Ep9:ខ្ញុំនឹកលោកម្ចាស់!

324 73 9
                                    

ខ្ញុំបើកភ្នែកឡើងព្រិមៗអ្វីដែលខ្ញុំឃើញមុនគេនោះគេនោះគឺដំបូលឈើរលោងព្រិល។ខ្ញុំព្យាយាមងើបឡើងក៏ឃើញថាមានបុរសនិងស្រ្តីវ័យចំណាស់ពីរនាក់កំពុងបញ្ចេញស្នាមញញឹមកមរកខ្ញុំតើពួកគាត់ជានរណា?
«ដឹងខ្លួនហើយហ៏....ពួកអ៊ុំបានឃើញក្មួយសន្លប់ក៏នាំក្មួយមកទីនេះទៅបើមិនទាន់ស្រួលខ្លួនទេស្នាក់នៅទីនេះសិនក៏បាន»
«ខ្ញុំអរគុណលោកអ៊ុំទាំងហើយដែលជួយមើលថែខ្ញុំ»
ខ្ញុំលើកដៃសំពះថ្លែងអំណគុណទៅកាន់លោកទាំងពីរដែលបានជួយមើលថែរខ្ញុំដោយចិត្តសប្បរសធម៌
«និយាយអញ្ចឹងឯណាឪពុកម្តាយក្មួយ?»
«ពួកគាត់បានស្លាប់បាត់ហើយដោយសារចោរប្លន់»
ខ្ញុំទម្លាក់ទឹកមុខចុះនៅពេលនិយាយដល់រឿងនេះ
«គួរឲ្យអាណិតណាស់បើមិនមានកន្លែងជ្រកកោនទេនៅផ្ទះពួកអ៊ុំបានណាក្មួយ»
«បាទអគុណណាស់អ៊ុំតែ....»
«តែអីទៅក្មួយពួកអ៊ុំគ្មានកូនទេបើបានក្មួយរស់នៅទីនេះប្រាកដជាល្អ»
អ៊ុំប្រុសនិយាយធ្វើឲ្យខ្ញុំគិតមួយសន្ទុះ
«ពួកអ៊ុំគ្មានកូនចិញ្ចឹមនិងគេសោះមានហើយតែបានពីរបីខែក៏រលូតអ៊ុំអាចសុំក្មួយធ្វើជាកូនបានទេ?»
ភីតញញឹមហើយងក់ក្បាលញ៉ាប់ឆ្មេក
«បាទ...»
ឪពុកម្តាយនិងកូនឱបគ្នាជាលើកទី១ទាំងស្នាមញញឹម
«កូនប្រុសម៉ែ/កូនប្រុសពុក»
«ពុកម៉ែ»

