តាំងពីមានមេដោះមកគឺថាភីតមិនដែលបានគេងស្កប់ស្កល់នោះទេព្រោះមានប្តីចាំរំខាន ជារៀងរាល់យប់វេកាសតែងតែអូសក្រឡាភីតទោះភីតចង់ឬមិនចង់គ្មានសិទ្ធិតវ៉ាធ្វើឲ្យភីតគ្រឺតនឹងគេមែនទែន សមនឹងពេលនេះវេននីសចេះដើរទៀតវេកាសរឹតតែបានលេស កាលមុនភីតរកលេសថាកូននៅតូចចឹងគេត្រូវមើលថែថ្នាក់ថ្នមវេននីសវេកាសមិនព្រមផង(និយាយរួមច្រណែនកូនសាហាវតាឃើញភីតថើបញ៉ក់ញីកូនតិចកូនទៅឈជិតឲ្យភីតថើបគេដែរ)តែពេលនេះវេននីសចេះដើរតេសតាសចេះទៀតស្រួលមិនស្រួលតែទៅជិតមិនឲ្យទៅផងមើលទៅ
មួយរយះនេះភីតនាំវេននីសមកកន្លែងធ្វើការរបស់វេកាសដែរព្រោះចង់មករំខានវេកាសឲ្យឈឺក្បាលខ្លះកុំចេះតែរំខានគេម្នាក់ពេក
"វេកាសមកដូរខោទឹកនោមកូនតិចមើល"
"ចាំមួយភ្លេចបងស៊ីញ៉េអានេះតិចសិន"
"កុំយូរពេក"
ភីតប្រាប់វេកាសដែលខ្លួនកំពុងដេកមើលរឿងភាគសំខាន់មើលបណ្តើរញាំបណ្តើរ (កុំជោរប្តីធ្វើការប្រពន្ធមើលរឿង)
វេកាសសកម្មណាស់ធ្វើការផងឆ្លៀតមើលកូនផងប៉ះប៉ូវឲ្យប្រពន្ធវិញ
"វេកាសតិចទៀតអូនចង់ទៅដើរផ្សារបងមានប្រជុំអត់?"
"អត់មានទេ"
"ចឹងបងចង់ទៅជាមួយអូនឬបងនៅមើលកូន?"
"បងនៅជាមួយកូនក៏បានអូនដើរឲ្យសប្បាយចុះ" ភីតរៀងអន់ចិត្តគេចង់ឲ្យវេកាសទៅដែរតែណ្ហើយដើរម្នាក់ឯងក៏ល្អដូចជីវិតដូចនៅលីវក៏ល្អ
ភីតមិនគិតយូរក៏រៀបចំខ្លួនចេញទៅ
"មើលកូនផងភីតឆុងដោះគោហើយៗ" រួចក៏ចេញទៅបាត់
"ហ៊ើយយ វេននីសម៉ាក់ឯងងររឿងអីនឹង" វេកាសសួរវេននីស
វេននីសគ្មានខ្វល់នឹងឪទេដេកបៀមជើងធ្វើមិនដឹងនៅក្នុងផ្សារទំនើប
ភីតដើរមើលសម្លៀកបំពាក់កូនក្មេងរើសចង់ដប់ឈុតហើយនៅតែមិនអស់ចិត្ត ដើរៗក៏ឃើញខោអាវក្មេងស្រីភីតកើតមានគំនិតចង់បានកូនស្រីមួយទៀត ទិញរួចរាល់ហើយក៏ដើរមើលរបស់ខ្លួនឯងម្តងដើរៗចៃដន្យបានឃើញរ៉ូបគេងយប់មនុស្សស្រីបែបស៊ិចស៊ីៗ ភូតញញឹមខ្ជឹបរួចក៏រើសយកពីរឈុតពណ៌វេកាសស្រលាញ់(ខ្មៅ) និងពណ៌ផ្ទៃមេឃ
"ចាំមើលធ្វើបាបឲ្យរៀងម្តង" គិតហើយភីតសើចម្នាក់ឯងដូចមនុស្សឆ្កួត
គេចូលមើលសម្លៀកបំពាក់ផ្សេងៗទៀតទុកពាក់នៅផ្ទះផងដើរលេងផង តែវេកាសមិនដែលនាំដើរលេងសោះ ភីតគិតក្នុងចិត្ត
រៀបនឹងត្រលប់មកវិញហើយភីតដើរឃើញហាងចិញ្ចៀនមួយកន្លែងដំបូងថាគ្រាន់ចង់ចូលមើលធម្មតាទេតែចូលទៅឃើញគូរស្នេហ៍ផ្សេងៗនាំគ្នាទិញសម្រាប់រៀបការភីតចង់រៀបការដែរតែមិនហ៊ានសួរនាំវេកាស ភីតទាក់ភ្នែកនឹងចិញ្ចៀនគូមួយគូរួចស្រមៃថាបើបានពាក់ជាមួយវេកាសមិនដឹងល្អយ៉ាងណាទេ គេក៏សម្រេចចិត្តថានឹងទិញពាក់ជាមួយវេកាស គេដើរញញឹមដើរសើចតែឯងដូចម៉េចៗទេស្រីភីត
YOU ARE READING
ម៉ាហ្វៀកំពូលស្នេហ៍
Short Story•ភីតត្រូវពួកសង្គមងងឹតមួយកន្លែងចាប់ខ្លួនដើម្បីយកទៅលក់ ◇នៅក្នុងក្លឹបមួយ ចៃដន្យវេកាសបានចូលរួមដែរធ្វើឲ្យគេជួបក្មេងប្រុសក្លាហ៊ានរបស់គេម្តងទៀត វេកាសsmirk "ទីបំផុតរកឯងឃើញហើយ!" វេកាសញញឹមចុងមាត់ "សៃយើងយកក្មេងមួយនោះ😈" វេកាសសម្លឹងមើលទៅក្មេងប្រុសដែលកំពុងអង្គុយ...