"ជុងហ្គុក...ស្ងាត់មាត់ភ្លាម"ថេយ៍ក៏សម្រាប់តែងាកមកសម្លត់នាយបើមិនអញ្ចឹងទេសង្រ្គាមម្តាយក្មេកនឹងកូនប្រសានឹងកើតមានជាមិនខានទេ
"រៀបចំខ្លួនចុះទៅក្រោមទាំងពីនាក់"អ្នកស្រីគីមនិយាយហើយក៏ចុះទៅក្រោមមុខទៅចំណែកឯថេយ៌ហ្គុកក៏មើលមុខគ្នាទៅវិញទៅមកមិនដឹងឡើយថាម្តាយក្មេកកំពុងតែគិតអ្វី!អ្នកទាំងក៏នាំគ្នាចូលទៅងូតទឹកហើយចុះមកក្រោមក៏ឃើញលោកចននៅទីនោះដែលឃើញនេះជុងហ្គុកញញឹនក្បួចតែម្តងព្រោះតែមានលោកប៉ាជួយចាំការពារទៅហើយ..។
"សួរស្តីលោកប៉ា!អ្នកម៉ាក់"ថេយ៍ហ្គុកឱនគោរពមនុស្សចាស់បន្តិច
"ហឹម..កូនថេយ៍មកជិតម៉ាក់មកកូន"ម្តាយបានហៅកូនឲ្យមកអង្គុយជិតប៉ុន្តែក៏សោកស្តាយព្រោះតែជុងហ្គុកទាញចង្កេះថេយ៍ ឲ្យមកអង្គុយលើភ្លៅនាយទាំងមិនខ្វល់ឬក៏ខ្មាសអ្នកណាឡើយ..។
"ជុងលែងអូនទៅ"ថេយ៍និយាយតិចៗព្រោះតែមិនចង់ខ្វះការគួរសមនៅមុខមនុស្សចាស់ទាំង3នាក់ដែលកំពុងតែសម្លឹងមកកាន់ខ្លួន
"អត់ទេ!មនុស្សស្រលាញ់គ្នាអង្គុយបែបនេះហើយម៉ាក់ក្មេកបើចង់មានអ្នកអង្គុយជិតគួរណាស់តែហៅប៉ាក្មេកទៅហេតុអ្វីក៏មកហៅប្រពន្ធគេអញ្ចឹង?"ជុងហ្គុកនិយាយទាំងប្រចណ្ឌ័មិនលើកលែងតែម្តាយក្មេក
"ស្អីប្តីប្រពន្ធស្អី?ទោះបីជាឯងជាប្តីកូនយើងយ៉ាងម៉េច?ថេយ៍ជាកូនយើង...យើងមានសិទ្ធិជាងឯង"អ្នកស្រីគីមពោលទាំងសម្លក់មុខរបស់ជុងហ្គុក
"អត់ឮអត់ខ្វល់"ជុងហ្គុកធ្វើជាមិនឮនឹងពាក្យពេជ្រសម្តីរបស់ម្តាយក្មេកឡើយថែមទាំងផ្ចាញ់ផ្ចាលទៀតផង។
"បានហើយណាអ្នកស្រី..."លោកគីម
"ហឺសស!"អ្នកស្រីគីមដក់ដង្ហើមធំមួយដង្ហើម
"ឥឡូវម៉ាក់ក្មេកយល់ព្រមហើយណាថាឲ្យខ្ញុំនឹងប្រពន្ធខ្ញុំទាក់ទងគ្នាវិញហើយ..អញ្ចឹងខ្ញុំសូមអរគុណណាតោះអូន សម្លាញ់ទៅក្រេបទឹកឃ្មុំបន្តរទៀត..លោកប៉ាចាត់ចែងឲ្យខ្ញុំផងជំរាបលាបាទ"ជុងហ្គុកហើយក៏ពររាងតូចទៅបាត់រកតែមនុស្សចាស់ទាំង3និយាយមិនទាន់
