ភាគទី10

952 99 11
                                    

ភីតដឹងខ្លួនឡើងគេឃើញផស៍កំពុងតែអង្គុយចុចទូរសព្ទនៅលើកៅអីជិតគេ
"ផស៍ទឹកកក"
ផស៍ស្ទុះស្ទាយកទឹកមកឲ្យភីតផឹក
"យើងនៅទីណា?"
"នៅពេទ្យហែងសន្លប់អញមួយវេកាសនាំហែងមក"
"វេកាស?"
"អឺតិចទៀតមកដល់ហើយគេទៅយកខោអាវឲ្យហែងពាក់"
"អាប្រុសចិត្តអាក្រក់" ភីតរអ៊ូង៉ូវ គេនឹកវេកាសណាស់ពេលនេះមិនដឹងថាហេតុអីទេ
ផស៍ហៅពេទ្យមកពិនិត្យភីតរួចគេទៅចាំនៅក្រៅ ពេលចូលមកវិញបានសាច់ការភីតប្រើភ្លាម
"ផស៍យើងឃ្លានអីជូរៗ"
"ហ៊ើយអានីសឃ្លានដូចស្រីចាញ់កូនវ៉ើយ ចាំអញទៅទិញឲ្យ"
ភីតនៅម្នាក់ឯងចាំមើលផ្លូវវេកាសមកមើលគេ

