ភាគ15+16: លែងលះ??

3.6K 160 0
                                    

"ខ្ញុំមិនលែងលះដាច់ខាត...!!ខ្វោក!!!" ជុងហ្គុកពោកទាំងហែកក្រដាសមួយនោះឡើងខ្ទិចខ្ទីលោកចនក៏ជ្រួញចិញ្ជើមព្រោះតែមិនយល់
"ប៉ាសូមចិត្តកូនចុះណាជុងហ្គុក...."លោកចនពោលទាំងមិនចប់ផងក៏ត្រូវឈប់ព្រោះតែ...
"លោកប៉ា.. ខ្ញុំមិនលែងលះជាមួយបងជុងទេ"ថេយ៌ឱនមុខចុះព្រោះតែមិនបានតាំងចិត្តនឹងមកលួចស្តាប់អ្នកទាំងពីនិយាយគ្នាឡើយ។
"ប៉ាក៏ឃើញថាថេយ៌ក៏មិនចង់លែងលះអញ្ចឹងប៉ាបឈ្ឈប់ការគិតទៅ...ប្រយ័ត្នតែខ្ញុំមិនបានដាស់តឿន"ជុងហ្គុកស្រាប់តែប្រើពាក្យគម្រាមទៅកាន់លោកចនរួចក៏ទាញដៃរបស់ថេយ៌ចាក់ចេញទៅទាំងទឹកមុខស្មើរធេង។
"ជុង...អូនឈឺ.."ថេយ៌ពោលទាំងឈឺព្រោះតែកម្លាំងដៃរបស់នាយច្របាច់ក៏ខ្លាំងដែល
"ឯងនិយាយស្អីជាមួយប៉ាយើង?ហេតុអ្វីក៏គាត់ឲ្យលិខិតលែងលះ"នាយរុញរាងតូចចូលឡានហើយក៏ពោលទងក្តៅក្រហាយព្រោះតែគិតថាគ្រប់យ៉ាងគឺមកពីថេយ៌ម្នាក់គត់។
"អត់ទេអូនមិនបាននិយាយអ្វីឡើយ...អ្ហឹកៗ.."ព្រោះតែខ្លាចរអានឹងរាងក្រាស់ថេយ៌ក៏ក្រវីក្បាលបដិសេធទាំងយំយ៉ាងដង្ហក់
"បើឯងមិនប្រាប់ហេតុអ្វីគាត់ឲ្យយើងលែងលះ?"ជុងហ្គុក
"អូនមិនដឹងទេ...អ្ហឹកៗ...ចុះបងហេតុអ្វីក៏មិនលែងអូនទៅ?ក្រែងជាអ្វីដែលបងចង់បានវា?"ថេយ៌ងើបមុខសួរបកទៅវិញទាំងទឹកភ្នែកហូរមករហាម។
"កុំមកផ្គើនជាមួយយើងណា..គីមថេយ៉ុង"ជុងហ្គុកស្រាប់តែសង្កត់សម្លេងជាមួយនឹងទឹកមុខកំណាច
"អូនមិនបានផ្គើន..តែអូននិយាយជាការពិត..ជុងអូននិយាយត្រង់...អ្ហឹកៗ...ចិត្តបងអូនមើលមិនធ្លុះឡើយបងម្តងល្អម្តងអាក្រក់..ដូចបិសាចអញ្ចឹង"ថេយ៌
"បើអញ្ចឹងក៏លែងទៅយ៉ាងម៉េច?កុំឲ្យឯងពិបាកនៅជាមួយបិសាចដូចយើង"ជុងហ្គុកខ្ចិលនិយាយច្រើនក៏ស្រាប់តែលើកការលែងលះនៅចំពោះមុខថេយ៌ព្រោះដឹងស្រាប់ហើយថារាងតូចម្នាក់នេះងប់ងល់នឹងខ្លួនដល់កម្រិតណា។
"អ្ហឹកៗ...អត់ទេអូនមិនលែងទេ.."រាងតូចប្រញាប់តវ៉ា
"ហេតុអ្វី?ឯងមិនចង់ចេញពីបិសាចដូចជាយើងទេ?"រាងក្រាស់
"ខួរក្បាលអូនបញ្ជាឲ្យចាក់ចេញ...ប៉ុន្តែបងដឹងទេ?បេះដូងអូនមិនអាចគ្មានបងឡើយ..បងគិតថាអូនជាភរិយាល្ងង់ខ្លៅក៏បាន..ព្រោះរាល់ថ្ងៃអូនល្ងង់ស្រាប់ហើយ"ថេយ៌និយាយទាំងអួលណែនក្នុងឱរ៉ា។
ខួរក្បាលបញ្ជាឲ្យចាក់ចេញពីបងប៉ុន្តែហេតុបេះដូងអូនស្តាប់បញ្ជាអូនមានអារម្មណ៍ថាខួរក្បាលនឹងបេះដូងអូនវាកំពុងតែប្រឆាំងគ្នាហើយបងដឹងទេ...។
"ឯងជាអ្នកនិយាយខ្លួនឯងទេ"ជុងហ្គុកញញឹមចុងមាត់បន្តិច
"អូនស្រលាញ់បងជុងហ្គុក..."ថេយ៌និយាយតិចៗប៉ុន្តែនៅតែឮដល់ត្រចៀករបស់នាយដដែលគេ មិនមាត់អ្វីច្រើនឡើយទើបបញ្ជារម៉េងសុីងបើករថយន្តឆ្ពោះទៅក្រុមហ៊ុនរំលងទៅបន្តិចឡានសេរីទំនើបក៏ចតឈប់នៅមុខក្រុមហ៊ុន។
