ភាគទីបួន

1.1K 109 19
                                    

កាត់មកដល់ថ្ងៃថ្មីគឺជាថ្ងៃចុងសប្តាហ៍

ភីតងើបមកមមីមមើលដោយសារវេកាសលើកបីគេទើបដាស់គេឲ្យភ្ញាក់ (បានអីមិនឲ្យដាស់បើមមើលស្រែកឈឺនោមៗបើមិននាំទៅនោមត្រូវខ្ទិចពូកមួយនឹងម៉ង)
វេកាសមុខស្អុយពែគ្រាន់តែងើបឡើងមានការងារត្រូវធ្វើហើយ
"នេះហែងយកកូនមកចិញ្ចើមឬអាវេកាស" គេរអ៊ូម្នាក់ឯងដោយឈរនៅពីក្រោយទប់ភីតដោយកំពុងឈរនោមបិទភ្នែកនៅឡើយ នោមអស់គេត្រូវចុចទឹកនឹងលាងដៃឲ្យភីតទៀតបើម្ចាស់សាមីខ្លួនអោបកហក់ឲ្យគេពរដូចកូនហើយ
វេកាសទម្លាក់ភីតនឹងខ្លួនគេគេងអោបគ្នាត ទម្រាំភ្ញាក់ម្តងទៀតម៉ោង9ទៅហើយ ភីតស្ទុះងើបគេចាំថាថ្ងៃនេះអ៊ំមេផ្ទះប្រាប់ថានឹងជួយបង្ហាត់គេធ្វើម្ហូប អីលូវនេះម៉ោង9ហើយ ភីតស្ទុះទៅងូតទឹករៀបចំខ្លួនរត់ទៅរត់មកឆ្វាតឆ្វែងពេញបន្ទប់ធ្វើឲ្យវេកាសដេកនៅលើគ្រែមើលភីតដោយគ្មានពាក្យថ្លែង

"អ៊ំស្រីភីតមកហើយ!" ភីតស្រែកពីកាំជណ្តើររត់ចុះតុកៗធ្វើឲ្យគ្រប់គ្នានៅខាងក្រោមបុកពោះភឹបៗៗ នៅសល់តែបីកាំទេ
បឹប គ្រប់គ្នាចំហមាត់ធ្លុង ភីតដេកនៅនឹងលើឥដ្ឋទៅហើយ
"ហ៊ឺៗៗៗៗៗៗៗឈឺៗៗៗៗៗ" សម្លេងស្រែកយំបន្លឺឡើងខ្ទរពេញផ្ទះ វេកាសក៏ត្រូវចេញមកមើលដែរឃើញភីតអង្គុយបត់ជើងដូចកង្កែបយំស្ពាបនៅទីនុស
វេកាសស្លៀកតែអាវឃ្លុំចុះមកមើលប្រពន្ធឡិកឡក់បស់គេកំពុងស្រែកយំ
មេផ្ទះជួយមើលភីតមានរបួសត្រង់ណាខ្លះតែសំណាងល្អដែរគ្រាន់តែជាំជង្គុង
"ភីតសំបូររឿងត្រូវបង្កណាស់ឯង" គ្រាន់លឺវេកាសស្តីបន្ទោសឲ្យពេបមាត់យំខ្សឹបខ្សួលដោយមិនមើលមុខវេកាស (គេ ង លួងគេភ្លាម)
វេកាសឃើញភីតមិនអីក៏ដើរឡើងទៅលើវិញដើម្បីងូតទឹក
មេផ្ទះលាបប្រេងកូឡាឲ្យភីតហើយក៏នាំភីតទៅបង្រៀននឹងណែនាំគ្រឿងខ្លះៗនៅចង្រ្កានបាយ ភីតទារមេផ្ទះរៀនចៀនពងទាគាត់ក៏យល់ព្រម
"ចាក់ខ្លាញ់ទៅភីត" ភីតធ្វើទាំស្តាប់បង្គាប់និងយកចិត្តទុកដាក់
"គោះពងទារចូលទៅអឹម បន្ថយភ្លើងផង" ភីតមានបានទៅបន្ថយអីគេតម្លើងភ្លើង វូៗ គ្រាប់គ្នាស្លន់ស្លោពេលឃើញភ្លើងឆាបឡើង មេផ្ទះស្ទុះទៅបិទភ្លើងតែវាក្តៅពេក អង្គរក្សរត់ទៅយកទឹកពន្លត់ភ្លើង ភីតឈរចំហមាត់មុខស្លេកស្លាំង
វេកាសដើរចុះមកឃើញមនុស្សឈូឈរពេញចង្រ្កានបាយនិងផ្សែងពេញផ្ទះ
"ភីតតតត!!!!!" ភីតភ័យស្ទុះរត់ទៅក្រោយខ្នងមេផ្ទះ
"ភីតម៉ោងទើប10ទេ បង្ករឿង2ដងទៅហើយ"
"ហ៊ឹសស" ភីតយំម្តងទៀតបានសម្រេចសំខាន់ខឹងវេកាសទៀតដែលស្តីឲ្យគេ
វេកាសឈឺក្បាលខ្ទោកៗ
"ខ្ញុំថាអញ្ចើញទៅពិសារបាយសិនទៅ" មេផ្ទះជួយសម្រួលស្ថានការណ៍ឲ្យប្រសើរវិញ
"ហ៊ើយយយ" វេកាសដកដង្ហើមធំ
"ហ៊ឹសស" ភីតដើរទៅធ្វើងើយ វេកាសចង់បាក់ចង្កេះមើលមុខគ្នាជាមួយមេផ្ទះនិងអង្គរក្ស

ម៉ាហ្វៀកំពូលស្នេហ៍Where stories live. Discover now