"សូមទោសផងណាអ្នកដន្លងចំពោះអតចរិករបស់កូនប្រុសកំហូចរបស់ខ្ញុំ.."លោកចនពោលទាំងរអៀសខ្លួន
"មិនអីទេលោកដន្លងខ្ញុំមិនបានខឹងឬក៏ប្រកាន់គេឡើយបំភ្លេចគ្រប់យ៉ាងនៃរឿងមិនល្អចោលទៅសម្ខាន់ពេលនេះខ្ញុំចង់ឃើញកូនៗមានសេចក្តីសុខបែបនេះតទៅ"អ្នកស្រីគីមនិយាយទាំងមានស្នាមញញឹមជាប់មាត់
"ត្រូវហើយលោកបងចន.."លោកគីម
"ហ៊ឹម!អរគុណដែលមិនយកទោសពៃរ៍កូនជុងហ្គុកណា"លោកចន
"ចា៎!"បន្ទាប់ពីនិយាយគ្នាត្រូវហើយពួកគាត់ទាំងពីក៏ចាប់ផ្ដើមនិយាយពីនោះពីនេះមិនចេះចប់មិនចេះហើយផ្ទៃមុខក៏ពោលពេញទៅហើយស្នាមញញឹមលើផ្ទៃមុខជ្រាលជ្រួលរបស់ពួកគាត់។ក្រលែកមកមើលខាងថេយ៍ហ្គុកឯណេះបិញកំពុងតែរៀបចំ ឥវ៉ាន់ប្រដាប់ប្រដានឹងរបស់ប្រើប្រាស់ផ្សេងពួកគេហាក់បីដូចជាមានគំរោងទៅណាអញ្ចឹង...
"លោកប្តី...ហើយនៅអូន..ឃ្លានចង់មើលផ្ទៃសមុទ្រណាស់"ថេយ៍ដើរចុះដើរឡើងសម្លឹងទៅកាន់ជុងហ្គុកដែលរៀបចំលើកឥវ៉ាន់ដាក់គូថឡានដោយមិនជួយអ្វីសោះ
"ប្តីហា៎ហើយនៅអូនចង់មើលផ្ទៃសមុទ្រ...ចុះអូនឯងមិនជួយរៀបចំបងទេ?"ជុងហ្គុកធ្វើមាត់ធ្វើសម្លេងម្ញិកម្ញក់តាមចរិតកាយវិការរបស់ថេយ៍
"នេះបងបញ្ជាអូន?"ថេយ៍ហាស្តីទៅកាន់នាយទាំងសម្លក់
"ហិហិ...គឺមានណា.."ជុងហ្គុកញញឹមមិនសមរម្យព្រោះតែប្រពន្ធកំពុងតែដាក់ពិរុទ្ធលើនាយហើយ
"អូនមិនចង់និយាយជាមួយបងទេ!ហាមនិយាយរកអូនឲ្យសោះមិនអញ្ចឹងអូនប្រាប់ម៉ាក់ឲ្យចាត់ការបងជាមិនខាន"ថេយ៍និយាយទាំងខឹងនាយ
"អា៎ៗ!បានហើយៗ..អូនឈ្នះអូខេ?តោះអញ្ចឹងទៅ"ជុងហ្គុកលើកដៃសំពះប្រពន្ធជើងល្អព្រោះតែស្អីបន្តិចៗចង់តែប្តឹងអីបែបនេះអ្នកណាលេងចឹងទេ
"អូខេបងសម្លាញ់អញ្ចឹងតោះទៅ.."ក្រោយពីនិយាយគ្នាត្រូវហើយជុងហ្គុកនឹងថេយ៉ុងក៏បានបើកឡានឆ្ពោះទៅកាន់ជាយក្រុង។ក្នុងការធ្វើដំណើររបស់អ្នកទាំងពីពិតជាមានក្តីសុខណាស់រាងតូចលើកដៃស្រឡូនទៅបើកបង្ហើបទ្វារបង្អួចបន្តិចដើម្បី ឲ្យខ្យល់ចេញចូលកែវភ្នែកមុជថ្លាសម្លឹងទៅកាន់ដើមឈើរះជាជួរបន្តិចក្រោយមកស្នាមញញឹមនៅលើផ្ទៃមុខរបស់ថេយ៍ក៏មានឡើងដោយអារម្មណ៍ស្រស់ស្រាយជាពន់ពេក។
