួលរស់នៅជាងទើបអូនមកវិញ បញ្ជាក់មិនមែនព្រោះបង"
"ភីតត កុំចឹងអីកុំលលេងនឹងបងបែបនេះអី" ភីតដើរចេញមកខាងក្រៅខ្លាចកូនភ្ញាក់រួចពួកគេក៏ដើរសម្តៅទៅបន្ទប់ពួកគេវិញ
"អូននិយាយពិតហើយមិនបានលេងសើចទេ វេកាសអង្គុយមកស្រួលនិយាយគ្នា ចាប់ពីថ្ងៃនេះទៅអូននឹងរស់នៅតាមបែបផែនអូន បងរស់យ៉ាងម៉េចជារឿងបងអូនមិនពាក់ព័ន្ធឬចូលទៅជ្រែកនោះទេ"
"ទេបងមិនព្រមទេ"
"មួយវិញទៀតអូនចង់រៀនតឲ្យចប់រួចរកការងារធ្វើ"
"ភីតបងគ្មានបញ្ហាជាមួយរឿងលុយទេ តែបងចង់ឲ្យអូននិងដូចកាលពីមុនវិញ"
"ជុកកៗៗៗ សម្រេចថាចឹងហើយ"
"ភីតកុំចឹងអី បានបើអូនចង់រៀនបងយល់ព្រមអូនចង់បានអីក៏បងយល់ព្រមតែមកដូចដើមវិញមកណា"
"អូ បិះភ្លេច អូនចង់គេបន្ទប់ផ្សេង"
"គ្មានផ្លូវដាច់ខាត" វេកាសប្រកែកដាច់អាហ័ងការ
"គេងបន្ទប់តែមួយក៏បានតែបងមិនអាចប៉ះពាល់ឬឆ្លងដែនមកខាងអូនទេ"
"ភីតបងខុសហើយ បងដឹងកំហុសគ្រប់យ៉ាង ពួកយើងកុំបែបនេះអី បងនឹកអូនណាស់"
"ហ៊ឹសស មនុស្សដូចបងមិនជឿមិនបាន អូនអស់ទំនុកចិត្តលើបងហើយ"
"បងខុសបងដឹង បងបានយល់ពីកំហុសបងហើយ អូនលើកលែងឲ្យបងទៅ"
ភីតអង្គុយគងពាក់ខ្លាធ្វើឬកស្រីស្អាតដោយបញ្ចេញអាការះជ្រេញនឹងពាក្យសម្តីវេកាស(គេសម្តែងទេ)
"ណា ណា ណា" វេកាសចុះមកអង្គុយលុតជង្គុងអង្វរភីតតែស្រភីតនិយាយថា "NOOOOO ទេ"
"អូននឹងចាំមើលពីទង្វើររបស់បងថាដូចនឹងនិយាយឬអត់"
"បាន បងមិនឲ្យបាត់បង់ឱកាសមួយនេះបានទេ អូនចាំមើលបងទៅ"
"ហ៊ឹស ជ្រេញ😩🥱"
ភីតដើរទៅយកកន្សែងចូលងឹតទឹកព្រោះទម្រាំបងដល់វិញគឺយប់ទៅហើយ
វេកាសដើរតាមភីតពីក្រោយដីចកូនឆ្មាដើរតាមម្ចាស់
"ដើរតាមអូនធ្វើ?"
