នាពេលព្រឹកប្រលឹមពន្លឺព្រះអាទិត្យបានរះជាថ្មីសម្រាប់ពិភពលោក មនុស្សគ្រប់គ្នាតែងតែមានតួនាទីធ្វើកិច្ចការរៀងៗខ្លួន ប៉ុន្តែបើក្រលេកមកមើលក្នុងបន្ទប់របស់ថេយ៌ហ្គុកឯណេះវិញគឺបង្ហាញ់ ឲ្យឃើញមនុស្សប្រុស2នាក់កំពុងតែគេងឱបគ្នាយ៉ាងមានសេចក្តីសុខបន្តិចក្រោយមកសម្លេងដក់ដង្ហើមរបស់ថេយ៌ក៏បានពន្លឺឡើងបញ្ជាក់ថាដឹងខ្លួន។
"ហុឹម..."គ្រាន់តែដឹងខ្លួនភ្លាមគេក៏ពត់ពែនខ្លួនចុះឡើងរួចក៏បើកភ្នែកក៏ឃើញរង្វង់មុខរបស់ជុងហ្គុកសម្លឹងមកកាន់ខ្លួន។
"បើភ្ញាក់ហើយក៏ក្រោកទៅ"ជុងហ្គុកនិយាយទាំងសម្តីអសុរោះទៅកាន់រាងតូចចំណែកឯថេយ៌ក៏ដឹងតូនាទីរបស់ខ្លួនឯងច្បាស់ណាស់ទើបមិនចង់ប្រកែក ក៏ក្រោកចេញពីគ្រែយ៉ាងលឿន។
"អរគុណជុងដែល..."ថេយ៌មិនទាន់និយាយពាក្យអរគុណចប់ផងក៏ត្រូវបិទមាត់ឈឹងក្រោយពេលឮប្រយោគរបស់នាយ
"កុំគិតថាយើងល្អជាមួយឯងឲ្យសោះយើងធ្វើក៏ព្រោះមិនចង់ឲ្យឯងងាប់ក្នុងបន្ទប់របស់យើងប៉ុណ្ណោះ"នាយនិយាយបានត្រឹមនេះក៏ក្រោកឡើងទាញកន្សែងចូលទៅបន្ទប់ទឹកធ្វើប្រងើយកន្តើយដាក់អ្នកជាភរិយា
"អូនដឹង...តែអូនគ្រាន់តែចង់អរគុណបងប៉ុណ្ណោះ" ថេយ៌និយាយតិចៗសម្លឹងទៅកាន់ផែនខ្នងរបស់ជុងហ្គុករួចក៏ចុះទៅក្រោមនឹងញ៉ាំអាហារជាមួយគ្នាយ៉ាងស្ងៀមស្ងាត់រួចក៏បំបែកគ្នាទៅក្រុមហ៊ុនដោយជុងហ្គុកជិះឡានជាមួយម៉េងសុីងប៉ុណ្ណោះចំណែកឯថេយ៌គឺត្រូវជិះតាក់សុី។
♡ ក្រុមហ៊ុនចន♡
រថយន្តសេរីទំនើបមួយគ្រឿងនឹងផ្លាកលេខឡានដែលមានសង្គាល់ឈ្មោះគ្រួសារចន ត្រូវចតឈប់នៅមុខក្រុមហ៊ុនធ្វើឱ្យបុគ្គលទាំងអស់ឈរតម្រៀបជួលគ្នាដោយឱនគោរពអ្នកជាលោកអគ្គនាយក។នាយមិនបានខ្វល់ឬក៏ជ្រួលជ្រើមអ្វីនោះទេក៏ឡើងទៅបន្ទប់ការិយាល័យរបស់ខ្លួន គ្រាន់តែមកដល់ភ្លាម...
