"ភីតក្រោកឡើង"
"ហ៊ឹមម វេកាសអូនវិលមុខណាស់"
"អញ្ចឹងចាំបងឲ្យគេធ្វើទឹកស៊ុបឲ្យអូន"
"ហ៊ឹមមម" ភីតឆ្លើយនឹងវេកាសទាំងមិនបើកភ្នែកខ្វះតែកន្លះខែទៀតគេត្រូវសម្រាលកូនហើយ អាការះវិលមុខ និងចង់ក្អួតក៏ចាប់ផ្តើមមានចំពោះគេជាពិសេសមួយរយះនេះគេក្អួតស្ទើររាល់ព្រឹក សំណាងដែលគេមានប្តីល្អនៅមើលថែគេទល់តែអាករះបានធូរទើបទៅធ្វើការ
"វេកាសអោបអូនតិចមក"
"កូនអ្នកចង់ឬអូន?"
"កូន" នេះហើយជាលេសរបស់ភីតដែលប្រើនៅពេលនេះ មិនថាគេចង់ញាំអី ចង់បានអី ចង់ធ្វើអីគឺភីតលេសកូនដាក់មុខទាំងអស់ វេកាសស្ទើតែទ្រាំមិនបានម្តងម្តងទៅហើយភីតកាន់តែខ្ចូតទៅៗហើយគួរឲ្យស្រលាញ់បំផុតក្នុងភ្នែកគេ
"វេកាសថើបអូនតិចមក" ភីតញញឹមតិចៗបង្ហាញស្នាមខួចរបស់គេ វេកាសថើបគេឡើងចង់ជាំទៅហើយ
"ថ្ពល់អូនជាំអស់ហើយ"
"ខ្នាញ់អូនពេក យ៉ាងម៉េចហើយឲ្យបងងូតទឹកឲ្យទេ"
ភីតងក់ក្បាលតិចគេមិនដឹងថាហេតុអ្វីបានជាគេចង់ញិកញ៉ក់ដាក់វេកាសកម្រិតនេះទេ
"វេកាសបងប-ង ហ៊ឹមមគ្មានអីទេ"
ភីតចង់សួរវេកាសខ្លាំងណាស់ថាស្រលាញ់គេដែរឬទេ តែខ្លាចមិនបានចម្លើយដូចដែលខ្លួនប៉ង
វេកាសក៏មិនបានសួរនាំអីតដែរ គេរវល់តែផ្ដោតទៅលើពោះភីត ពោះភីតរៀងធំជាងមុនហើយពហរោះជិតដល់ថ្ងៃសម្រាល គេទាំងបារម្ភភ័យហើយក៏សប្បាយចិត្តផងដែរ ដែលជិតបានជួបមុខកូនឆាប់ៗនេះ
"វេកាសអូនមានអារម្មណ៍ស្គាប់ៗពោះម៉េចៗទេ"
"កូនរើទេដឹង?"
"មិនដឹងទេ តែតែ អ-អូនមានអារម្មណ៍ឈឺៗ អូយ"
"ភីត អូនឈឺត្រង់ណា?" វេកាសចាប់ផ្តើមធ្វើអីមិនត្រូវ
"ឈឺពោះ ហ៊ឺៗៗៗៗ"
"សៃៗៗៗ មេផ្ទះៗៗ"
វេកាសប្រកូកប្រកាសពេញផ្ទះ ពួកគេនាំគ្នាជួយម្នាក់មួយដៃមួយជើងនាំភីតទៅពេទ្យ
"វេកាសហ៊ឺៗៗៗ ឈឺពោះណាស់"
"ទ្រាំបន្តិចទៅអូនសម្លាញ់"
"ហ៊ឺៗៗៗៗ"
"សៃបន្ថែមល្បឿនន" វេកាសស្ទើរឆ្កួតទៅហើយឃើញភីតមានការឈឺចាប់បែបនេះ
ភីតឈឺពោះកាន់តែខ្លាំងទៅៗគេស្រែកយំខ្លាំងឡើងៗធ្វើឲ្យវេកាសមុខស្លេកដូចមាន់
"ភីតទ្រាំបន្តិចណា"
"ហ៊ឺៗៗៗ អូនអ្នកឈឺបងមិនយល់ទេ"
"បងយល់ៗបងចង់ឆ្កួតទៅហើយពេលឃើញអូនបែបនេះ"
"អោបអូនតិចមក"
វេកាសអោបភីតរហូតមន្ទីរពេទ្យ
ពេទ្យអូសភីតចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់
"វេកាសស វេកាសស" ភីតស្រែកហៅប្តី
"បើអូនកើតអីទៅ បងប-ងហាមមានអ្នកថ្មីដាច់ខាតលឺទេ"
"អូនកុំនិយាយចឹង អូនត្រូវតែមិនអី"
"អូនមិនដឹង តែបងសន្យាសិន"
"បាទនងសន្យា"
"ល្អ អូនស្រលាញ់បង"
ទ្វារត្រូវបានបិទ វេកាសឈរនៅមុខបន្ទប់ទាំងអារម្មណ៍នៅមិនសុខ
"លោកវេកាស អ្នកប្រុសភីតត្រូវតែមិនអីនោះទេ"
"ហ្ហឹមមមម"
វេកាសដើរទៅដើរមកអស់រយះពេល2ម៉ោង"លោកគ្រូពេទ្យភីតយ៉ាងហើយ"
"ស្ងប់ចិត្តសិនទៅ អ្នកជម្ងឺអស់អីហើយ ចូលរួមអបអរសាទរផងកូនលោកវេកាសភេទប្រុសទ្រលុកទ្រលន់ណាស់ ប៉ុន្តែដោយកើតមុនការកំណត់ខាងយើងតម្រូវត្រូវទុកទារកនៅបន្ទប់ថែរក្សាសិន"
"អរគុណគ្រូពេទ្យ"
"ខាងយើងនឹងបញ្ចូនអ្នកជម្ងឺទៅបន្ទប់សម្រាក"
"បាទទ"
វេកាសឲ្យសៃចាត់ចែងនឹងការងារនៅក្រុមហ៊ុនរីឯគេនឹងនៅជាមួយភីតជំពាក់ពាក់កណ្តាលទៀតសិនណា
មីនៗឈឺទៀតហើយ😔
YOU ARE READING
ម៉ាហ្វៀកំពូលស្នេហ៍
Nouvelles•ភីតត្រូវពួកសង្គមងងឹតមួយកន្លែងចាប់ខ្លួនដើម្បីយកទៅលក់ ◇នៅក្នុងក្លឹបមួយ ចៃដន្យវេកាសបានចូលរួមដែរធ្វើឲ្យគេជួបក្មេងប្រុសក្លាហ៊ានរបស់គេម្តងទៀត វេកាសsmirk "ទីបំផុតរកឯងឃើញហើយ!" វេកាសញញឹមចុងមាត់ "សៃយើងយកក្មេងមួយនោះ😈" វេកាសសម្លឹងមើលទៅក្មេងប្រុសដែលកំពុងអង្គុយ...