"ចាំបម្រើអូននោះ"
"ទៅៗ មិនត្រូវការបងទេ"
"បងជួយដុះខ្លួននិងម៉ាស្សាឲ្យអូនណាៗៗៗ"
"ល្អ!ចឹងក៏បាន"
ភីតលួចសើចតិចៗចូលទៅថល់ភីតដោះអាវធ្វើឬកមិនដឹងខ្លួនតែលួចទាក់ទាញវេកាសឲ្យហូរទឹកហើយ
គេដើរចូលអាងទឹកដែលវេកាសទើបតែដាក់ដុំសាប៊ូចូល រួចផ្ដេកខ្លួនគេង ដោយរូបភាពទាក់ទាញមែនទែន
"មកម៉ាស្សាមកបងនៅសម្លឹងអី"
"ទៅហើយៗ ប្រពន្ធស្អាត"
"អូនមិនមែនប្រពន្ធបងទេ អូននៅលីវ"
"ហៃយ៉ា បងជាប៉ារបស់វេននីសចឹងមានន័យថាបងប្តីអូនដែរហើយ"
"ណូ ណូ!បងនិយាយខុសហើយអូនមានកូនមិនប្រាកដថាមានប្តីទេ"
"ហ៊ើយប្តីនៅឡើងច្រងោលនៅប្រកែកថាអត់ប្តីទៀត" វេកាសចង់តវ៉ាណាស់តែមិនអាចធ្វើតាមតែចិត្តបាន
"មោះៗបងម៉ាស្សាឲ្យអូនស្រួលខ្លួន"
វេកាសគក់ច្របាច់ឈ្លីឲ្យភីតបណ្តើរភ្នែកដៀងមើលរាងកាយភីតបណ្តើរ
មួសន្ទុះក្រោយមកភីតដើរវេកាសចេញអាងគេងូតទឹកជម្រះខ្លួនតែប្តីចរិកបានដោះខោខ្លួនឯងខ្ទេចរួចចាប់ស្រីភីតខ្ទប់ជញ្ជាំងរួចគេនីសនុះគ្នាចឹងទៅ
"វេកាសសស លែង អា៎ៗៗៗៗៗ អាមនុស្សឆ្កួតអូនខឹងនឹងបងមែនហើយយយ"
"ភីតបងសុំ អ្ហឹមមមមមម"
ក្នុងបន្ទប់ទឹកមិនអស់ចិត្តនាំមកពូកទៀត ភីតប្រឹងរើតែមិនឈ្នះកម្លាំងរបស់វេកាសនោះទេ
"វេកាសពេលណាបងគេងជាមួយអូនបងត្រូវសុំអនុញ្ញាតពីមុនសិនមិនមែនបែបនេះទេទទ"
ភីតតវ៉ាតែបានត្រឹមតវ៉ាវេកាសគេមិនខ្វល់ដូរគ្រប់ក្បាច់គ្រប់ចលនានិងប្រឹងអុកភីតឡើងគ្នាអស់កម្លាំងរលីងពីខ្លួន
"បងដ្រលាញ់អូនជុប" និយាយទៅភីតគ្មានបានលឺទេបើគ្នាសន្លប់លើបង្កងបាត់ហើយ វេកាសក្រលេកមើលទៅនាឡិកាឃើញម៉ោង4ភ្លឺហើយភីតភ្ញាក់ឡើងម៉ោង9ព្រឹកតែភ្នែកបើកមិនចង់រួចទេដើរទៅរកកូនទាំងគ្មានកម្លាំងកំហែង
"វេននីសយ៉ាងម៉េចហើយនឹកប៉ាៗទេ" វេននីសសើចកក្ខឹកពេលឃើញភីតមកលើកពគេ
នាំវេននីសលេងសុខៗក៏នឹកឃើញគំនិតមួយដើម្បីធ្វើបាបវេកាសកុំឲ្យធ្វើអីបានលើគេទៀតចឹងយកវេននីសទៅគេងជាមួយខ្លួនដែរ ធ្វើចឹងទៅវេកាសគេមិនហ៊ានធ្វើរឿងនោះចំពោះក្មេងទេ ភីតគិតដោយស្នាមញញឹម