"ស្អាតណាស់..."ជុងហ្គុកក្រលែកភ្នែកមើលថេយ៍ដោយអារម្មណ៏រំជួល។ស្នាមញញឹមទន់ភ្លន់មួយនេះហើយដែលធ្វើ ឲ្យបេះដូងទឹកកករបស់នាយរំសាយអស់។
"មើលផ្លូវកុំរវល់តែមើលសម្រស់អូន..អូនស្អាតអូនដឹង..ព្រោះរាល់ថ្ងៃអូនស្អាតជានិច្ចទៅហើយ"ថេយ៍ក៏ពោលឡើងដោយភាពជឿជាក់នឹងលើកដៃស្រឡូនដូចបន្លាក្រូចមកក្រវាសសក់តិចៗ
"ឆឹស!គេជឿជាក់ណាស់ណ៎បងក៏សង្ហារដែល"ជុងហ្គុក
"អ្នកណាសួរ?"ថេយ៍
"អត់មានផង..ចេះតែនិយាយៗទៅ"ជុងហ្គុកក៏តបទៅវិញដោយរអៀសខ្លួននៅពេលដែលភរិយាលេងសម្តីចុកៗអីបែបនេះ
"ឆឺស..."ថេយ៍ពេបមាត់រួចក៏សម្លឹងទៅដងផ្លូវវិញទាំងស្នាមញញឹមប្រហែល7ម៉ោងក្រោយមកអ្នកទាំងពីក៏បានមកដល់ផ្ទៃ សមុទ្រ ទម្រាំតែមកដល់ក៏ក្បាលល្ងាចតែម្តង។ព្រះអាទិត្រក៏ចាប់លិចផ្ទៃមេឃក៏ប្រែពណ៌លឿងតិចៗមើលទៅស្រស់ស្អាតណាស់ ធ្វើឲ្យថេយ៍ស្អែកហូរយ៉ាងសប្បាយមើលថ្ងៃលិច..។
"ស្អាតណាស់ជុង...ខ្យល់អាកាសបរិសុទ្ធណាស់..ហឹមមម...ស្រស់ស្រាយណាស់..លោកប្តី"ថេយ៍រត់លេងជុំវិញផ្ទៃទឹកសមុទ្រទៅវិញទៅមកធ្វើឲ្យជុងហ្គុកដែលឈរមើលមិនឆ្ងាយប៉ុន្មាននោះក៏មានអារម្មណ៍ស្រស់ស្រាយទៅជាមួយ។
"បងចង់ឃើញស្នាមញញឹមអូនបែបនេះរហូតប្រពន្ធសម្លាញ់របស់បង...អូនជាដង្ហើមបង..នឹងជាជីវិតរបស់បង..បងស្រលាញ់អូន..ហើយក៏សុំទោសរឿងពីមុនដែលបង..ធ្វើអាក្រក់ចំពោះអូន..ហើយក៏អរគុណភរិយាបណ្តូលចិត្តរបស់បង
![](https://img.wattpad.com/cover/327478656-288-k37583.jpg)
YOU ARE READING
កំណាចស្នេហ៍ស្វាមី
ChickLitគ្រប់ យ៉ាងខ្ញុំ ស្រលាញ់គេ តែម្ខាងឬ? Taekook Admin @វ៉ាង គីមលីន 26/12/2022 (ចប់)