••••
   អស់រយៈពេលជាច្រើនថ្ងៃក្រោយមកភីតបានរស់នៅក្នុងផ្ទះមួយនេះយ៉ាងសប្បាយរីករាយមានអ្នកបម្រើឆ្វេងស្តាំផ្គាប់ចិត្តជានិច្ចតែអាការៈក្អួតចង្អោរបស់គេនៅតែកើតមានរហូត
«ភីតកូនក្អួតទៀតហើយមែនទេ?»
«បាទម៉ែ»
«កូនគួរតែឲ្យពេទ្យពិនិត្យមិនគួរទុកយូរដល់ម្លឹងទេ»
អ្នកម្តាយអង្អែលក្បាលកូនប្រុសលួងលមឲ្យកូនប្រុសព្រមទៅពេទ្យ
«កូនគិតថាមកពីរបបអាហារខុសមិនធំដំអីទេ»
«កូនប្រាកដទេ?»
«បាទ»
«ចឹង...ម៉ែនិងទៅរកអាហារដែលល្អជាងនេះ»
ភីតញញឹមហើយក៏ចាប់កាន់សៀវភៅមកអានព្រោះគេចូលចិត្តសៀវភៅនោះអី។
(+++)
កាត់មកខាងលោកវេកាសកាសវិញយើងឃើញថាវេកាសពេលនេះកំពុងស្ថិតក្នុងភាពតានតឹងជាខ្លាំងព្រោះគេបានបាត់មនុស្សដែលតែងតែយល់ចិត្តពេលមិនសប្បាយចិត្តដោយមិនដឹងថាទៅណាទោះគេតាមរកក៏មិនកើតព្រោះរឿងដែលគេលាក់ភីតនេះគឺជារឿងសម្ងាត់បើស្ងាត់ៗឲ្យទៅរកភីតគេប្រាកដជាសង្ស័យ។
«លោកបងពិសាតែក្តៅៗលោកបងគិតច្រើនពេកហើយឈប់គិតសិនក៏ល្អ»
វិជ្ជរ៉ាដើរមកដោយដៃមានកាន់តែក្តៅៗមកឲ្យវេកាសផងដែល
«នាងគួរដឹងតួនាទីរបស់នាងថាត្រូវនៅកនកលែងណា»
វេកាសនិយាយរួចក៏ដើរចេញទៅក្រៅបាត់ដោយមិនខ្ជីផឹកតែដែលវិជ្ជរ៉ាខំយកមកឲ្យបន្តិច។ចំណែកវិជ្ជរ៉ាវិញនាងពិតជាអន់ចិត្យខ្លាំងណាស់តែនាងមិននិយាយអ្វីទេនាងសុខចិត្តខាំមាត់សង្គាត់ចិត្តទោះវាប៉ះពាល់ផ្លូវអារម្មណ៍នាងខ្លាំងក៏ដោយ
------
ព្រះចន្ទយប់នេះរះពេញវង្សល្អណាស់ភីតកំពុងមើលទៅវាមិនព្រិចបន្តិចសោះកែវភ្នែកភីតស្រទន់សម្លឹងមើលទៅព្រះចន្ទយ៉ាងយូរឯខួរក្បាលកំពុងគិតទៅមនុស្សម្នាក់ដែលខ្លួនមិនអាចភ្លេចបាន។ទោះមិនអាចប៉ះគ្នាឬជួបគ្នាសូមតែមើលព្រះចន្ទមួយជាមួយគ្នាក៏អស់ចិត្ត
ត្រូវហើយវេកាសក៏កំពុងមើលទៅព្រះចន្ទនេះដូចគ្នាកែវភ្នែកមុតស្រួចតែបង្កប់ដោយភាពឈឺចាប់របស់វេកាសបានបង្ហាញឲ្យព្រះចន្ទដឹងពីទុកសោករបស់ខ្លួនទាំងអស់គេពិតជានឹកនុងចង់ឱបភីតខ្លាំងណាស់តែមិនមែនពេលនេះហើយក៏មិនអាចតទៅទៀតដែរ....
«ភីត...យើងនឹកឯងគ្រប់ពេលដឹងទេ?»
«លោកម្ចាស់ខ្ញុំនឹកលោកម្ចាស់ខ្លាំងណាស់»
វេកាសនិងភីតនិយាយឆ្លើយឆ្លងគ្នាតាមវេហាស៍ទាំងទឹកភ្នែកអារម្មណ៍មួយនេះវាពិតជាពិបាកទទួលយកណាស់ដែលត្រូវបែបគ្នាទាំងដែលចិត្តនៅស្រឡាញ់...
(ភីតបានគិតថាវេកាសមិនបានស្រឡាញ់ខ្លួនគិតថាខ្លួនស្រឡាញ់វេកាសតែម្ខាងហើយថែមទាំងរៀបការចោលខ្លួនទៀតចំណែកវេកាសគិតថាភីតមិនបានស្រឡាញ់ខ្លួនដូចគ្នាព្រោះកាលមុនភីតធ្លាប់និយាយថាខ្ញុំគ្មានថ្ងៃស្រឡាញ់លោកម្ចាស់ទេហើយភីតថែមទាំងរស់ចេញពីខ្លួនមិនចង់រស់នៅជាមួយខ្លួនវាចឹងហាស់់.•°(⁠>⁠▂⁠<⁠)°•. )

«លោកបហរុសឈរធ្វីអ្វីកន្លែងហ្នឹង?ប្រយ័ត្នផ្តាសាយណា»
នារីបម្រើដើរមកតកភីតដោយដៃមានកាន់កន្សែងមួយមកតាមដើម្បីដណ្តាប់ឲ្យភីតកុំឲ្យរងា
«លោកប្រុសកើតអ្វីមែនទេហេតុអីយំបែបនេះ?»
នារីនោះសួរដោយក្តីព្រួយបារម្ភដោយបានឃើញថាភ្នែកភីតសើមៗដូចទើបតែយំរួច
«អរមេឃត្រជាក់បែបនេះក៏មានចំហាយបកមកប៉ះភ្នែកក៏ចេញជាទឹកភ្នែក»
«បើអញ្ចឹងចូលក្នុងផ្ទះវិញមកលោកប្រុសមិនអញ្ចឹងឈឺមិនខានទេ»
«ហឹម...»
••••

ពេលព្រឹក!!!!

