ព្រឹកឡើងវេកាសហាក់ធម្មតាដូចជាគ្មានអ្វីកើតឡើងយប់មិញទាល់តែសោះ
«ពួកឯងត្រូវចាំមិនត្រូវទៅផ្ទះរំងាប់អារម្មណ៍របស់យើងជាដាច់ខាតទោះទៅក្បែរក៏មិនអាចដែរយល់បើមានអ្នកលួចទៅពួកឯងច្បាស់ជាត្រូវបាញ់ទម្លុះក្បាលជាមិនខាន!»
«យល់ហើយលោកម្ចាស់»
ទាសករទាំងប្រុសទាំងស្រីឱនក្បាលចុះទទួលបញ្ជាចៅហ្វាយដោយគ្មានអ្នកហ៊ានជំទាស់មួយម៉ាត់
«ល្អទៅធ្វើការរាងខ្លួនទៅ»
«លោកម្ចាស់ខ្ញុំមានរឿងចង់សួរ»
វេកាសលើកចិញ្ចើមដាក់ឈួយ
«លោកម្ចាស់គឺភីតបានបាត់ខ្លួនមិនដឹងជាទៅណាបាត់នោះទេសូមលោកម្ចាស់ជួយតាមរកគេផងទានប្រុស»
«ចាំយើងឲ្យគេស្វែងរកក្នុងព្រៃបានហើយទៅធ្វើការរាងខ្លួនចុះ»
ទាសករទាំងអស់បំបែកផ្លូវគ្នាទៅធ្វើការរាងៗខ្លួនឯឈួយហាក់មិនអស់ចិត្តសោះព្រោះយប់មិញនាងបានឃើញភីតជូតផ្ទះសុខៗហេតុអីបានត្រូវបាត់ខ្លួនបែបនេះ?
~~~ខ្ញុំបើកភ្នែកឡើងយឺតៗទាំងល្ហិតល្ហៃព្រោះមួយថ្ងៃទៅហើយបាយមួយគ្រាប់ក៏មិនបានចូលពោះផង
ជើងទាំងពីររបស់ខ្ញុំបោះជំហានទៅមុខស្រាលៗលបមើលពិភពខាងក្រៅតាមប្រហោងជញ្ជាំងតូចមួយ
«ហេតុអីទីនេះគ្មានមនុស្ស?»
ភីតឆ្ងល់ព្រោះតាមដែលគេដឹងកម្មករភាគច្រើនបានដើរកាត់តំបន់នេះរឿយៗតែហេតុអីថ្ងៃនេះមិនឃើញមាននរណាដើរកាត់សោះបែបហ្នឹង?
ភីតខាំមាត់ជាប់ហើយត្បោលយំលើក្បាលជង្គុងខិកខិកដូចកូនក្មេង
តើជីវិតគេទៅជាយ៉ាងណាទៅនៅបន្តិចទៀតនេះ?
ក្រិ....
«ជួយ..ជួយផងជួយយកខ្ញុំចេញពីទីនេះផង»
ភីតឮសម្លេងបើកទ្វាគេក៏ត្បោលខ្លួនទៅឱបជើងបុរសម្នាក់យ៉ាងស្អិត
«យើងជាអ្នកនាំឯងឲ្យមកទីនេះរ៌ងអីយើងត្រូវយកឯងចេញទៅវិញ?»
ភីតស្តាប់ឮសម្លេងក្រអួនក្រអៅរបស់បុរសនោះហើយគេក៏ងើបមុខមើលឲ្យចំថាជាអ្នកណា
«លោកម្ចាស់...»
•••ដោយបានដឹងថាអ្នកដែរចូលមកជាអ្នកណាហើយខ្ញុំក៏ខំបំបែកខ្លួនចេញពីជើងដែរខ្ញុំកំពុងឱបជាប់នេាះយ៉ាងលឿន
«ចាំបាច់ខ្លាចយើងដល់ថ្នាក់ហ្នឹង?»
លោកម្ចាស់បង្ហាញទឹកមុខស្មើធេងមើលមកកាន់ខ្ញុំដែលធ្វើឲ្យខ្ញុំរឹងខ្លួនស្តូក
«...»
