EP11:«ភាពចៃដន្យជាអ្វីដែរខ្ញុំខ្លាចបំផុត»

278 71 22
                                    

ក្នុងផ្ទះដ៏ធំស្គឹមស្គៃរបស់លោកឧកញ្ញា ដួង មានសភាពមមាញឹកជាខ្លាំងព្រោះថាផ្ទះនេះនិងធ្វើកម្មវិធីជប់លាងនៅល្ងាចនេះនោះអី។
«រៀបចំឲ្យប្រណិតបំផុតឮទេ?»
«បាទ/ចា លោកម្ចាស់ប្រុស»
សូរសព្ទរួចលោកឧញ្ញាក៏ដើរសម្តៅមករកភីតទាំងអារម្មណ៍សប្បាយអរចម្លែក
«ពុកជិតមានចៅហើយត្រូវទេ?ហាសហា»
លោកឧកញ្ញាសើចលិបភ្នែកមើលទៅគាត់ពិតជារំភើបខ្លាំងណាស់ហើយមើលទៅ
«បាទ~~»
ភីតញញឹមស្កកដាក់ឲ្យពុកមិនមែនគេមិនសប្បាយចិត្តទេតែគែថាគេកំពុងតែភ័យពេលសម្រាលមិនដឹងថាសម្រាលយ៉ាងមិច?
«ធ្វើមុខអីចឹងកូន?»
លោកឧកញ្ញាសើចខិកខិកសុខៗក៏ប្រទេះឃើញផ្ទៃមុខរបស់ភីតប្រែស្រពនផ្ទុយពីគាត់ទៅវិញ
«អត់មានអីទេលោកពុកគ្រាន់តែគិតពីអនាគតបន្តិចបន្ទួច»
«កុំទៅគិតពីរឿងដែលមិនទាន់កើតឡើងទាំងនោះគិតរឿងបច្ចុប្បន្នប្រសើរហើយ»
«មែនហើយកូនលោកពុកនិយាយត្រូវកូនត្រូវថែទាំងសុខភាពផ្លូវចិត្តដែរណាស្តាប់បានទេ??»
ភីតមិននិយាយតែគេបែរជាងក់ក្បាលបង្ហាញថាគេយល់ហើយទៅកាន់អ្នកមានគុណទាំងពីរ។បន្ទាប់ពីរស្តាប់ការណែនាំរបស់ម្តាយហើយភីតក៏ដើរមកក្នុងបន្ទប់វិញទាំងភាពនឿយហត់
«ហុឹម......~»
©©©
ខ្ញុំដាក់បង្គុយចុះលើពូកទន់ៗដោយភាពនឿយហត់ជាពន់ពេកហត់និងរឿងដែរមិនអាចភ្លេចគេបាននោះអីអរមិនមែនទេគឺហត់ដោយសារការការពារខ្លួន.....
បន្ទាប់ពីរសាកថ្មនៅលើពូកបានបន្តិចខ្ញុំក៏ដើរទៅអង្គុយផ្ងក់លើកៅអីក្បែរគ្រែសម្លឹងមើលទៅមុខរបស់ខ្ញុំដែរមានសភាពស្លេកៗដោយសារការញុាំមិនបាននិងការក្អួតចង្អោ
ខ្ញុំដាក់ដៃអង្អែលស្បែកមុខថ្នមៗ
ក្រិ...
មិនបានប៉ុន្មានសម្លេងមួយក៏បានមកកាត់ផ្តាច់អារម្មណ៍រវើយរវាយរបស់ខ្ញុំធ្វើឲ្យខ្ញុំស្ទុះងើបឈរប្រឈមនិងម្នាក់ដែរបានបើកទ្វាភ្លាមៗ
«លោកប្រុសនេះជារបស់ដែរលោកស្រីធំឲ្យយកមកជូនទាន»
ខ្ញុំញញឹមហើយទទួលប្រអប់ឈើនេាះពីដៃអ្នកបម្រើហើយក៏ឲ្យគេចេញទៅវិញ។មិនឲ្យចាំយូរខ្ញុំក៏ប្រញ៉ាប់យកហិបឈើនោះមកបើកមើលចង់ដឹងថាក្នុងនេះមានអ្វី?
អូហូ.....
            វាគឺជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាតមួយឈុតទេតើ។
ឬអ្នកម៉ែឲ្យខ្ញុំពាក់ឈុតនេះក្នុងពិធីជប់លាង!
  មិនចាំយូរទៀតហើយខ្ញុំក៏ប្រញ៉ាប់យកឈុតនោះមកលមើលភ្លាមតែម្តង
បន្តិចក្រោយមកលើខ្លួនរបស់ខ្ញុំបានគ្រងដោយឈុតមួយយ៉ាងប្រណិត
«ខោនិងអាវពិតជាសមគ្នាមែន»
ខ្ញុំឈរមើលខ្លួនឯងក្នុងកញ្ចក់ហើយសសើរពីឈុតដែលខ្លួនកំពុងពាក់មិនដាច់ពីមាត់
,.....

ទាសករស្នេហ៍: Season1Where stories live. Discover now