"ល្អណាស់"លោកចនឮហើយក៏សប្បាយចិត្តប៉ុន្តែ ការសប្បាយអម្បាលមិញក៏ត្រូវរលាយបាត់ឈឹង"តែខ្ញុំមាន លក្ខខណ្ឌ"ជុងហ្គុក ក៏ក្រោកឈរទាំងនិយាយសម្តីមាំ
"លក្ខខណ្ឌ?ជាអ្វី?"លោកចន
"ប៉ាត្រូវតែ ប្រគល់ក្រុមហ៊ុន ទាំងអស់ឲ្យមកខ្ញុំ ហើយគេ មានតួនាទីជា ជាប្រពន្ធត្រឹមតែ 365ថ្ងៃប៉ុណ្ណោះ ផុតពីរនេះគេត្រូវតែលែងលះជាមួយខ្ញុំ"ជុងហ្គុកពោកទាំងាម្តីមិននិយាយលេងធ្វើឱ្យថេយ៉ុងនឹងលោកចន ស្តាប់ហើយ អត់ខឹងមិនបានហេតុអ្វីចាំបាច់លក្ខខណ្ឌឆ្កួតឡប់មួយនេះអញ្ចឹង?នេះក្នុងចិត្តរបស់ជុងហ្គុកកំពុងតែគិតអ្វី?ខួរក្បាលកំពុងមានបញ្ហាឬ?
"មិនបាន ឯងមិនគួរធ្វើបែបនេះដាក់ថេយ៉ុងឡើយ"លោកចននិយាយទាំងមិនសុខចិត្តជាខ្លាំង
"ជារឿងរបស់ប៉ាប៉ុណ្ណោះ ខ្ញុំមិនពាក់ព័ន្ធយ៉ាងម៉េចដែរគីម ថេយ៉ុង យល់ព្រមមែនទេ?" ជុងហ្គុកក៏បែបមកសួររាងតូចដែលកំពុងឱនមុខចុះ
"ខ្ញុំ..."រាងតូចពោលមិនទាន់ចប់ផងក៏រាងក្រាស់កាត់សម្តីម្តងទៀត
"វាមិនពិបាកឡើងគ្រាន់តែធ្វើតួនាទីជា ប្រពន្ធ365ថ្ងៃប៉ុណ្ណោះណាមួយក៏យើងដឹងថាឯង អត់បានស្រលាញ់យើងឡើយ"ជុងហ្គុកក៏ឱនទៅក្បែរ ត្រចៀករបស់រាងតូចធ្វើឱ្យអ្នករង់ចាំស្តាប់នោះគ្មានពាក្យអ្វីនិយាយមែនហើយចំណងស្នេហ៍មួយនេះគឺមិនមានអ្នកណាស្រលាញ់អ្នកណាឡើយ អញ្ចឹងទោះបីជាពួកគេរៀបចំអាពាហ៍ពិពាហ៍ជាមួយគ្នាក៏គ្មានបញ្ហាដែល។
"យល់ព្រម..."ថេយ៉ុងគិតមួយសន្ទុះក៏យល់ព្រម ប៉ុន្តែរយះពេល365 ថ្ងៃដែលមានឈ្មោះ ជាប្រពន្ធរបស់ចន ជុងហ្គុកក្មេងម្នាក់នេះនឹង ប្រើពេលវេលាដល់មានតម្លៃមួយនេះធ្វើឱ្យរាងក្រាស់មិនទំនួលខុសត្រូវស្គាល់អ្វីដែលហៅថា ក្តីស្រឡាញ់អ្វីដែលពិសេសជាងនេះទៀតនោះក្មេងម្នាក់នេះនឹងពត់ចរិតរបស់គេឲ្យបាន ដោយប្រនាមជាប្រពន្ធស្រប់ច្បាប់ រយៈពេល365ថ្ងៃ។
"កូនថេយ៌គិតច្បាស់ហើយឬ?"លោកចនសួរបញ្ជាក់ព្រោះគាត់មិនចង់បំផ្លិចបំផ្លាញអនាគតថេយ៉ុងឡើយ

ESTÁS LEYENDO
កំណាចស្នេហ៍ស្វាមី
Chick-Litគ្រប់ យ៉ាងខ្ញុំ ស្រលាញ់គេ តែម្ខាងឬ? Taekook Admin @វ៉ាង គីមលីន 26/12/2022 (ចប់)