មិនចង់តបយើងមួយម៉ាត់ទេហ៎...»
លោកម្ចាស់និយាយបណ្តើបង្ហាទឹកមុខដូចមនុស្សរោគចិត្តបណ្តើឯដៃរបស់គាត់កំពុងរវាមពរញផ្ទៃមុខរបស់ខ្ញុំ។
«លោកម្ចាស់ដោះលែងខ្ញុំទៅណាខ្ញុំសន្យាថាមិននិយាយរឿងនេះឲ្យអ្នកណាស្តាប់ទេ»
«យើងទុកចិត្តឯងដែរឬ?»
ឮពាក្យនេះហើយខ្ញុំដឹងយ៉ាងច្បាស់ហើយថាលោកម្ចាស់កំណាចម្នាក់នេះមិនព្រមដោះលែងខ្ញុំទេ
«លោកម្ចាស់ឲ្យខ្ញុំធ្វើអីក៏បានដែរសូមតែលោកម្ចាស់ដោះលែងខ្ញុំឲ្យចេញទៅបានហើយ»
«ហាសហា!»
បន្ទាប់ពីឮសម្តីរបស់ខ្ញុំភ្លាមលោកម្ចាស់ម្នាក់នេះក៏ស្រាប់តែសើចតែម្តងនេះខ្ញុំនិយាយវាកំប្លែងណាស់ឬ?
«.....»
«គ្មានផ្លូវទេលុះត្រាតែ......»
ខ្ញុំខំផ្ទៀងស្តាប់ថាវាជាអ្វី
«យើងធុញឯង»
«????»
ខ្ញុំជ្រួញចិញ្ចើមឆ្ងល់តើធុញយ៉ាងមិចបើទុលខ្ញុំឲ្យនៅតែក្នុងបន្ទប់ហ្នឹង!
«ហេតុអីក៏ឯងល្ងង់យ៉ាងនេះ?»
លោកម្ចាស់នៅពេលបានឃើញខ្ញុំឆ្ងល់គាត់ក៏ឧទានឡើង
«....»ពេលនេះខ្ញុំគ្មានអ្វីធ្វើបានក្រៅពីខ្ជិបមាត់ហើយឱនមុខចុះឡើយ
«យប់នេះត្រៀមខ្លួន»
និយាយចប់លោកម្ចាស់ក៏ចេញទៅវិញបាត់ទៅចំណែកខ្ញុំនៅអង្គុយឆ្ងល់ម្នាល់ឯព្យាយាមគិតពីសម្តីរបស់លោកម្ចាស់មុននេះ
«យប់នេះត្រៀមខ្លួន»
ឬមួយក៏លោកម្ចាស់ព្រមដោះលែងខ្ញុំនៅយប់នេះ?
គិតឃើញបែបនេះស្នាមញញឹមរបស់ខ្ញុំក៏ផុសឡើងសារជាថ្មី>>>>>
ផ្ទះបាយ«ពួកឯងឃើញភីតទរបាត់តាំងពីព្រឹកម្លេះលោកម្ចាស់ហៅទៅប្រជុំក៏មិនឃើញទៅ»
ស្ត្រីចំណាស់កំពុងអង្គុយបុកគ្រឿងពោលឡើងឲ្យអ្នកនៅជិតៗខ្លួនបានឮ
«មិមឃើញទេអ៊ុំឋ្ញុំទៅរកដល់បន្ទប់ក៏មិនឃើញដែរ»
«ឬមួយលួចរត់?»
«នែកកុំចេះតែស្មានភីតមិនដែរគិតបែបនិងទេ»
ឈួយដែរស្ងាត់ជាយូក៏សម្តីឡើង
«បើមិនរត់ភីតទៅណា!?»
«ឯងមោនដឹងទេហីគេល្បីរឿងព្រាយណាឬមួយព្រោយខ្មោចចាប់ភីតទៅ?»
នារីស្របាលនិងភីតនិយាយហើយធ្វើមុខភ័យៗ
«នាងសយបិទមាត់នាងទៅមាត់នាងឯងនេះចំជាសុីអំបិលប្រហុកមែន!»