ពេលវេកាសត្រលប់មកវិញគេញញឹមត្រេកអរឃើញភីតនិងកូនកំពុងអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវ វេននីសក៏ដើរមកទទួលស្វាគមន៍គេដោយគប់របស់លេងចំក្បាលគេតែម្តង
"ដេតឌី ឌីៗៗ ភីតតតត" វេននីសបែរទៅហៅភីតចង្អុលប្រាប់ថាដេតឌីមកផ្ទះវិញហើយ
ភីតងាកមកសម្លក់វេកាសទាំងឆ្នាស់ឆ្នើម
"ភីតអូនចង់ញាំបាយនៅក្រៅទេ"
"ទៅៗៗ" វេននីសអ្នកឆ្លើយជំនួសវិញម៉ោងទើបតែ6ណាមួយគេមិនដែលសូវនាំវេននីសទៅក្រៅសោះចឹងក៏យល់ព្រមទៅទាំងល្វើយទៅ
វេកាសជាអ្នកផ្លាស់អាវឲ្យកូនភីតទៅរៀបចំខ្លួន ចេញមកឡើងខ្ញង់ម៉ង
"អីយ៉ាប្រពន្ធបងស្អាតណាស់"
"អ្នកណាប្រពន្ធបង?" ភីតធ្វើឬកឆើយដាក់វេកាសរួចដើរនាំមុខចៅហ្វាយ
វេកាសនាំភីតមកញាំនៅហាងដ៏ទំនើបមួយដែលមានទេសភាពស្អាតមែនទែន វេននីសទះដៃសើចរត់ពេញនឹងដែលមានមេះដោះនិងអង្គរក្សជួយមើល ពួកគេកម្ម៉ងម្ហូបរួចភីតទៅរត់លេងជាមួយកូនដែរ
បន្ទាប់ពីញាំរួចវេកាសស៊ីញ៉ូទៅកាន់អ្នករត់តុ ក្រុមភ្លេងមកលេងវីយូឡុងនិងមានបាច់ផ្កាមួយបាច់ជួនទៅកាន់ភីត ភីតបានតែធ្វើឬកលេលឺៗព្រោះអត់ដឹងរឿងអីសោះ
គេមើលទៅវេកាសវេកាសក៏លើចិញ្ចៀនមកសុំភីតរៀបការ វេកាសមានក្តីសង្ឃឹមសម្បើមណាស់ពេលនឹងតែមានអីស្រីភីតញញឹមរួចបដិសេធកណ្តាលមុខម៉ង
"ភីតរៀបការនឹងបងណា"
"អូនមិនយល់ព្រម"
ម្នាក់ៗគាំងនៅនឹង វេកាសខំរៀបចំគម្រោងបានយ៉ាងល្អតែត្រូវភីតបដិសេធដោយមិនគិតសូម្បីមួយនាទី
"ហេតុអី?"
"អូនមិនទាន់ច្បាស់នឹងអារម្មណ៍ខ្លួន"
វេកាសចង់ផ្ងារជើងហើយ គេធ្វើមុខស្អុយប៉ែតែមិនបានប្រកាន់ខឹងអីនឹងភីតនោះទេព្រោះដឹងថាជាកំហុសខ្លួន
"ចឹងទទួលយកចិញ្ចៀនរបស់បងទៅចឹង" ដោយអាណិតវេកាសភីតក៏យល់ព្រមឲ្យវេកាសបំពាក់ចិញ្ចៀនឲ្យតែពាក់ខាងស្តាំ
YOU ARE READING
ម៉ាហ្វៀកំពូលស្នេហ៍
Short Story•ភីតត្រូវពួកសង្គមងងឹតមួយកន្លែងចាប់ខ្លួនដើម្បីយកទៅលក់ ◇នៅក្នុងក្លឹបមួយ ចៃដន្យវេកាសបានចូលរួមដែរធ្វើឲ្យគេជួបក្មេងប្រុសក្លាហ៊ានរបស់គេម្តងទៀត វេកាសsmirk "ទីបំផុតរកឯងឃើញហើយ!" វេកាសញញឹមចុងមាត់ "សៃយើងយកក្មេងមួយនោះ😈" វេកាសសម្លឹងមើលទៅក្មេងប្រុសដែលកំពុងអង្គុយ...