"ម៉េងសុីង...ឆាប់ទៅមើលលេខាគីមទៅ...នេះគេកំពុងតែយឺតម៉ោងហើយ"ជុងហ្គុកពោលឡើយព្រោះតែស្មានេះហើយនៅមិនទាន់ឃើញវត្តមានរបស់ លេខាផ្ទាល់ខ្លួនរបស់នាយទៀត
"បើចៅហ្វាយមិនធ្វើបាបអ្នកប្រុសទេក៏អ្នកប្រុសមិនមកយឺតអញ្ចឹងដែលទានម្ចាស់"ម៉េងសុីងក៏តបទៅវិញ(ដោយសារតែព្រឹកមិញឃើញចៅហ្វាយខ្លួនធ្វើបាបអ្នកប្រុសតូចគេណាស់ហើយនៅឆ្លៀតដេញឲ្យថេយ៌ជិះតាក់ស៊ីទៀត)
"ឯងកំពុងតែចង់ផ្ចាញ់ជាមួយយើងហេ៎?"នាយក្តៅស្លឹកត្រចៀកក្រោយពេលដែលឬពាក្យសម្តីរបស់មនុស្សជំនិតរបស់ខ្លួនបែបនេះ
"អត់ទេចៅហ្វាយ...ហិហិ..."ម៉េងសុីងតបទៅវិញទាំងញញឹមមិនសមជើងញ័រតិចៗព្រោះគេក៏ដឹងថាមនុស្សជាចនជុងហ្គុកគឺជាមនុស្សប្រភេទណា។ហ៊ានតែជំទាស់ចិត្តបន្តិចធានាណាស់គឺសុីគ្រាប់សំណល់ជាមិនខានឡើយ។
"ចេញទៅ..."ជុងហ្គុកសង្កត់សម្លេងខ្សែភ្នែកកំណាចសម្លឹងទៅកាន់ម៉េងសុីងដូចចង់ទាញកាំភ្លើងបាញ់សម្លាប់ក្នុងពេលនេះអញ្ចឹង។
"បា..ទ...ចៅហ្វាយ"ម៉េងសុីងនិយាយហើយក៏គោរពនាយចេញទៅព្រោះបើនៅបន្តរទៀតមិនដឹងថាគេមានជីវិតឬក៏អត់ទេ។អំឡុងពេលដែលខ្លួនចេញពីបន្ទប់ការិយាល័យរបស់ជុងហ្គុកក៏គាប់ជួនជួបនឹងថេយ៉ុងមកដល់ល្មម។
"បងម៉េងសុីង...បងកើតអ្វីឬ?ហេតុអ្វីក៏មុខបងស្លេកស្លាំងម្ល៉េះនៅបែកញើសទៀត"ថេយ៉ុងចោទសួរទៅកាន់ម៉េងសុីងទាំងឆ្ងល់
"គឺ...អត់មានអ្វីទេអ្នកប្រុសតូច"ម៉េងសុីងតបទៅកាន់ថេយ៌ទាំងញញឹម
"អររ៎បាទ...!!!បាទ..អញ្ជឹងខ្ញុំសូមចូលទៅខាងក្នុងហើយបង"ថេយ៌ញញឹមបន្តិចរួចក៏បើកទ្វាតចូលទៅខាងក្នុង។ គ្រាន់តែចូលមកដល់ភ្លាមក៏ឃើញទឹកមុខកំណាចរបស់អ្នកស្វាមីទៅហើយថេយ៌មិនបានគិតច្រើនឬក៏និយាយអ្វីទេក៏ទៅអង្គុយតុធ្វើការងាររបស់ខ្លួនទាំងស្ងាត់ស្ងៀម។( បន្ទប់ការិយាល័យរបស់ជុងហ្គុកគឺមានតុធ្វើកា2នាយ1នឹងថេយ៌1និយាយរួចមួយពួកគេនៅបន្ទប់តែ1ព្រោះតែលោកចនចង់ឲ្យទំនាក់ទំនងរវាងថេយ៌ហ្គុកគឺមានភាពរីកចម្រើនជាងនេះទៅមុខទៀត)
