{ជឿទេមនុស្សដែលមិនធ្លាប់ស្គាល់គ្នាសុខៗក៏ក្លាយជាគូដណ្តឹងនឹងគ្នាទាំងដែលមិនស្គាល់គ្នាសោះ ។ ដោយសារតែចាស់ទុំជាអ្នកផ្គត់ផ្គង់អ្វីដែលមិនអាចនឹកស្មានដល់នោះគឺពួកគាត់ចង់ឲ្យក្មេងៗរៀបការនឹងគ្នាទាំងដែលពួកគេជាប្រុសដូចគ្នា។}
"ប៉ានិយាយអ្វី?នេះប៉ាគិតយ៉ាងម៉េចឲ្យខ្ញុំរៀបការខ្ញុំមិនយល់ព្រមដាច់ខាតវ័យរបស់ខ្ញុំពេញដើរលេងហេតុអ្វីក៏ត្រូវមានប្រពន្ធនោះ"សម្លេងគ្រលធំបានពន្លឺឡើងដោយ ខឹងច្រឡោតព្រោះត្រូវលោកចនចាប់បង្ខំឲ្យរៀបការទាំងដែលចិត្តនាយមិនចង់ណាមួយវ័យបុិននាយគឺមិនទាន់សាកសមនឹងមានដៃគូក្នុងជីវិតឡើយ ហើយម្នាក់នោះគ្មានអ្នកណាក្រៅពី {ចន ជុងហ្គុក មានអាយុ30ឆ្នាំ មានងារជា CEO អតចរិកព្រាននារីជាមនុស្សចូលចិត្តដើលេងហ៊ឺហា មិនជួយការងារក្រុមហ៊ុន។មួយថ្ងៃៗគិតតែរឿង ឥតប្រយោជន៍រហូតដល់ថ្ងៃមួយលោកចនមកដាក់កំហិតឲ្យនាយរៀបការជាមួយក្មេងប្រុសម្នាក់ដែលជាមិត្តរបស់គាត់។}
"ប៉ាមិនខ្វល់ថាឯងយល់ព្រមឬអត់ជុងហ្គុក ប៉ុន្តែឯងត្រូវតែរៀបការ"លោកចននិយាយទាំងដាក់កំហិតលើរាងក្រាស់ទោះបីជានាយព្យាយាមតវ៉ាយ៉ាងណាក៏ដោយ។
"ប៉ា..តែខ្ញុំមិនស្រលាញ់មនុស្សប្រុសទេ ឲ្យរស់នៅជាមួយគ្នាយ៉ាងម៉េចទៅ?"ជុងហ្គុកនៅតែបន្តរតវ៉ាជាមួយលោកចនទោះបីជានាយនឹងប៉ារបស់ត្រូវទាស់សម្តីតឹងសរសៃកយ៉ាងណាក៏ដោយ នាយមិនបានខ្លាចរអារនឹងលោកចនឡើយមានតែផ្គើនថែមទៅតាមចរិតលក្ខណៈរបស់នាយ ។( ស្លឹកឈើគេមិនឲ្យជ្រុះឆ្ងាយពីគល់ឡើងដូចចំណង់ប៉ាកូននេះអញ្ចឹងបើលោកចនខ្លាំងកូនក៏ខ្លាំងដូចគ្នា)
"ប៉ាមិនខ្វល់ថាឯងស្រលាញ់ឬមិនស្រលាញ់ប៉ុន្តែអ្វីដែលប៉ាខ្វល់ឯង ត្រូវតែទទួលស្គាល់គីម ថេយ៉ុងជាប្រពន្ធរបស់ឯង... ត្រៀមខ្លួនសម្រាប់ការរៀបការទៅ"លោកចន ពោលចប់ក៏ឡើងទៅបាត់ព្រោះតែខ្ចិលឈ្លោះជាមួយកូនប្រុស។
•តាមពិតទៅលោកចនគឺចង់ ឲ្យថេយ៉ុងមករៀបការចូលក្នុងគ្រួសារនេះក៏ចង់បំបាត់អាចរិកព្រាននារី ដើរលេងហ៊ឺហាមិនចេះជួយក្រុមហ៊ុនព្រោះតែនាយមួយថ្ងៃមួយថ្ងៃគឺគិតតែអំពីរឿងស្រីប៉ុណ្ណោះ ប្រសិនបើគេនៅតែធ្វើចរិកបែបនេះទៀតមើលទៅទាយាទនៃត្រកូលចន ប្រាកដជាដាច់ពូជមិនខានទេ។
"ហឺស...ពិតជាគួរឲ្យធុញទ្រាន់ពិតមែន..ចង្រៃយ៌...អាក្មេងនោះវា អស្ចារ្យកម្រិតណាទៅ?"ជុងហ្គុក ស្រែកឡូឡាដោយសារតែមិនអាចធ្វើអ្វីបាននាយពិតជាខឹងនឹងថេយ៉ុងណាស់ ដោយសារតែក្មេងម្នាក់នោះទើបធ្វើឲ្យជីវិតនាយបាត់បង់សិទ្ធិសេរីភាព។
"ក៏បាន...ឯងចាំមើលចុះ គីមថេយ៉ុង"ជុងហ្គុកក៏ប្រែរទឹកមុខយ៉ាងកំណាចនៅពេលដែល រំលឹកដល់ឈ្មោះរាងតូចដ៏សែនស្អប់ខ្ពើម។ខ្ចិលខ្វល់ច្រើនគេក៏ទាញសោឡានរួចក៏បើកឡានចេញទៅមិនបាច់ទាយឡើយថាគេទៅណានោះ...ក្រៅពីជួបស្រីស្នេហ៍។
♡ ពេលល្ងាច♡
