បន្ទាប់ពីឈ្លោះគ្នាជាមួយវេកាសអស់ចិត្តហើយភីតក៏ស្រាប់តែកូពោះក៏ទាញរបស់ញុាំដែរវេកាសយកមកឲ្យមកញុាំ
«ម្ហូបអីហ្នឹង?»
ភីតកាន់កញ្ចប់ម្ហូបធ្វើដូចជាខ្ពើមនិងវាណាស់អញ្ចឹង
«ក៏...ម្ហូបដែរឯងចូលចិត្តហ្នឹងហើយ»
«ខ្ញុំឬទៅចូលចិត្តម្ហូបអញ្ចឹង?»
«ភីតឯងកើតអីខ្មោចចូលឬព្រាយសណ្ឋិត?ដូចជាចម្លែកណាស់រាល់ដងឯងសុំឲ្យយើងយកសម្លហ្នឹងមកឲ្យតែឥឡូវមិចវិញ?»
ភីតស្ងាត់ហាក់នឹកគិតអ្វីមួយ
«ខ្ញុំអត់ដឹងទេប៉ុន្មានថ្ងៃក្រោយនេះខ្ញុំចាញ់ខ្លិនចម្លែកណាស់ឯម្ហូបដែលលោកម្ចាស់យកមកឲ្យក៏ខ្ញុំញុាំមិនចូលដែលតែខ្ញុំបែរជាចូលចិត្តក្លិនក្រដាសសៀវភៅវិញ...»
ភីតពេបមាត់ចូលគ្នាហើយឱនមុខចុះ
«បើញុាំមិនចូលក៏ប្រឹងញុាំទៅប្រយ័ត្នឈឺ»
ភីតងក់ក្បាលហើយស្រវ៉ាយកកញ្ចប់ម្ហូបពីក្នុងកន្រ្តមកញុាំ
«អួក!»
គ្រាន់តែដាក់បាយក្នុងភ្លាមភីតក៏ចាប់ផ្តើមក្អួតចង្អោលភ្លាម
«កើតអីឬភីត?»
វេកាសស្ទុះមកត្រកងបីភីតភ្លាមពេលឃើញភីតស្រាប់តែក្អួតមកវោកៗ
«ម្ហូបនេះក្លិនចម្លែកណាស់»
ភីតជូតក្អួតចេញពីគែមមាត់ហើយនិយាយទាំងខ្ពើមរអើមនិងម្ហូបដែលវេកាសយកមកឲ្យ
«ក្លិននេះជាក្លិនខ្ទីសឈ្ងុយៗតើហើយក្លិនដូចដើមទៀត»
«ប្រហែលខ្ញុំកើតរោគឬសដូងបាតហើយមើលទៅដែលញុាំអាហារទាំងអស់នេះលេងកើត»
ភីតដាក់បង្គុយផ្ងក់លើគ្រែហាក់អស់សង្ឃឹមក្នុងជីវិតជាខ្លាំងដែលញុាំអាហារមិនចូលហើយថែមទាំងក្អួតទៀតកើតជំងឺឬសដូងបាតប្រាកដណាស់
••••
ផ្ទៃមុខរបស់ខ្ញុំបង្ហាញឡើងយ៉ាងស្រពោនដែលគិតថាខ្លួនប្រាកដជាកើតរោគឬសដូងបាតតែគិតយូៗទៅអាការៈនេះស្រដៀងនិងមនុស្សចាញ់កូនយ៉ាងមិចទេតែខ្ញុំមិនជឿថាខ្ញុំចាញ់កូនទេបើខ្ញុំជាមនុស្សប្រុសហ្នឹងចាញ់កូនយ៉ាងមិចទៅ
«ភីតទៅពេទ្យល្អទេ?»
«???»
លោកម្នាក់នេះគិតអីហ្នឹងក្រែងឃុំខ្ញុំទុកមិនឲ្យគេដឹងតែបែរជាចង់នាំខ្ញុំទៅពេទ្យទៅវិញ
«បើលោកយកខ្ញុំទៅពេទ្យក៏ដោះលែងខ្ញុំទៅប្រសើរជាង»
ខ្ញុំងាកមុខចេញហើយទាញសៀវភៅមកអានបន្ត
«ល្ងាចចង់ញុាំអីកុម៉ង់មកយើងមិនចង់ឃើញក្អួតទៀតទេ»
«យកតែផ្លែឈើមកបានហើយខ្ញុំញុាំអីមិនចូលស្រាប់ហើយ»
«អឹម»
លោកម្ចាស់និយាយរួចក៏ដើរចេញទៅវិញតែ...
«កុំភ្លេចយកសៀវភៅមកបន្ថែមផង»
លោកម្ចាស់ងាកមកងក់ក្បាលដាក់ខ្ញុំហើយក៏បន្តដំណើរទៅបន្តទៀត
«ភីត...»
លោកម្ចាស់ចេញទៅបានមួយសន្ទុះក៏មានសម្លេងខ្សាវៗស្រែកហៅខ្ញុំធ្វើឲ្យខ្ញុំងាកទៅរកមើលប្រភពសម្លេងយ៉ាងលឿន
«ភីតនេះជាខ្ញុំណា»
«...»
ភីតដើរទៅរកប្រភពសម្លេងសន្សឹមៗដោយភាពងឿងឆ្ងល់
«បងឈួយមែនទេ?»
«មែនហើយគឺខ្ញុំ»
ផ្ទៃមុខរបស់ខ្ញុំស្រាប់តែស្រស់ឡើងមួយរំពេចន៍
«ភីតឯងមិនអីទេឬលោកម្ចាស់មានធ្វើបាបឯងទេ?»
