ភាគទី5

1K 106 5
                                    

បីខែកន្លងផុតទៅ
នៅក្នុងបន្ទប់

"ភីតទៅងូតទឹក" ភីតខ្ជិលងូតទឹកគេធ្វើជាមិនៗវេកាសនិយាយ
"ភីត!!!"
"ខ្ជិលណាស់ ហ៊ឹកកកៗៗៗៗ" ភីតទទះដៃទទះជើងនៅលើពូក
"កុំស្មោកគ្រូកពេកថ្ងៃមិញធ្វើហើយមិនទាន់បានងូតទឹកទេ"
"មិនដឹងទេ បើខ្លាចគគ្រិកងូតឲ្យភីតទៅ" ភីតយកដៃបិទត្រចៀក
វេកាសអស់ជម្រើសដូច្នេះគេមានតែលោកបីភីតទៅងូតទឹក (នេះបានហៅថាប្តីល្អមែន)

បន្ទាប់ពីសម្អាតខ្លួនរួចរាល់អស់ហើយ វេកាសដេកគងថ្ងាសគិតហេតុអ្វីគេយល់ព្រមតាមភីតគ្រប់យ៉ាងនេះភីតមកនៅទើបបានប៉ុណ្ណោះហើយចំនុចសំខាន់គេភីតត្រូវបម្រើគេមិនមែនគេជាអ្នកបម្រើភីតនោះទេ ចំណែករឿងខួរក្បាលនិងប្រាជ្ញាគឺថាភីតសេរ៉ូតែម្តង ពេលខ្លះវេកាសង៉ក់ងរភីតមិនទាំងដឹងផងគេខំតាំងចិត្តអត់និយាយរកភីតតែបែរទៅជាភីតអ្នកយំខឹងឲ្យគេតាមលួងវិញ វេកាសងាកទៅមើលភីតដែលកំពុងតែគេងយ៉ាងស្កប់ស្កល់បន្ទាប់ពីគេសំអាតខ្លួនងូតទឹកឲ្យរួច
"ហ៊ើយយយ" ដកដង្ហើមធំហើយវេកាសក៏ទាញភីតមកអោបតាមទម្លាប់ហើយភីតក៏អោបវេកាសតាមទម្លាប់ដូចគ្នា

ពេលព្រឹក

"ថ្ងៃនេះយើងមកវិញយប់ជ្រៅ" វេកាសប្រាប់ភីតដែលកំពុងញាំអាហារពេលព្រឹក
"ហេតុអី?" ភីតសួរដោយឆ្ងល់ព្រោះមិនដែលឃើញវេកាសចេញទៅក្រៅយប់
"មានការ" គេតបខ្លីៗដែលកាន់តែធ្វើឲ្យភីតសង្ស័យតែគេលាក់ក្នុងចិត្តចាំយកទៅសួរផស៍ពេលដល់សាលា
វេកាសញញឹមចុងមាត់ពេលឃើញភីតកំពុងអង្គុយរសាប់រសល់មិនអស់ចិត្តនឹងរឿងគេចេញក្រៅយប់នេះ
"ឬលោកទៅលួចដើរលេងមិនចង់ឲ្យភីតទៅ?" គ្រាន់លឺវេកាសដាច់ចង្កេះជាពីរជាបី គេខំរៀបគម្រោងការធ្វើឲ្យភីតប្រចណ្ឌមានណាមកចោទថាគេទៅដើរលេងណាឆ្កុយ
"ទៅធ្វើការហើយ" វេកាសដើរតាំងៗទៅទាំងង៉ក់ងរនឹងភីត

គ្រាន់តែភីតមកដល់សាលាភ្លាមគេរត់ត្រហេបត្រហបទៅរកផស៍
"អាផស៍វេកាសថាយប់នេះគេមកផ្ទះយប់ជ្រៅពេលអញសួរទៅគេមិនប្រាប់ថាទៅណាទេ"
"ហែងល្ងង់ឡប់ៗចឹងលោកវេកាសមានស្រីផ្សេងសមហើយ" ផស៍និយាយព្រមទាំងសើចចំអកភីត
"ចឹងបានន័យគេទៅរកស្រី?"
"បើមិនស្រីចឹងប្រុសមានតែ2នឹង"
ព្រឹកនេះភីតរៀនទាំងអារម្មណ៍មិននៅក្នុងខ្លួនគេកំពុងរកនឹកហេតុផលទៅរកវេកាសនៅក្រុមហ៊ុន

