ភាគ29+30: ម៉ាក់មិនឃាំងឃាត់ពួកកូនទេ

1.9K 95 0
                                    

   ម្តាយឯណាមិនស្រលាញ់កូន?ម្តាយឯណាទ្រាំឈរមើលកូនកំពុងតែពិបាកចិត្តនឹងយំនៅចំពោះមុខខ្លួន?គ្មានឡើយព្រោះតែម្តាយគ្រប់រូបតែងតែស្រលាញ់នឹងបារម្ភអំពីកូនជានិច្ច។គ្រាន់តែគ្រប់យ៉ាងគាត់ធ្វើព្រោះតែស្រលាញ់អាណិតដល់បេះដូងរបស់កូនខ្លាចថាកូននឹងជួបរឿងដូចអតីតកាលម្តងទៀតប៉ុណ្ណោះ។
"ម៉ាក់មិនខុសឡើយប៉ុន្តែម៉ាក់អាត្មានិយមណាស់.."ថេយ៌ពោលទាំងអួលណែនដើមទ្រូងរួចក៏រត់ចូលបន្ទប់បាត់ចំណែកឯអ្នកជាម្តាយបានត្រឹមសម្លឹងមើលកូនទាំងទឹកភ្នែក..
"បងថាអូនខុសទេដែលធ្វើបែបនេះដាក់កូនៗនោះ?"អ្នកស្រីគីមចោទសួរទៅកាន់ស្វាមីទាំងពិបាកចិត្តជាពន់ពេក
"អូនមិនខុសទេ...អូនគ្រាន់អូនស្រលាញ់កូនថេយ៌ប៉ុណ្ណោះ..ប៉ុន្តែបងសូមចិត្តអូនណាអ្នកស្រី...គួរណាស់តែបើកចិត្តទូលាយដើម្បីឲ្យកូនប្រសាចេះកែខ្លួនទៅណាមួយបងឃើញកូនៗស្រលាញ់គ្នាណាស់..អូនកុំធ្វើ ម្តាយចិត្តអាក្រក់ក្នុងរឿងអី"លោកចននិយាយហើយក៏ដើរចេញទៅធ្វើការបាត់ទុកឲ្យអ្នកស្រីគីមអង្គុយស្រងូតស្រងាត់តែម្នាក់ឯងនឹងនឹកគិតថាគ្រប់ទង្វើដែលធ្វើដាក់កូនៗ
ជារឿងល្អឬក៏អាក្រក់?
"ខ្ញុំគិតត្រូវទេដែលចង់បំបែកកូនៗទាំងដែលពួកគេទាំងពីកំពុងតែបង្កើតមនោសញ្ចេតនាជាមួយគ្នាយ៉ាងជ្រាលជ្រៅនោះ?"សំណួរគ្មានចម្លើយកាន់តែធ្វើឲ្យគាត់ពិបាកចិត្តនឹងការសម្រេចចិត្តមួយនេះណាស់។
ម៉ាក់ចង់ឃើញកូនមានសុភមង្គលនឹងមានសេចក្តីសុខជាមួយដៃគូរជីវិតដែលកូនជ្រើស។ហើយម៉ាក់ក៏សង្ឈឹមថាគេនឹងមើលថែកូនប៉ុន្តែពេលនោះការគិតគ្រប់យ៉ាងធ្វើ ឲ្យគាត់ខុសដែលប្រគល់ថេយ៌ធ្វើជាប្រពន្ធរបស់ជុងហ្គុក។ស្មានតែគេមើលថែកូនបានល្អហើយប៉ុន្តែ..គ្រប់មិនមែនបែប នេះឡើយគេមើលងាយកូនប្រមាថកូនផិតក្បត់កូននៅនឹងមុខធ្វើឱ្យបេះដូងកូនឈឺតែហេតុកូននៅតែបន្តរចំណងអាពាហ៍ពិពាហ៍មួយនេះទៀត?កូនស្រលាញ់គេណាស់មែនទេ?