"ជូតទឹកភ្នែកឯងចេញទៅ"ជុងហ្គុកពោលទាំងបោះកន្សែងតូចមួយឲ្យថេយ៌ចំណែកឯរាងតូចមិនបានគិតច្រើនក៏យកជូតទឹកភ្នែក ឲ្យស្អាតបន្ទាប់មកក៏ឡើងទៅបន្ទប់ការិយាល័យជាមួយជុងហ្គុក។
________
"ជុងហ្គុក...ថ្ងៃនេះបងមកយឺតម្ល៉េះ?ដឹងទេអូននឹកបងណាស់"រ៉ាហ្វាគ្រាន់តែរាងក្រាស់បើកទ្វារចូលភ្លាមក៏ចូលទៅឱបនាយតែម្តង(នាងមករកប្រុសតាំងម៉ោង7ព្រឹកមេស៎)
"ហេតុអ្វីអូនមកទីនេះ?"ជុងហ្គុកពោលទាំងសម្លេងស្រទន់ខ្សែភ្នែកសម្លឹងទៅកាន់ថេយ៉ុងដែលចូលទៅអង្គុយធ្វើឯកសារ។
"អូនមករកបងព្រោះយប់មិញបងខកសន្យាជាមួយអូន..បងភ្លេចហើយមែនទេ?"រ៉ាហ្វាពោលទាំងញិកញ៉ក់
"អររ៎!!បងស្មានតែអូនកំដរពួកវាឡើងគ្រែ"ជុងហ្គុកនិយាយមួយប្រយោគនេះភ្លាមធ្វើឲ្យរ៉ាហ្វាភ្ញាក់ផ្អើលមិនស្ទើរឡើយប៉ុន្តែព្យាយាមធ្វើជាធម្មតាហាក់បីដូចជាគ្មានរឿងអ្វីអញ្ចឹង។
"ជុង...បងនិយាយលេងអ្វីនឹងអូនមិនយល់ទេយប់មិញអូនគេងនៅខុនដូតើ"រ៉ាហ្វានិយាយមិនសូវសមព្រោះតែមើលទៅទឹកមុខរបស់នាយដូចជាដឹងអ្វីម្យ៉ាងអញ្ចឹង។
"បងគ្រាន់តែនិយាយតើហេតុអ្វីអូនភ័យខ្លាំងម្លេះបែកញើសហើយអូនសម្លាញ់"ជុងហ្គុកនិយាយទាំងញញឹមចុងមាតើសម្លឹងទៅកាន់ធ្វើឱ្យនាងកាន់តែភ័យលើសដើម
"អូន...ទៅវិញសិនហើយ...ស្អែកអូនមករកបងណា"រ៉ាហ្វាក៏ប្រញាប់ដកខ្លួនចេញមើលទៅទឹកមុខរបស់ជុងហ្គុកលាក់គំនួចសាហាវណាស់នៅមិននៅសុីមួយគ្រាប់ឥឡូវហើយ។
"បាទ"ជុងហ្គុកនិយាយចប់រ៉ាហ្វាក៏ចេញទៅយ៉ាងលឿន
"ហេតុអ្វីបងនិយាយពាក្យបែបនេះជាមួយនាង"ថេយ៌ដែលស្ងាត់ក៏ចាប់ផ្តើមសួរដោយការចង់ដឹងព្រោះតែថ្ងៃនេះជុងហ្គុកប្លែកខ្លាំងណាស់។
"និយាយមិនបាន??"នាយក៏បែបមកឌឺថេយ៌វិញ
"អត់ទេ!!អូនគ្រាន់តែឆ្ងល់ប៉ុណ្ណោះ"ថេយ៌
"ធ្វើការងាររបស់ឯងទៅ"ជុងហ្គុកមិខ្វល់ក៏ចូលទៅអង្គុយនឹងតុធ្វើការបន្ទាប់មកនាយក៏មើលឯកសារសម្ខាន់ៗនឹងសុីញ៉េលើវា។ក្នុងបន្ទប់គឺមានភាពស្ងៀមស្ងាត់គ្មាននរណាម្នាក់និយាយឡើយថេយ៌ពេលខ្លះក៏លួចមើលមុខជុងហ្គុកចំណែកឯនាយដឹងប៉ុន្តែធ្វើមិន..រំលងទៅម៉ោង11ជាពេលដែលបុគ្គលិកសម្រាកពីការងារ។
"លោកអគ្គនាយក!!ការងារខ្ញុំហើយៗអញ្ចឹងខ្ញុំសូមទៅញ៉ាំអាហារហើយបាទ"ថេយ៌រៀបចំរឹកពាបន្តិចនឹងធ្វើការឱនគោរពនាយដូចចៅហ្វាយនឹងកូនចៅ
"ហុឹម"ជុងហ្គុកក៏អនុញ្ញាតប៉ុន្តែនាយនៅតែធ្វើការងារដដែលថេយ៌មិនមាត់ក៏ចេញទៅ។
មកដល់កន្លែងញ៉ាំអាហារមួយកន្លែងមើលទៅសាមញ្ញប៉ុន្តែម្ហូបអាហារមិនប្រាកដថាមិនឆ្ងាញ់ឡើយណាមួយទីនេះគឺម៉ូយរបស់ថេយ៌ទៅហើយ។

កំណាចស្នេហ៍ស្វាមីTempat cerita menjadi hidup. Temukan sekarang