ភាគទី6

983 97 4
                                    

ពេលល្ងាចក៏បានមកដល់

វេកាសរៀបចំទៅក្លឹបដែលមិត្តៗគេណាត់ជួបនៅទីនោះ ភីតអង្គុយតាមមើលគ្រប់កាយវិការរបស់វេកាស
"វេកាស លោកចង់ទៅទីណា?" ភីតសួរដោយសម្លេងសុភាព (ចង់សុំគេទៅដែរហ៎)
"យើងទៅក្លឹបជាមួយមិត្តភក្តិ" គេតបខ្លីៗដាក់ភីត
"សុំទៅដែរមក"
"ទៅធ្វើអីឯងនៅក្មេងនឹងចង់ចូលក្លឹបនាំតែធ្លាប់"
"មិនដឹងចង់ទៅដែរ" ភីតដើរទៅត្រុយ ភីតប្រឹងដើរឲ្យលឿនឲ្យបានមុនវេកាសគ្រាន់តែដល់ឡានគេរត់ចូលឡានវេកាសផ្លុក
"ភីតយើងមិនឲ្យឯងទៅទេ"
"អត់ទេភីតចង់ទៅ"
"រឹងក្បាលណាស់អែងចាំមើលតែទារមកវិញត្រូវមិនខានទេ"
ភីតអង្គុយយ៉ាងស្តាប់បង្គាប់មិនហ៊ានសូម្បីតែកំរើក
"ដល់ហើយចុះមក"
ភីតងើយមើលក្លឹបកំសាន្តដល់ទំនើបនេះជាលើកទីមួយរបស់គេក្នុងជីវិតហើយដែលមកកន្លែងទំនើបបែបនេះ
វេកាសដើរទៅភីតមិនហ៊ានដើរបណ្តើរគ្នាជាមួយវេកាសទេ គេដើរតាមវេកាសដូចក្មេងដើរតាមឪចឹង
"អង្គុយមក"
ភីតក្រលេកមើលឆ្វេងមើលស្តាំ មិត្តភក្ដិវេកាសសួរនាំពីភីតតែវេកាសជាអ្នកឆ្លើយទាំងអស់ វេកាសកម្ម៉ងពពួកស្រាក្រឡុកដែលមានជាតិអាល់កុលទាប
គ្រាន់តែផឹកទៅឆ្ងាញ់ភីតញ៉ាមកម្ម៉ង់ផឹករហូតតែសីសសុសជាមួយអ្នករត់តុអត់ឲ្យវេកាសដឹង ភីតផឹកឡើងថ្ពល់គេឡើងពណ៌ក្រហម ស្របពេលដែលអ្នកណាមិនមកអង្គុយជិតវេកាសធ្វើឲ្យភីតបើកភ្នែកធំៗតាមមើល
"វេកាសខានឃើញបងយូរហើយបាត់ទៅណាមិនដឹង ដឹងអត់គេនឹក" ប្រុសម្នាក់នោះធ្វើឬកញិកញ៉ក់ធ្វើឲ្យភីតជ្រិញឡើងចង់ក្អួត
"វេកាសយប់នេះទំនេរទេ"
វេកាសក្រលេកមើលភីតបន្តិចរួចក៏ឆ្លើយ "ទំនេរ"
ស្រីភីតយើងខឹងឡើងចង់ហុយផ្សែងហើយ គេក៏ដើរទៅបន្ទប់ទឹក
"ហ៊ានឆ្លើយថាទំនេរផងហេស បានចាំមើលភីតចាត់ការយ៉ាងម៉េច អូយសុំទោសផង" ភីតដើរទៅបុកបុរសសង្ហាម្នាក់សង្ហាមែនទែនគេមើលឡើងភ្លឹក
"មិនអីទេ ខ្ញុំដើរមិនបានមើលដូចគ្នាសុំទោស"
"ហិហិហិ មកពីភីតទេ" ភីតយកដៃទះទ្រូងគេតិចៗកាយវិការដ៏សែនcuteធ្វើឲ្យបុរសម្នាក់នោះចាប់អារម្មណ៍ភីតហើយ
"គួរស្រលាញ់"
"អេ សរសើរភីតមែនទេ អូយអៀនណាស់" ភីតដើរបណ្តើរនិយាយគ្នានឹងបុរសនោះបណ្តើរ
"សុំសួរថាឈ្មោះអីដែរ?"
"ឈ្មោះភីតបាទ"
"ខ្ញុំឈ្មោះដេនរីករាយដែលបានស្គាល់ អឺតើខ្ញុំអាវសុំលេខទូរសព្ទបានទេ"
"អឺ អូខេប៉ុន្តែភីតមិនសូវចូលចិត្តនិយាយទេ" (ចេះប្រូគេទៀត)
បន្ទាប់ពីនិយាយគ្នារួចអស់ហើយគេដើរមកតុវិញដោយញញឹមញញែមឡើងវេកាសឆ្ងល់
"ភីតសប្បាយចិត្តរឿងអី?" វេកាសសួរភីតកំពុងស្រវឹងស្រឿងៗផងប្រាប់គេអស់ វេកាសទាញទូរសព្ទគេមកបោកប្រាវ
"វេកាស" ភីតភ្ញាក់ព្រឺតពេលទូរសព្ទគេបែកខ្ចាយ
"ហេតុអីបោកទូរសព្ទភីត" ភីតយំមិនសុខចិត្ត
"ចាំទិញថ្មីឲ្យ" ភីតមិនឆ្លើយរួចរត់ចេញទៅ វេកាសចង់ទៅតាមតែខ្លាចបាក់មុខក៏នៅអង្គុយបន្តទៀតទៅ
នៅតាមផ្លូវភីតយំនិងជេរវេកាសរហូត
"ហ៊ឹកកក បានជួបអ្នកថ្មីអាភីតម្នាក់នេះក៏អស់តម្លៃហ៊ឺៗៗៗបងសេមឈប់នៅម៉ាតបន្តិច" ភីតចូលម៉ាតដើម្បីទិញSojuផឹកបន្តនៅផ្ទះ
ភីតផឹកតាមផ្លូវរហូតដល់ផ្ទះហើយក៏បន្តផឹកក្នុងបន្ទប់និងរៀបរាប់ដែលខ្លួនអន់ចិត្តនឹងវេកាសប៉ុណ្ណា