គ្រាន់តែភីតក្រលេកឃើញនាឡិកាប្រាប់ថាដល់ម៉ោងចេញទៅផ្ទះភីតដាក់មេផាយព្រុយទៅរកវេកាស នៅក្នុងឡានគេខំប្រឹងរកលេសអ្វីខ្លះពេលវេកាសសួរគេ
ក្រាក
វេកាសងើយមុខមើលឃើញថាជាស្រីភីតយើង
"មានការអីភីតបានជាមកទីនេះ?"
"គឺ...គឺមកមើលទូរទស្សន៍" (លេសម៉ែអាលេសហើយនេះ)
វេកាសខំប្រឹងទប់សើច ភីតដើរទៅដេកបើកទូរទស្សន៍មើលរួចក៏ឆ្លៀតលួចងាកមើលវេកាសដែលកំពុងធ្វើការ
~ក្រូកកកក
"ឯងញាំអីនៅ?"
"នៅទេ ហ៊ឹកកឃ្លានណាស់"
វេកាសគ្រវីក្បាលក៏កម្ម៉ងអាហារឲ្យភីតញាំ
ភីតញាំហើយលួចមើលវេកាសទៀតហើយគេចង់ដឹងថាវេកាសមានលួចទាក់ទៅអ្នកណាអត់ គិតមិនទាន់ចប់ផងស្រាប់តែមានខ្សែទូរសព្ទមួយខលចូលមក ភីតទម្លាក់ខ្លួនទៅលើឥដ្ឋរួចវារគឺមៗទៅជិតវេកាសដើម្បីលួចស្តាប់
វេកាសក្រលេកទៅលើសាឡុងមិនឃើញភីតក៏ងាកមើលជុំវិញបន្ទប់ក៏មិនឃើញ (បានអីរកឃើញបើភីតកំពុងនៅក្រោមតុអង្គុយចាំស្តាប់វេកាសនិយាយទូរសព្ទហើយគេនិយាយរឿងការងារសោះនឹងហាស)
វេកាសកម្រើកជើងទៅស្រាប់តែប៉ះស្អីគេនៅនុង វេកាសដឹងភ្លាមថាភីតកំពុងអង្គុយនៅទីនោះ គេអោនទៅក្រោមតុវិបធ្វើឲ្យភីតភ្ញាក់ងើបបុកក្បាលនឹងតុធ្វើឲ្យគេស្រែកយៃ វេកាសទាញភីតទៅអង្គុយលើភ្លៅរបស់គេមើលក្បាលភីតមានពកអត់
"ឯងទៅអង្គុយក្រោមតុធ្វើអីហាស?"
"មកលួច...អឺចង់ផ្លាស់ប្តូរបរិយាកាស"
វេកាសគេប្រឹងទប់សើចឡើងមុខក្រហម តាំងពីភីតចូលមកធ្វើខ្លួនឡប់ៗធ្វើឲ្យគេអត់មិនបាន
ភីតខ្មាស់ពេកក៏យកក្បាលទៅផ្ទប់នឹងដើមទ្រូងវេកាស

~តុកៗៗ
"លោកប្រធានបុគ្គលិកដែលលោកប្រធានចង់ជួបមកដល់ហើយ"
ភីតនិងវេកាសភ្ញាក់ព្រឺត ភ្លេចឲ្យឈឹងថាគេហៅបុគ្គលិកមកជួប ហើយបុគ្គលិកគ្រប់គ្នាក៏ភ្ញាក់ផ្អើលដែរបើលោកប្រធានកំពុងអង្គុយអោបគ្នាជាមួយក្មេងប្រុសម្នាក់ដែលគេស្គាល់ថាឈ្មោះភីត ភីតដើរទៅរាក់ទាក់គេគ្រប់គ្នានៅក្រុមហ៊ុនថែមទាំងយកនំទៅចែកពួកគេញាំទៀត
"ចេញទៅចាំនៅបន្ទប់ប្រជុំសិនទៅ" វេកាសព្យាយាមរៀប
ឬក
"ភីតចុះសិនទៅយើងត្រូវទៅប្រជុំសិន" ភីតងក់ក្បាលតែមិនព្រមចុះថែមទាំងអោបកវេកាសជាប់ទៀត វេកាសយល់សាច់ការក៏ក្រាកឈរទាំងភីតនៅតោងជាប់កគេ វេកាស ព ភីតទៅដាក់លើសាឡុងមុសភីតចុះគេថើបវេកាសជុបរួចក៏បែរផ្កាប់មុខអៀនម្នាក់ឯង
វេកាសដើរទៅបន្ទប់ប្រជុំទាំងញញឹមរវីរវាយបុគ្គលិកនិយាយអីយល់ស្របថែមទាំងបញ្ជាលេខាឲ្យទិញនំឲ្យបុគ្គលិកទៀតផង
(ឥទ្ធិពលស្រីភីតអស្ចារ្យណាស់)





ម៉ាហ្វៀកំពូលស្នេហ៍Where stories live. Discover now