♡ ក្នុងបន្ទប់ថេយ៌♡
"ហុឹកៗ...ហេតុអ្វីក៏អញ្ចឹង?..បើដឹងបែបនេះខ្ញុំមិនមកជាន់ទីនេះឡើយ...ហុឹកៗ...ជុងហ្គុក....បងនៅឯណាមកយកអូនទៅវិញទៅអូនមិនចង់នៅទីនេះឡើយ"ថេយ៌អង្គុយឱបជង្គង់នឹងបង្ហូរទឹកភ្នែកដោយអារម្មណ៍ឈឺចាប់់។ គ្រប់ដង្ហើមចេញចូលរបស់ក្មេងម្នាក់នេះតែងតែនឹកគិតដល់ជុងហ្គុកនេះបែកមិនទាន់បានប៉ុន្មានផងក៏មានអារម្មណ៌ថានឹកខ្លាំងយ៉ាងនេះទៅហើយ។
...តុ...តុ...កំពុងតែស្លុងអារម្មណ៍ផងនោះស្រាប់តែឮសម្លេងគោះទ្វារពីខាងក្រៅធ្វើឱ្យថេយ៌ប្រញាប់លើកដៃជូតទឹកភ្នែកចេញរួចក៏ដើទៅបើកទ្វាក៏ឃើញម្តាយឈរមាត់ទ្វារសម្លឹងមកកាន់ខ្លួនដោយក្រសែភ្នែកសោកសៅ។
"ម៉ាក់មានការអ្វីឬ?"ទោះបីអារម្មណ៍កំពុងខឹងនឹងអន់ចិត្តក៏រាងតូចនៅតែរក្សាចិត្តត្រជាក់បានយ៉ាងល្អ
ពោលពាក្យសម្តីទៅកាន់អ្នកជាម្តាយដោយគោរព
"ម៉ាក់សូមទោសណាកូន...អភ័យទោសឲ្យម៉ាក់ផង...ម៉ាក់ខុសហើយ..."អ្នកស្រីគីមពោលទាំងដឹងកំហុស
"ម៉ាក់..កុំសូមទោស..កូនអីព្រោះមិនសាកសមឡើយ"ថេយ៌
"ព្រោះតែម៉ាក់...ស្រលាញ់កូនខ្លាំងពេកទើបធ្វើឲ្យកូនទៅជាបែបនេះ.."អ្នកស្រីគីមក៏លើកដៃម្ខាងមកស្ទាបអង្អែលផ្ទៃមុខរបស់ថេយ៌..។ដៃដល់ជ្រាលជ្រួញអង្អែលថ្ពាល់ដែលដាមទឹកភ្នែកនោះថ្នមៗ..ក្នុងចិត្តគាត់ពិតជាខុសណាស់មិនគួរណាគាត់ឲ្យមានរឿងបែបនេះកើតឡើងឡើយ..។(មុនដំបូងគាត់ចង់រៀបចំគម្រោងការឲ្យថេយ៌ទៅប្រទេសបារាំងទៅទីនោះដើម្បីឲ្យឃ្លាតឆ្ងាយពីជុងហ្គុក..ចុងក្រោយគាត់នៅតែមិនអាចធ្វើវាដដែល...ព្រោះគ្រប់យ៉ាងគាត់អាណិតកូនគាត់គិតច្បាស់ហើយ..សម្រាប់ស្នេហារបស់ថេយ៌ហ្គុកគាត់នឹងមិនលូកដៃទៀតទេ...)