បែរទៅវេកាសវិញគេបារម្ភពីភីតផងអីផងក៏លាមិត្តទេទៅផ្ទះមុននិយាយរួមនៅមិនសុខបក់មិនល្ហើយ
"ភីតៗៗ?" វេកាសស្រែកហៅភីតតាំងពីក្រោមទៅ ភីតកំពុងមើលរឿងផឹកសូជូមានទាំងគ្រឿងក្លែមប្រញាប់ប្រញាល់យកលាក់តែលាក់មិនទាន់វេកាសមកឃើញទាន់ វេកាសស្មានតែភីតកំពុងអង្គុយយំឬដេកយំតើតែមានណាដឹងមើលរឿងក្លែមណាឆ្កុយ វេកាសឃើញហើយក៏រៀបចេញទៅវិញទាំងអន់ចិត្ត(ទេម៉ាហ្វៀនេះប៉ិនង៉ក់ងរម៉េស) ភីតឃើញចឹងរត់ស្ទុះពាំងផ្លូវ
"អត់ទេមិនឲ្យទៅទេ" ភីតរត់មកអោបពីក្រោយ
"ទៅមើលរឿងឯងទៅយើងមិនសំខាន់ដូចរឿងភាគប្រុសៗនៅក្នុងទូរទស្សន៍ទេ"
"អត់ទេ វេកាសសំខាន់សម្រាប់ភីតបំផុតមកពីភីតខឹងវេកាសបោកទូរសព្ទភីត ទូរសព្ទនោះសំខាន់សម្រាប់ភីតណាស់អ្នកគ្រូជាអ្នកទិញឲ្យភីតមុនចេញកុមារកំព្រា ហ៊ឺៗៗ" វេកាសញញឹមខ្ជឹបហើយក៏មានអារម្មណ៍ខុសតិចតួច
"សំទោសយើងមិនដឹងគឺយើងខឹងដែឯងឲ្យលេខទូរសព្ទគេ"
វេកាសបែរទៅអោបភីតវិញ
"ភីតឯងលួចផឹកស្រាមែនទេ" វេកាសជ្រួញចិញ្ចើមព្រោះភីតធុំស្រាហួង
"អត់...ទេភីតមិនដឹងទេ ហិហិហិ"
"ហ៊ើយយយយយ" វេកាសលើកបីភីតចូលបន្ទប់ទឹកដើម្បីងូតទឹកទាំងពីរនាក់កុំឲ្យខាតមុនក្រោយគេត្រូវងូតទឹកឲ្យភីតដដែល

អានលេងៗសិនទៅចាំតទៀត😁😁

ម៉ាហ្វៀកំពូលស្នេហ៍Where stories live. Discover now