ភាគទី8

920 103 11
                                    

ភីតនិងវេកាសរស់នៅជាមួយគ្នាបានមួយឆ្នាំហើយ

ថ្ងៃនេះភីតមានអារម្មណ៍មិនសប្បាយចិត្តសោះទាំងដែលគេគ្មានអ្វីដែលគួរឲ្យត្រូវគិតផង ភីតអង្គុយដកដង្ហើមធំ5នាទីម្តងៗ តែតាមពិតទៅភីតកំពុងពិបាកចិត្តដែលគេលង់ស្រលាញ់វេកាសកាន់តែខ្លាំងឡើងៗតែបើគេប្រាប់វេកាសទៅវេកាសអាចខឹងនឹងគេទេ
"អ្នកប្រុសភីតមានរឿងអ្វីក្នុងចិត្តមែនទេ?" មេផ្ទះសួរដោយឃើញភីតអង្គុយស្រងូតស្រងាត់ដកដង្ហើមធំ
"មេផ្ទះ ភីតមិនសប្បាយចិត្តភីតមិនដឹងថាមានរឿងអីទេហ៊ឹកកកៗៗៗៗ" ភីតចាប់ផ្តើមយំខ្លាំងៗមេផ្ទះអង្គុយលួងលោមភីតដោយអង្អែលខ្នង
"កុំគិតច្រើនពេកពេលខ្លះអ្នកប្រុសត្រូវដើរមួយជំហ៊ានៗដើម្បីរកដំណោះស្រាយបន្តបន្ទាប់" មេផ្ទះដឹងថាភីតកំពុងច្របូកច្របល់នឹងរឿងខ្លួនគេនិងវេកាស ព្រោះរាល់ថ្ងៃភីតចាប់ផ្តើមយកចិត្តទុកដាក់នឹងវេកាស ថែមទាំងសុំគាត់បង្រៀនធ្វើម្ហូបដែលវេកាសចូលចិត្តទៀត (គ្រាន់តែរៀនម្តងកណ្តឹងពន្លត់អគ្គិភ័យរោទ៍ឡើងរហូតឡើងអង្គរក្សអីស៊ាំទៅហើយ)
"វេកាសជិតមកហើយភីតទៅរៀបចំអាហារសិន"
"អ្នកប្រុសភីតថ្ងៃនេះលោកវេកាសខលមកថាគាត់មានណាត់ប្រហែលជាមកយប់ជ្រៅ"
"ហ៊ឹកកកៗៗៗ ភីតលែងសំខាន់ទៀតហើយបានគេមិនខលមកប្រាប់ភីតផ្ទាល់នោះ ហ៊ឹកៗៗ"
"កុំយំអីប្រហែលលោកវេកាសមានការបន្ទន់ហើយបានមិនបានខលមក"
"មេផ្ទះកុំកុហកអីភីតដឹងថាវេកាសប្លែកហ៊ឺៗៗៗ វេកាសលែងដូចមុនហើយ វេកាសទុកភីតចោលនៅផ្ទះថែមទាំងមិនឲ្យភីតទៅក្រុមហ៊ុនទៀតហ៊ឺៗៗៗ"
(មូលហេតុវេកាសហាមភីតដោយសារតែភីតទៅបបួលបុគ្គលិកគេទៅទិញនំហើយចែកគ្នាពេញនឹងចឹងហើយគេខ្លាចក្រុមហ៊ុនគេរលំដោយសារបុគ្គលិករវល់ចែកនំនិងញាំនំលែងខ្វល់ពីការងារ)
"កុំគិតអញ្ចឹងលោកវេកាសបារម្ភពីអ្នកប្រុសណាស់"
"ភីតសុំទៅគេងហើយភីតមិនឃ្លានទេ"
មេផ្ទះបានតែដកដង្ហើមធំ បានអីមិនឃ្លានបើភីតទើបញាំមី2កញ្ចប់ ភ្លៅមាន់និងស្ត្របឺរី2ចានហើយនឹងចានគរពេញតុ
គ្រាន់ភីតបិទបន្ទប់មេផ្ទះតេទៅវេកាសភ្លាម
"លោកប្រុសវេកាស អ្នកប្រុសភីតយំថែមទាំងមិនញាំអីទៀត" មេផ្ទះជួយបន្ថែមបន្ថយឲ្យភីតខ្លះ
"ចា៎ស"

ម៉ាហ្វៀកំពូលស្នេហ៍Where stories live. Discover now