កាត់ទៅវេកាសដែលកំពុងដើរតម្រង់ទៅបន្ទប់ពិគ្រោះជម្ងឺដោយពេទ្យខលសុំជួបគេរឿងភីត
"សួស្តីអញ្ចើញអង្គុយ"
"បាទ"
"លោកវេកាសគឺថាខាងខ្ញុំបានពិនិត្យមើលអ្នកប្រុសភីតទៅឃើញថាអ្នកប្រុសមានទម្ងន់2ខែហើយ តែសភាពពេលនេះមិនសូវល្អប៉ុន្មានទេដូច្នេះហាមដាច់ខាតធ្វើឲ្យអ្នកជម្ងឺស្រ្តេស ពិបាកចិត្ត ហាមរត់ ហាមលើករបស់ធ្ងន់ៗឬអោន សរុបទៅសូមឲ្យអ្នកជម្ងឺសម្រាកនៅលើគ្រែតែមួយកន្លែងមួយរយះសិនរឹតតែល្អ ហើយមួយវិញទៀតអ្នកប្រុសភីតអាចនឹងបាត់បង់ការចងចាំមួយចំនួនតូចប្រហែលជាអាចមកពីសភាពផ្លូវចិត្តរបស់គេមិនអាចទទួលយកបានទើបភ្លេចរឿងមួយចំនួនបែបនេះ"
វេកាសស្រឡាំងកាំងពេលលឺថាភីតមានកូនគេមិននឹកស្មានថាគេអាចនឹងមានអ្នកបន្តវេនពីគេនោះទេ
"កូន..."
"ពួកខ្ញុំនឹងឆ្លុះអេកូម្តងទៀតមុនពេលអ្នកប្រុសភីតចេញពីពេទ្យ មានចម្ងល់អីអាចទាក់ទងមកកាន់មន្ទីរពេទ្យបាន"
"អឺ អរគុណលោកគ្រូពេទ្យ"
វេកាសចេញពីបន្ទប់ភ្លាមរឿងដែលគេគិតមុនគេគឺ
"មេនឯងបញ្ជាឲ្យគេទិញរទេះរុញមួយដែលអាចបញ្ជាបាន អឺយកអាពូកទន់នឹងល្អបំផុត"
វេកាសញញឹមបន្តិចសំដៅទៅរកភីត
"ភីតតត" វេកាសស្រែកហៅភីតខ្លាំងៗឡើងគេភ្ញាក់
"ស្រែកធ្វើអីលស់ព្រលឹងអស់" ភីតសម្លក់វេកាស
ភីតភ្លេចរឿងដែលវេកាសបានមានប្រុសព្រមទាំងរឿងដែលគេចូលទៅធ្វើការនៅក្រុមហ៊ុន××អស់ហើយ ការចងចាំរបស់គេពេលនេះមានតែរឿងពីមុនដែលគេនិងវេកាសផ្អែមល្ហែមជាមួយគ្នាទេ
"ភីតតតតអូនយ៉ាងម៉េចហើយ"
"អូនមានកើតអីតែអូនឃ្លានណាស់ វេកាសអូនមានអារម្មណ៍ថាអូនដោះក្បាលពោះហ៊ឺៗៗ ពាក់អាវcrop topម៉េចបានទៀតទៅ"
វេកាសសប្បាយចិត្តណាស់ពេលដែលភីតភ្លេចរឿងអាក្រក់ដែលកើតឡើងចំពោះគេទាំងប៉ុន្មានអស់ ភីតកាលពីមុនរបស់គេត្រលប់មកវិញហើយលើកនេះគេមិនសងកំហុសជាលើកទីពីរទេ តែគេត្រូវតែនិយាយរឿងនេះជាមួយផស៍ជាមុនសិន
"ភីតអូនចាំស្តាប់ណា ពួកយើងកំពុងមានកូនហើយ"
"វេកាសសស បងក្បត់ចិត្តភីតមានស្រីផ្សេងឬ ភីតអស់តម្លៃហើយមែនទេហ៊ឹកកកៗៗ"
"ហ៊ើយយយ គ្មានស្រីផ្សេងគឺអូនជាអ្នកទម្ងន់"
"ទម្ងន់យ៉ាងម៉េចបើ...បងថាម៉េច?"
"ពួកយើងមានកូនជាមួយគ្នានៅក្នុងនេះ"
វេកាសចាប់ដៃភីតដាក់នៅលើពោះរួចអង្អែលថ្នមៗ
"មែនឬ ភីតអាចមានកូនមែនឬ?"
"វាជារឿងនឹកស្មានមិនដល់និងអស្ចារ្យបំផុត"
"ហ៊ឹកកក កូនឬ?ខ្ញុំមានកូន ភីតឯងអស្ចារ្យណាស់ អស្ចារ្យបំផុត" ភីតសរសើរខ្លួនឯងមិនដាច់ពីមាត់ឡើងវេកាសចង់ជ្រេញបើគ្មានគេស្មានមានកូនហេស តែមិនហ៊ានមាត់ខ្លាចភីតទាញស្លឹកត្រចៀក
"ផស៍ៗៗៗ យើងមានកូន ឡូយទេ ហាហាហាហា"
"ថាម៉េច??" ផស៍ជ្រុះថង់ស្រ្តបឺរីពីដៃ
"ផស៍ពួកយើងនិយាយគ្នាបន្តិចទៅ" វេកាសនិយាយទៅកាន់ផស៍
"ភីតអូនញាំស្រ្តបឺរីលេងសិនទៅណាបងមានជាមួយផស៍បន្តិច"
"មានរឿងអីលាក់នឹងភីតមែនទេ?" ភីតជ្រួញចិញ្ចើមទ្រូងចង់ប្រចណ្ឌពួកគេទាំងពីរ
"បងពឹងឲ្យផស៍ជួយរករទេះរុញឲ្យអូន អូនសម្រាកសិនទៅហាមដើរដាច់ខាត"
ពួកគេដើរចេញទៅរកន្លែងស្ងាត់និយាយគ្នា
"មានរឿងអីនេះ?" ផស៍ឆ្ងល់ដែលឃើញវេកាសនិងភីតផ្អែមល្ហែមនឹងគ្នាបែបនេះ
"ផស៍ភីតបាត់បង់ការចងចាំប៉ុន្តែតែមួយចំនួនងែប៉ុណ្ណោះ"
"ចុះរឿងលោកមានប្រុសផ្សេងគេភ្លេចដែរឬ?"
"យើងគ្មានអ្នកផ្សេងទេ"
"កុហកភីតចាប់បានភុស្តតាងនៅនឹងភ្នែក"
"យើងគ្មានអារម្មណ៍ដេកជាមួយអ្នកផ្សេងក្រៅពីភីតទេ មែនដំបូងយើងថានឹងគេងជាមួយអ្នកផ្សេងតែអាត្រង់នោះវាមិនងើបទើបគ្មានរឿងអ្វីកើតឡើង"
"តែភីតឃើញស្នាមខ្វាចលើខ្នង"
"ហ៊ើយយយ ភីតជាអ្នកខ្វាចគេមិនចាំខ្លួនឯងម៉េចមកចោទយើងវិញ" មុនវេកាសទៅក្លឹបមួយថ្ងៃភីតផឹកស្រាលើសកំរិតគ្រាន់តែវេកាសមកដល់ផ្ទះភ្លាមភីតចាំសង្រ្គប់គេភ្លេតថែមទាំងខ្វាចគេពេញខ្នងនិងទ្រូង
"ចឹងបានន័យថាភីតវាឆ្កួតនងល្ងង់ដដែល?" ផស៍សួរ
"ខុសមកពីយើងមិនបកស្រាយប្រាប់គេ តែយើងក៏មិនដឹងថាគេមិនចាំរឿងរ៉ាវដែលគេចាប់រំលោភយើងនៅយប់នោះដែរ"
"ចុះរឿងអាប្រធាននុះ?"
"កុំបារម្ភវាគ្មានថ្ងៃអាចមកធ្វើអីដាក់ភីតបានទៀតនោះទេ" ផស៍ឡើងព្រឺសម្បុរពេលឃើញទឹកមុខវេកាសពេលនិយាយដល់អាគម្រក់នោះ
"អូខេចឹងពួកយើងនឹងមិនរំលឹករឿងទាំងនេះឲ្យភីតលឺឬដឹងដាច់ខាត" ពួកគេព្រមព្រៀងគ្នាអស់ហើយក៏ត្រលប់ចូលទៅមើលភីតវិញ មានអីភីតអត់និយាយរកទាំងពីរ
"ភីតអូនងរបងរឿងអីនឹង"
"ចេញទៅមិមបាច់មកនិយាយជាមួយភីតទេហ៊ឹកក"
"អាកាភីត នេះហែងប្រចណ្ឌអញនិងលោកវេកាសឬអាឆ្កួតយើងមិនដណ្តើមប្តីមិត្តភក្តិទេ"
"អញ..អញអត់ដឹងរឿងអីផង" អីផងគេនឹងភ្នែកក្រលេកក្រលាប់ វេកាសគ្រវីក្បាល ភីតចាស់មកវិញហើយគេត្រូវឈឺក្បាលវិញទៀតហើយចឹង
😴😴

សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តណា✌✌
អរគុណសម្រាប់ការvoteនិងcommentឆ្លើយជាមួយមីនៗវគ្គមុនៗ💙💙💙

ម៉ាហ្វៀកំពូលស្នេហ៍Where stories live. Discover now