"ម៉ាក់កុំមានប្រសាសន៍បែបនេះអី...កូនដឹងថាម៉ាក់ធ្វើដើម្បីកូន"ថេយ៌ដោយឃើញម្តាយបែបនេះនាយតូចក៏លើកដៃទៅឱបចង្កេះអ្នកជាម្តាយនឹងផ្តេកក្បាលលើដើមទ្រូងម្តាយ...ទុកជាការលួងលោមចិត្តព្រោះតែមិនចង់ឃើញម្តាយបន្ទោសខ្លួនឯង។
"កូនមិនខឹងម៉ាក់ទេឬ??ដែលម៉ាក់ចង់បំបែកកូនទាំងពីរ?"អ្នកស្រីគីមកើកដៃឱបរាងតូចនឹងសួរដោយសម្តីទន់ភ្លន់ដៃជ្រាលជ្រួញលើកមកអង្អែលសក់ទន់រលោងរបស់ថេយ៌តិចៗ
"ទេម៉ាក់!កូនមិនខឹងស្អប់ម៉ាក់ឡើយ..គ្រាន់តែកូនអន់ចិត្តបន្តិចបន្តួចប៉ុណ្ណោះម៉ាក់..."គ្រប់ពាក្យសម្តីរបស់ថេយ៉ុងគឺវាសិទ្ធិតែជាការពិតនាយតូចម្នាក់នេះមិនដែលមានចិត្តខឹងគុំគួនម្តាយឡើយគេយល់ច្បាស់ណាស់ថាគ្រប់យ៉ាងរបស់ម៉ាក់ខ្លួនធ្វើព្រោះតែបារម្ភពីកូនខ្លាចថាមាននរណាធ្វើបាបដូចមុនទៀត
"ម៉ាក់...គិត..យ៉ាងម៉េចដែរចំពោះរឿងមួយនោះ?"ថេយ៌ងើបមុខនឹងចោទសួរទៅកាន់អ្នកម្តាយ
"ម៉ាក់គិតច្បាស់ហើយម៉ាក់មិនឃាំងឃាត់ពួកកូនទៀតទេ"អ្នកស្រីគីមតបទាំងមិនបានលេងសើចអ្វីឡើយព្រោះតែគ្រប់យ៉ាងវាជាការពិត
"ហុឹក...ម៉ាក់..កូនស្រលាញ់ម៉ាក់ណាស់...អរគុណណាស់ម៉ាក់អរគុណខ្លាំងបំផុតដែលយល់ពីជម្រៅចិត្តកូន"ថេយ៌រំភើបហាស្តីអ្វីមិនត្រូវនៅពេលដែលឮប្រយោគមួយនេះ..។ ទើបលិតជង្គង់ដោយលើកដៃសំពះផ្ទឹមនឹងបាតជើងម្តាយទឹកភ្នែកស្រក់ព្រោះតែរំភើបគ្មានអ្វីអាចប្រៀបបាន។
"មិនអីទេកូន..អ្វីដែលជាសេចក្តីសុខកូនម៉ាក់ ឲ្យកូនគ្រប់យ៉ាង"អ្នកស្រីគីម បន្ទន់ជង្គង់នឹងដាក់ដៃដ៏ជ្រាលជ្រួញអង្អែលសក់ក្បាលរបស់កូនថ្នមៗស្នាមញញឹមក៏លិចឡើងដោយក្តីរំភើប។
បន្ទាប់ពីម្តាយកូនបាននិយាយគ្នារួចស្រេចហើយនោះអ្នកស្រីគីមមិនបានចេញទៅណាឡើយគាត់នៅតែបន្តរអង្គុយលើពូកដោយដាក់ឲ្យថេយ៉ុងកើយលើភ្លៅអ្នកជាម្តាយ។សម្លេងសើចក្អាកក្អាយរបស់ថេយ៌នឹងម្តាយបានឮដល់លោកគីមដែលត្រឡប់មកពីធ្វើការវិញដោយឃើញម្តាយកូនគេស្អិតរមួតបែបនេះគាត់ក៏សប្បាយចិត្តទើបមិនចង់រំខានបន្តរទៀតគាត់ក៏ដើរហួសទៅបន្ទប់។

កំណាចស្នេហ៍ស្វាមី(ចប់)Tempat cerita menjadi hidup. Temukan sekarang