ជុងហ្គុកសម្លឹងទៅកាន់ថេយ៌ដែលអង្គុយចុចកុំព្យូទ័រទាំងមានអារម្មណ៌មួម៉ៅទាំងមិនដឹងខ្លួន។ ក្នុងចិត្តក៏កំពុងតែរកវិធីធ្វើបាបក្មេងម្នាក់ដោយគិតមួយសន្ទុះនាយក៏នឹកឃើញពីវិធី។
"លេខាគីម...ឆុងកាហ្វេឲ្យយើងមួយកែវ"ជុងហ្គុក
"លោកអគ្គនាយក...!!ហេតុអ្វីក៏ប្រើខ្ញុំ?បងម៉េងសុីងគាត់ទំនេរហេតុអ្វីក៏មិនប្រើគាត់?"ថេយ៉ុងឆ្លើយទៅវិញព្រោះតែពេលនេះគឺរវល់ខ្លាំងណាស់ហើយឯកសារពិនិត្យឡើងពាសពេញតុទៅហើយ។
"យើងជាអគ្គនាយកនៅទីនេះយ៉ាងម៉េច?ឯងចង់ប្រឆាំងមែនទេ?"ជុងហ្គុកពោលទាំងក្តៅក្រហាយនេះក្មេងម្នាក់នេះកាន់តែខ្លាំងដៃហើយដែលហ៊ានតសម្តីជាមួយនឹងនាយនេះ។
"បាទ!!សូមទោស...លោកអគ្គនាយក"ថេយ៉ុងគ្មានជម្រើសចុងក្រោយក៏ទម្លាក់ការងារចុះនឹងទៅឆុងកាហ្វេឲ្យនាយ។
"ហឺស"នាយក្រហឹមដើមកទាំងសមចិត្តព្រោះតែបានធ្វើបានក្មេងម្នាក់នេះ
ចំណែកឯថេយ៉ុងចូលមកដល់ក្រោមក៏ចាប់ផ្តើមឆុងកាហ្វេឲ្យទៅជុងហ្គុកទាំងយកចិត្តទុកដាក់កំពុងតែឆុងសុខៗក៏មានសម្លេងមួយពន្លឺឡើង។
"អូរ...នេះក្មេងថោកទាបទេឬ?"រ៉ាហ្វាពោលទាំងសម្តីគ្មានមាយាទទៅកាន់ថេយ៌
"ខ្ញុំមិនដឹងថាខ្ញុំថោកទាបឬក៏អ្នកនាងគ្មានមាយាទនោះទេ"ថេយ៉ុងក៏ដាក់ទៅវិញធ្វើឱ្យរ៉ាហ្វាកើនកំហឹងឡើងមក
"ត្រឹមជាប្រពន្ធចុះអេតាសុីវិលប៉ុណ្ណោះកុំខ្លាំងដៃជាមួយខ្ញុំពេកអី...ព្រោះវាគ្មានផលល្អទេ"រ៉ាហ្វានិយាយហាក់បីដូចជាដឹងរឿងច្បាស់អញ្ចឹង
"ចេញ!ខ្ញុំមិនចង់ជ្រលក់មាត់ជាមួយមនុស្សគ្មានមាយាទដូចអ្នកនាងទេ"ថេយ៉ុងដាក់ផាំងៗចំកណ្តាលមុខរបស់រ៉ាហ្វាធ្វើ ឲ្យស្រីក្រមុំខឹងឡើងស្ទើរតែសម្លាប់មនុស្សទៅហើយ។ប៉ុន្តែនាងពេលនេះមិនអាចធ្វើអ្វីបានឡើយបើចង់ធ្វើបាបថេយ៉ុងគឺគ្មានអ្វីដែលពិបាកទេគួរណាស់តែលេងបន្តិចម្តងៗទើបវាសប្បាយ។
VOUS LISEZ
កំណាចស្នេហ៍ស្វាមី(ចប់)
ChickLitគ្រប់ យ៉ាងខ្ញុំ ស្រលាញ់គេ តែម្ខាងឬ? Taekook Admin @វ៉ាង គីមលីន 26/12/2022 (ចប់)