ឈួយស្តីឲ្យសយខ្លាំងៗនរណាឲ្យមកនិយាយរភងអត់បានការបែបនិងធ្វើអីមនុស្សកំពុងបារម្ភពីភីតផងមកនិយាយបែបនេះទៀត
ឯសយពេលឮឈួយស្តីឲ្យបែបហ្នឹងហើយនាងក៏ស្ងាត់មាត់ហើយធ្វើការងារបស់ខ្លួនបន្ត‡‡‡‡‡
យប់ស្ងាត់ខ្យល់បក់មកល្វើយៗធ្វើឲ្យមនុស្សម្នាក់ដែរដេកចាំអ្នកមករំដោះខ្លួនចេញពីទីកន្លែងដ៏ងងឹតមួយនេះញ័រខ្លួនអស់សព្វប្រាណ
ក្រិ.....
«លោកម្ចាស់មកយកខ្ញុំចេញហើយមែនទេ?»
ភីតដោយមើលមិនឃើញថាម្នាក់នោះជាអ្នកណាដោយសាក្នុងបន្ទប់នេះគ្មានពន្លឺបំភ្លឺក៏ចេះតែស្រែសួរតែមិនបានឮចម្លើយតបនេាះទេភីតកាន់តែឆ្ងល់ជាឋ្លាំងក៏បានដើរលបៗទៅមាត់ទ្វាងាកមើលឆ្វេងស្តាំតែមិនឃើញមានមនុស្សទេ
ភីតស្រងាកចិត្តបន្តិចហើយកើតមានគំនិតមួយឡើង
ខ្ញុំអាចយកពេលនេះរត់ចេញបាន
ភីតគិតភ្លាមក៏ធ្វើវាភ្លាមដែរថានៅទីនេះគ្មានទូកសម្រាប់ឆ្លងទេ...
«ភីត....»
សម្លេងស្រទន់នៅត្រើយម្ខាងទផតបន្លឺឡើងដែរធ្វើឲ្យភីតងាកទៅមើលភ្លាម
«អ្នកម៉ែលោកពុក!បងភីម»
ស្នាមញញឹមបង្ហាញឡើងភ្លាមៗលើភក្សត្រាស្លេកៗរបស់ភីត
ភ្លាមនោះផងដែរលោកជំទាវនិងលោឧកញ្ញានិងនាងភីមក៏បានបកដៃឲ្យភីតហែលឆ្លងទឹកមករកខ្លួនចំណែកភីតហាក់មានអ្វីសន្តំគេក៏ហក់ចូលក្នុងទឹកព្រោងហើយខំហែលទាំងត្រដាបត្រួសទៅរកអ្នកមានគុណទាំងបី
ពេលហែលជិតដល់ស្រាប់តែរូបរាងម្តាយឪពុកនិងនាងភីមក៏បានប្រែក្លាយទៅជារូបរាងរបស់បុរសម្នាក់ដែរម្នាក់នេាះគឺ
វេកាស.....«ហឺយអត់ទេ!»
ភីតភ្ងាក់ក្រញ៉ាងចេញពីសុបិន្តអាក្រក់ហើយដក់ដង្ហើមជាប់គ្នាហាក់តក់ស្លុតនិងហេតុការដែរបានកើតឡើងក្នុងយល់សប្តិនេាះអញ្ចឹង
«ខ្លាចយើងដល់ថ្នាក់យល់សប្តិអាក្រក់ផងឬ?»
+
+
+
+
🌻🌻
រាងភ្លៀវអត់reader?
•|ជេសុីកា
YOU ARE READING
ទាសករស្នេហ៍: Season1
Fanfiction«ខ្ញុំត្រឹមជាខ្ញុំបម្រើសម្រាប់លោក» ជាទាសករដែរមកពីដែនឆ្ងាយត្រូវទទួលរងគ្រោះដោយធ្វើជាខ្ញុំបម្រើគេរយៈពេល១០ឆ្នាំជំនួសម្តាយឪពុកដែលបានជំពាក់លុយគេរាប់សិបលានបាតដែលយកមកសងអ្នករកសុីជាមួយ ~ ~ ~ Vegas Pete អ្នកនិពន្ធ:ជេសុីកាឈឺរី