«កូនភីតមកនេះ»
«បាទ»
«ព្រឹកនេះកូនត្រូវទៅផ្សារជាមួយម៉ែកូនចង់ញុាំអីស្រួលប្រាប់»
«មែនហ៌ម៉ែ»
ភីតងើបចេញពីម្តាយហើយដើរទៅផ្លាស់សម្លៀកបំពាក់យ៉ាងលឿន
មួយសន្ទុះក្រោយមកភីតក៏បានចេញមកវិញដោយស្លៀកពាក់យ៉ាងស្អាតញញឹមដាក់ម្តាយ
«ស្អាតម្លេះកូនប្រុសម្តាយ»
«.....»
ភីតញញឹមបែបអៀនប្រៀន។បន្ទាប់ពីរួចរាល់អស់ហើយម្តាយកូនព្រមទាំងអ្នកបម្រើពីរនាក់ទៀតក៏ចេញដំណើរទៅផ្សារនៅជិតនេះតែម្តង
«ហូអូផ្សារទីនេះធំណាស់ម៉ែ»
«ផ្សារនេះអនាគត់និងក្លាយជារបស់កូនហើយឮទេ?»
«ហេតុអី?»
ភីតងាកមកសួរម្តាយទាំងចម្ងល់
«ក៏ព្រោះតែភាគហ៊ុនធំបំផុតក្នុងផ្សារនេះជាភាគហ៊ុនរបស់ពួកយើងនោះអីពុករបស់កូនបានដាក់ភាគហ៊ុននៅផ្សារនេះសម្រាប់កូន»
«អូហូពិតមែនទេម៉ែខ្ញុំសប្បាយចិត្តណាស់ខ្ញុំខានមានក្តីសុខបែបនេះយូហើយ»
ភីតឱបចង្កេះម្តាយជាប់មើលទៅគេពិតជាស្រឡាញ់ឪពុកម្តាយគេខ្លាំងណាស់ទោះជាពួកគាត់មិនមែនជាម្តាយឪពុកបង្កើតរបស់គេក៏ដោយតែពួកគាត់បានផ្តល់ក្តីសុខឲ្យគេពិតប្រាកដដែលគេបាត់បងជាយូ។

«ជម្រាបសួរលោកស្រីមាលា»
«ចាស៎ជម្រាបសួរ»
លោកស្រីមាលា(ម្តាយចិញ្ចឹមរបស់ភីត)លើកដៃសំពះនារីចំណាស់ដែលលក់បន្លែនៅម្ខាងជាការគួរសមវិញមើលទៅគាត់ពិតជាដាក់ខ្លួនណាស់មិនចេះប្រកាន់អ្វីសោះពិតជាគួរឲ្យគោរពខ្លាំងណាស់
«នេះជានរណាដែើអ្នកស្រី?»
ស្រ្តីចំណាស់ជិតនោះម្នាក់ទៀតចង្អុលទៅកាន់ភីតដោយចម្ងល់ព្រោះមិនដែលបានឃើញ
«នេះជាភីតកូនប្រុសរបស់ខ្ញុំ»
អ្នកស្រីដាក់ដៃលើខ្នងភីតិចៗហផយតៀបរាប់តាមដំណើរដើមទង
«អូរ.....ស្រស់សង្ហាណាស់លោកស្រី»
«អរគុណហើយលោកយាយ»
ភីតលើកដៃសំពះអរគុណទៅកាន់លោកយាយទាំងស្នាមញញឹមដែរទង្វើនេះកាន់តែធ្វើឲ្យអ្នកក្នុងផ្សារស្រឡាញ់ចូលចិត្តភីតជាខ្លាំង
«ហាាាាចា៎លោកប្រុសតូច»
«ចឹងមីងៗយើងទៅសិនហើយ»
លោកស្រីនិយាយប្រាប់ស្ត្រីចំណាស់រួចក៏នាំភីតទៅមុខបន្ត
«ចាៗតាមសប្បាយណាលោកស្រីនិងលោកប្រុសតូច»
++
++
++
ឆីភីតឡើងតំណែងជាលោកប្រុសតូចវិញហើយតែបន្តិចទៀតឡើងដំណែងកើតជំទាវហើយ😹😹
•|ជេសុីកា

ទាសករស្នេហ៍: Season1Where stories live. Discover now