រវាងរបស់ពួកយើងត្រូវតែសម្តែងធ្វើដូចស្រលាញ់គ្នាមែនទេ?ហេតុអ្វីក៏ធ្វើបែបនេះដឹងទេថាខ្ញុំឈឺគឺឈឺណាស់ខ្ញុំមិនចង់បានបែបនេះឡើយ។
" ខ្ញុំមិនដឹងទេ"ថេយ៌ក៏ឱនមុខចុះ
"ហេតុអ្វីមិនញ៉ាំបាយ? អន់ចិត្តនឹងយើងទៀតមែនទេ?"ជុងហ្គុកក៏ ប្រញាប់ប្តូរប្រធានបទវិញ
"អ្ហឹកៗ..គឺ មិនឃ្លានទេ ..ណាមួយក៏ អត់បាន អន់ចិត្តដែលលោកកុំគិតអី លោកនិយាយបែបនេះក៏ ត្រូវដែល ខ្ញុំសូមទោស"ថេយ៉ុងស្រាប់តែមានអារម្មណ៍ភ្លែកចិត្តហេតុអ្វីក៏នាយបញ្ចេញកាយវិការបែបនេះមើលទៅដូចជាយកចិត្តនឹងខ្លួនណាស់ទាំងដែលអម្បាញ់មិញស្អប់ខ្លួនដល់ឆ្អឹង។
"ទៅញ៉ាំបាយទៅ..."ជុងហ្គុកក៏ប្រលែងដៃពីរចង្កេះរបស់ថេយ៉ុង រួចក៏ក្រោកឈរឡើងដោយមិនភ្លេចដាក់បញ្ជារដល់រាងតូច
"តែខ្ញុំ..."ថេយ៉ុងរៀបចំនឹង បដិសេធម្តងទៀតទៅហើយប៉ុន្តែក៏ត្រូវជុងហ្គុកកាត់ពាក្យសម្តី
"ឯងកុំឲ្យយើងខឹងឯងបានទេ?"រាងក្រាស់សម្រួលអារម្មណ៍និយាយជាមួយរាងតូចទាំងចិត្តយ៉ាងត្រជាក់ព្រោះមិនចង់ឲ្យក្មេងម្នាក់យំទៀត ណាមួយគេក៏ត្រូវលោកចនដាក់កំហិតផងដែរ។
"ក៏បាន"ដោយមិនអាចជំទាស់ចិត្តបានតទៅទៀតក៏យល់ព្រម
"ទៅ"នាយនិយាយហើយក៏លូកដៃទៅចាប់ដៃរបស់ថេយ៉ុងនឹងចុះមកក្រោមដំណើរគ្នា ។ធ្វើ ឲ្យថេយ៉ុងជ្រួញចិញ្ជើមនឹងរឹកពារបស់នាយនេះគេចង់លេងអ្វី ឲ្យពិតប្រាកដទៅម្តងស្រលាញ់ម្តងស្អប់។
"មកហើយហែស៎កូន"ពោលទាំងញញឹមក្រោយពេលដែល ឃើញកូនៗទាំងពីរស្រុះគ្នាយ៉ាងនេះ ឪពុកណាមិនសប្បាយចិត្តនៅពេលដែល ឃើញកូនៗចេះស្រលាញ់គ្នាបែបនេះនោះ?
"បាទប៉ា!អូនអង្គុយទៅ"រាងក្រាស់តបជាមួយលោកចនហើយក៏បកមកយកចិត្តទុកដាក់រាងតូច សកម្មភាពបែននេះកាន់តែធ្វើឱ្យថេយ៉ុងគឺកាន់តែឆ្ងល់ហើយ ហេតុអ្វីនាយធ្វើបែបនេះដាក់ខ្លួន? ប៉ុន្តែសំណួរជាច្រើនគឺគ្មានចម្លើយឡើយ។
"អរគុណលោកហើយ"រាងតូចក៏ដាក់គូថអង្គុយហើយក៏ពោលពាក្យអរគុណទៅកាន់នាយ
![](https://img.wattpad.com/cover/327478656-288-k37583.jpg)
CITEȘTI
កំណាចស្នេហ៍ស្វាមី
ChickLitគ្រប់ យ៉ាងខ្ញុំ ស្រលាញ់គេ តែម្ខាងឬ? Taekook Admin @វ៉ាង គីមលីន 26/12/2022 (ចប់)