នៅក្នុងភូមិគ្រឹះត្រកូលគីមកំពុងតែអង្គុយជុំគ្នាដូចជាពិភាក្សារឿងអ្វីមួយអញ្ចឹង។ហើយនៅទីនោះ ក៏មានក្មេងប្រុសម្នាក់អង្គុយជិតម្តាយទាំងទឹកមុខស្រពោនកែវភ្នែកភ្លឺថ្លាច្រមុះស្រួចថ្ពាល់ប៉ោងដោយមានស្នាមខួចនៅពេលដែល ក្មេងម្នាក់នេះបញ្ចេញស្នាមញញឹមធ្វើឲ្យបរុសគ្រប់គ្នាអាច ធ្លាក់ក្នុងរណ្ដៅស្នេហ៍មួយរំពេចបានយ៉ាងងាយបំផុត។ប៉ុន្តែមើលទៅបរុសទាំងនោះគឺគ្មានសំណាងជាគូរជាមួយនឹងកម្លោះតូចម្នាក់ឡើយ...{នាយតូចមានឈ្មោះថា គីម ថេយ៉ុង អាយុ22ឆ្នាំ មានអតចរិកស្លូតបូតស្មោះត្រង់់សុភាពរាបសារ នឹងមានទឹកចិត្តល្អធ្វើឲ្យគ្រប់គ្នាស្រលាញ់ចូលចិត្ត ។លើកលែងតែ ស្វាមីចិត្តកំណាច មានចិត្តស្អប់គុំគួនមិនដឹងពីជាតិណាមកនោះទេ។}
"លោកប៉ាអ្នកម៉ាក់...ពិតជាចង់ឲ្យកូនទៅនៅជាមួយគេពិតមែនឬ?កូន..."ថេយ៉ុងពិតជាពិបាកក្នុងការសម្រេចខ្លាំងណាស់ក្រោយពេលដែលបានឬពាក្យអ្នកម្តាយចង់ឲ្យខ្លួនទៅនៅជាមួយមនុស្សភ្លែតមុខដូចជាគូដណ្តឹងរបស់ខ្លួន។
"មុននឹងក្រោយកូនៗក៏ រៀបការអញ្ចឹងកូនគួរតែរៀនឲ្យទម្លាប់ណាស់"អ្នកស្រីគីមក៏ពោលទាំងចាប់ដៃកូនក្នុងនៃផ្តល់កម្លាំងចិត្ត
"បាទ"រាងតូចមិនអាចបដិសេធបានឡើយព្រោះគេដឹងហើយទោះបីជាបដិសេធក៏មិនបានឡើយណាមួយខ្លួនគិតថាម្តាយចង់ ឲ្យយើងមានដៃគូរដ៏ល្អនឹងសាកសមទើបពួកគាត់ធ្វើបែបនេះ។
"ល្អណាស់កូន...ម៉ាក់ជឿជាក់លើកូនណា"អ្នកស្រីគីមក៏ទាញកូនប្រុសសំណព្វចិត្តមកឱបជាប់ក្នុងដើមទ្រូងអ្នកម្តាយគាត់ ពិតជាស្រលាញ់កូនប្រុសម្នាក់នេះណាស់ គាត់បានផ្គត់ផ្គង់ព្រោះតែគ្មានអ្នកណាសាកសមឬក៏អាចមើលថែរថេយ៉ុងក្រៅពីជុងហ្គុកឡើយ។
....ងឺតត....ងឺតត... អ្នកនៅក្នុងផ្ទះកំពុងតែពិភាក្សាគ្នាសុខៗក៏ស្រាប់តែឮសម្លេង រថយន្តហើយក៏គ្មានអ្នកណាឡើយក្រៅពីជុងហ្គុកជាមួយនឹងលោកចនក្នុងន័យមកទីនេះដើម្បីទទួលកូនប្រសា។ រាងក្រាស់មិនចង់មកឡើយប៉ុន្តែដោយសារតែការបង្ខំទើបនាយមកទាំងមិនពេញចិត្ត ក្នុងចិត្តវិញស្ទើរតែចាប់ហែកសាច់ថេយ៉ុងទៅហើយ។
"ស្វាគមន៍លោកចន"លោកគីមនឹងសមាជិកផ្សេងទៀតក៏ចេញមក ស្វាគមន៍ភ្ញៀវពិសេសចំណែកឯរាងតូចគឺគិតតែ ពីរឱនមុខចុះមិនហ៊ានងើបឡើយព្រោះតែមានខ្សែរភ្នែកកំណាចសម្លឹងមកកាន់ខ្លួន។
"ថេយ៉ុងកូន ជម្រាបសួរបងទៅកូន"អ្នកជាម្តាយក៏ពោលឡើង ព្រោះតែមិនចង់ឲ្យកូនខ្វះការគួរសមឡើយ
"ជម្រាបសួរ! លោកជុងហ្គុក"សម្លេងតូចឆ្មាពន្លឺឡើងជាមួយនឹងការគោរពមនុស្សចាស់ជាងខ្លួន ចំណែកឯរាងក្រាស់មិនបាន និយាយឬក៏ឆ្លើយតបឡើយក្រៅពីរក្សាទឹកមុខងាប់ដដែល
YOU ARE READING
កំណាចស្នេហ៍ស្វាមី(ចប់)
ChickLitគ្រប់ យ៉ាងខ្ញុំ ស្រលាញ់គេ តែម្ខាងឬ? Taekook Admin @វ៉ាង គីមលីន 26/12/2022 (ចប់)