Ep01:ក្លាយជាទាសករគេ

960 92 11
                                    

                        
ឆ្នាំ១៩៧៩
   នៅលើវាលស្មៅដ៏ទូលាយមួយមានសេះពីរក្បាលកាន់កាប់ដោយបុរសពីរនាក់ដែលមានខ្សែចងជាប់ជាមួយនិងទាសករ៣នាក់សំដោងនៅពីមុខសេះដោយដៃទាសករនីមួយៗចងបត់ស្លាបសេកព័ទ្ធទៅក្រោយ។

   ភីតឈឺចាប់ណាស់ដែលមកត្រូវធ្លាក់ខ្លួបជាទាសករគេដោយសារការខ្សៃធន់

«ឆាប់ដើរឲ្យលឿនទៅសុីរំពាត់ឥឡូវហ្នឹង!»
បុរសពុកមាត់ងរឡើងទៅលើស្រែកបញ្ជាទាសករទាំងបីនាក់ខ្លាំងៗដែលសម្តីនេះវាក៏ធ្វើឲ្យទាសករទាំងបីបន្ថែមល្បឿនដើរទៅមុខឲ្យលឿនជាងនេះតាមដែរអាចធ្វើបាន។
មិនយូប៉ុន្មានទាសករនិងអ្នកជិះសេះក៏ឆ្លងមកដល់ផ្ទះរបស់លោកហ្លួងវេកាសដែលជា
មហាសេដ្ឋីវ័យក្មេងនៅភូមិ"ឈួយឆាន"ខេត្តឈាងម៉ៃ

  «លោកម្ចាស់ទាសករបានបញ្ជូនមកដល់ហើយទាន»
«យកពួកវាទៅចែកការងារធ្វើទៅ»
លោកហ្លួងវ័យក្មេងដាក់បញ្ជាទៅពួកក្រោមបង្គាប់ដោយមិនខ្ជីមើលមុខសូម្បីបន្តិច
នេះលោកម្នាក់នេះមិនព្រមរកកន្លែងស្នាក់ឲ្យគ្នាសិនទេអីមកភ្លាមប្រើភ្លេតតែម្តង?
«បាទទាន!»
ថាហើយបុរសស្បែកស្រអែមក៏ចុះមកដាក់បញ្ជាលើទាសករចំណូលថ្មីទាំងបី
«អាកម្លោះឯងមើលទៅធ្វើស្អីមិនកើតទេស្គមដូចអ្នកកើតអេដស៏១០ឆ្នាំហុឹមទៅទៅជូតក្តាលើផ្ទះឲ្យស្អាតរនាបអីកុំឲ្យសល់
ឯនាងឯងវិញទៅហាលស្រូវរែងអង្ករទៅហើយឯងវិញមានសាច់ឈាមជាងគេក៏ទៅកាប់អុសទៅ»
ដាក់បញ្ជារួចបុរសឈ្មោះ"អាតាប់"ក៏ដើរទៅវិញ

💠💠💠

បន្ទាប់ពីបុរសដែលមើលងាយរូបកាយខ្ញុំដើរចេញទៅផុតខ្ញុំក៏បំបែកផ្លូវពីទាសករពីរនាកើស្រីប្រុសនោះហើយឡើងទៅជាន់លើយកក្រណាត់មកអូសចុះអុសឡើងលើរនាប។ខ្ញុំចាយពេលមិនយូរនាបនេះក៏ភ្លឺរលោងមកវិញខ្ញុំដកដង្ហើមចូលឲ្យពេញសួតរួចក៏ដើរទៅក្រោមដើម្បីជួយការងារគេផ្សេង
«ឲ្យខ្ញុំជួយមក»
«អឺ...មិនអីទេឯង»
«ខ្ញុំជួយនិងឆាប់ហើយ»
នារីវ័យក្មេងស្របាលខ្ញុំក៏ព្រមពន្លែងដៃឲ្យខ្ញុំជួយ។

  ខ្ញុំប្រើកម្លាំងដៃអ៊ុំអង្កនៅក្នុងដៃជាមួយគេឯង
មិនយូរពេលល្ងាចក៏បានចូលមកដល់ស្របពេលដែលខ្ញុំនិងអ្នកឯទៀតធ្វើការរួចរាល់ល្មម
«នាងនោះជាកន្លែងស្នាក់របស់នាងអាកម្លោះមាឌមុាំនៅឯនោះ ឯងអាកម្លោះនោះជាកន្លែងស្នាក់របស់ឯងតែមកតាមយើងសិន»
និយាយហើយបុរសម្នាក់នេះក៏នាំផ្លូវខ្ញុំឲ្យទៅជាមួយចំណែកខ្ញុំធ្វើភ្នែកមីងមុាំងៗតែក៏មិនភ្លេចដើរតាមគេដែរ
«នោះឡើងទៅលោកហ្លួងចាំ»
បុរសម្នាក់នេះជូនខ្ញុំមកដល់ត្រឹមជណ្តើហើយគេក៏ត្រឡប់ទៅវិញ។ឯខ្ញុំវិញនៅរ៉ែរ៉មិនហ៊ានឡើងតែ...
«មិចមិនឡើងមក?!»
លោកហ្លួងសង្ហាជ្រួញចិញ្ចើមមើលមកខ្ញុំពីលើផ្ទះមើលទៅគេមានវ័យប្រហែលតែ២៦ឆ្នាំប៉ុណ្ណោះ
«បាទលោកម្ចាស់»
ខ្ញុំឱនមុខចុះហើយឡើងកាំជណ្តើមួយៗរហូតដល់ខ្លួនខ្ញុំឈប់ផ្ងក់នៅចំពីមុខលោកហ្លួងវេកាស
«មកនេះមកធ្វើសសៃឲ្យយើងឮមកថាឯងដៃស្រាល»
គាត់និយាយបណ្តើប្រះខ្លួនដេកបណ្តើខ្ញុំមិនគិតយូក៏ដើរទៅគក់ច្របាច់ឲ្យលោកវេកាសយ៉ាងយកចិត្តទុកដាក់
«ហ្ហឹម~~~~»
«ចង្កេះឈ្លីចង្កេះ»
ខ្ញុំប្តូរកន្លែងតាមបញ្ជារដែលលោកវេកាសចង់បានមិនយូខ្ញុំក៏ត្រូវបានអនុញ្ញាតិឲ្យមកកន្លែងស្នាក់វិញ។នៅទៅនេះមិនសូវជាស្អាតប៉ុន្មានទេមានចំបើងជាពូកជាខ្នើយឯភួយជាក្រណាត់ស្តើងមួយតែខ្ញុំមិនបានគិតច្រើនឡើយទោះកន្លែងនេះមិនដូចមុនក៏ដោយតែឥឡូវយើងត្រឹមជាកូនអ្នកខ្សៃធន់លេងមានរបស់ល្អប្រើហើយម្តាយក៏លេងមានឪពុកក៏គ្មានហៅតទៅទៀតអញ្ចឹងក៏គួរតែបើកចិត្តទទួលយក។
ខ្ញុំអង្គុយផ្ងក់លើពូកចំបើងហើយគិតទៅឆ្ងាយ....

ទាសករស្នេហ៍: Season1Where stories live. Discover now