«មិនអីទេគាត់មិនបានធ្វើបាបណាស់ណាទេ»
«អញ្ចឹងមានន័យថាគាត់ធ្វើបាបឬ?»
«អឹមតែមិនអីទេ»
ខ្ញុំនិយាយតាមត្រង់ទេលោកម្ចាស់មិនបានធ្វើបានវាយដំមកលើខ្ញុំមែនបើមិនជឿក៏ហីមិញខ្ញុំស្តីឲ្យលោកម្ចាស់ដែលនឹង
«អឺ!បើមិនអីក៏ល្អ...តែភីតឯងដឹងទេខ្ញុំឮមកថាលោកម្ចាស់និងរៀបការខែក្រោយខ្ញុំគិតថាយកពេលដែលលោកម្ចាស់រវល់ខ្ញុំនិងមករំដោះឯងចេញ»
ឮបែបនេះខ្ញុំស្រងាកចិត្តភ្លាមក្រែងនេះជាពាក្យដែលខ្ញុំចង់ឮមិនអីចឹងហេតុអីបានជាមិនសប្បាយចិត្តទៅវិញ?
«អឹមសម្រេចតាមហ្នឹងទៅអញ្ចឹង»
ខ្ញុំគិតថាត្រូវចាកចេញប្រសើរជាងបើនៅទៀតក៏គ្មានតម្លៃដែលលោកម្ចាស់គាត់រៀបការហើយខ្ញុំក៏មិនចង់ឲ្យមានភាពវឹកវទេ
និយាយសាច់ការចប់ឈួយក៏ត្រឡប់ទៅវិញដើម្បីសើុបមើលវេលាល្អដើម្បីនាំខ្ញុំចេញឲ្យកាន់តែងាយស្រួល។ចំណែកខ្ញុំវិញក៏ដើរមកអុចទានបព្លឺហើយទាញសៀវភៅមកអានបំបាត់អារម្មណ៍អផ្សុកមួយគ្រា•••
កាត់មកខាងលោកវេកាសវិញម្តងពេលនេះវេកាសកំពុងកុងគ្មាជាមួយនិងវិជ្ជរ៉ា
«នេះលោកបងជិតដល់ថ្ងៃមង្គលហើយលោកបងមិនគិតនិងវាទេឬ?»
«មានអីខ្ញុំត្រូវគិតអំពីរឿងឥតបានការទាំងនោះដែល?ត្រូវចាំខ្ញុំរៀបការដោយសារតែការចោទប្រកាន់មិនមែនដោយចិត្តស្មោះដូចកាលពីមុនទេ»
វេកាសគ្រលាស់ដៃចេញពីការក្រសោបរបស់វិជ្ជរ៉ាហើយដើរចេញពេលនាងបាត់ទៅទិកឲ្យនាងតូចពោះធំប៉ុនកញ្ជើឈរស្រក់ទឹកភ្នែកម្នាក់ឯងយ៉ាងកម្សត់
«រឿងរ៉ាវទាំងអស់គឺមកពីគ្រួសារ!»
•••
មេឃរាងព្រលប់បន្តិចវេកាសក៏ប្រញ៉ាប់ខ្ជាប់ផ្លែឈើតាមការកុម៉ុង់របស់ភីតហើយសម្តៅទៅរកភីតនៅផ្ទះរម្ងាប់អារម្មណ៍ដូចរាល់ដង
*ក្រិ...
«នេះផ្លែឈើ»
«អរគុណ»
ភីតតបដោយមិនខ្ជីងាកមើលមុខវេកាសសូម្បីបន្តិចអារម្មណ៍មួយនេះមានទាំងការអន់ចិត្តផងខឹងផង
«ភីតឯងកើតអីទៀតហើយ?»
វេកាសដាក់កន្ត្រកផ្លែឈើចុះហើយចាប់មុខភីតមើលឲ្យចំ
«មិនបានកើតអីទេ»
ភីតចាប់ដៃវេកាសចេញហើយព្យាយាមគេចចេញពីវេកាស
«កើតអីប្រាប់យើងមក»
«ខ្ញុំស្អុយក្លិនខ្លួនលោកយល់ទេនើអស់ការហើយក៏ឆាប់ចេញទៅ»
វេកាសភាំងបន្តិចគេធ្វើបាបភីតឬបានជាភីតបង្ហាញអាការៈបែបនេះដាក់គេ
«ចឹងយើងទៅវិញហើយបើឯងមិនសប្បាយចិត្តនៅពេលយើងនៅជិត»
វេកាសនិយាយរួចក៏បើកទ្វាចេញទៅវិញទាំងទឹកមុខស្រពោនគេពិតជាស្មានមិនត្រូវពិតមែនថាភីតកើតអីឲ្យប្រាកដ។
++
++
++
++
កុំឲ្យថាបាត់យូរទោះភ្លៀវឬតិចយ៉ាងណាក៏ចេះតែផុសទៅណាមួយខានផុសរាងយូរដែរ។
Next Episode sadតិចហើយគ្រាន់ប្រាប់ប៉ុណ្ណឹងទេ😪😞•|ជេសុីកា
YOU ARE READING
ទាសករស្នេហ៍: Season1
Fanfic«ខ្ញុំត្រឹមជាខ្ញុំបម្រើសម្រាប់លោក» ជាទាសករដែរមកពីដែនឆ្ងាយត្រូវទទួលរងគ្រោះដោយធ្វើជាខ្ញុំបម្រើគេរយៈពេល១០ឆ្នាំជំនួសម្តាយឪពុកដែលបានជំពាក់លុយគេរាប់សិបលានបាតដែលយកមកសងអ្នករកសុីជាមួយ ~ ~ ~ Vegas Pete អ្នកនិពន្ធ:ជេសុីកាឈឺរី