EP10:វាសនាដ៎ស្រស់បំព្រង

310 74 13
                                    

បន្ទាប់ពីដើរផ្សារបានរបស់ដែលត្រូវការរួចរាល់ហើយម្តាយកូនទាំងពីរក៏ត្រឡប់មកផ្ទះវិញ។

«អ្នកម៉ែខ្ញុំសុំទៅបន្ទប់សិនហើយដូចជាវិលមុខខ្លាំងណាស់»
ភីតលាម្តាយហើយប្រញ៉ាប់រត់ទៅក្នុងបន្ទប់តែម្តង
«ពួកនាងទៅមើលលោកប្រុសផងកើតអីឬអត់យើងមិនទុកចិត្តទេ»
«ចាលោកស្រី»
ស្រីបម្រើពីរនាក់ឱនគំនាបចៅហ្វាយស្រីដោយភាពកោតខ្លាចនិងសេចក្តីគោរពរដើរចេញទៅមួយៗចូលទៅកាន់បន្ទប់ចៅហ្វាយតូចភីត
«អៅ?ពួកបងៗមកធ្វើអី?»
«ជម្រាបលោកប្រុសតូចលោកស្រីបានឲ្យពួកខ្ញុំមកបម្រើមើលថែលោកប្រុស»
«តែខ្ញុំមិនកើតអីធ្ងន់ធ្ងរទេ»
«តែពួកខ្ញុំមិនហ៊ានជំទាស់បញ្ជាលោកស្រីធំទេលោកប្រុស»
ភីតស្ងាត់មួយសន្ទុះក៏ងក់ក្បាលឲ្យស្រីបម្រើយកទឹកមកជូតខ្លួនឲ្យព្រោះមិនចង់ឲ្យស្រីបម្រើទាំងនេះត្រូវមាត់ដែលមើលថែរគេមិនបានល្អ។

កន្លងទៅបានប៉ុន្មានខែក្រោយមកគ្រប់គ្នានាំគ្បាឆ្លេឆ្លាដោយសារតែអាការៈរបស់ភីតគឺ...ពោះរបស់គេកាន់តែធំ!
«មិនគួរឲ្យជឿ.....លោកស្រីមាលាតាំងចិត្តឲ្យស្ងប់សិន»
គ្រូពេទ្យចំណាស់និយាយមួយមួយឲ្យអ្នកស្រីមាលាតាំងចិត្តព្រោះភីតគេ....
«កូនខ្ញុំគេកើតអីលោកគ្រូពេទ្យ....»
លោកស្រីឮបែបនេះគឺកាន់តែចង់ដឹងហើយក៏កាន់តែបារម្ភ
«លោកប្រុសភីតមានកូនទាន»
«ពិតទេ?»
លោកស្រីបើកភ្នែកធំៗសឹងមិនជឿនិងត្រចៀក
«ពិតណាស់លោកស្រីអាការៈទាំងនេះជាអារការៈអ្នកមានកូនច្បាស់ណាស់ខ្ញុំធ្វើពេទ្យមកជាយូមកហើយលោកស្រីអាចទុកចិត្តបាន»
លាមាឈរគាំងបន្តិចគាត់ក៏ដើរមកជិតភីតហើយអង្អែលពោះគេតិចៗដោយក្តីស្រឡាញ់
(សុំប្រាប់បន្តិចលោកឧកញ្ញាមិនបាននៅផ្ទះទេគាត់មានភារកិច្ចទៅក្រៅបន្តិច)
«ទីបំផុតម៉ែមានចៅហើយម៉ែមានក្មេងបីហើយភីត»
លាមាបង្ហាញក្តីរំភើបរហូតដល់កែវភ្នែកមានសំណើមមួយរំពេចន៍
«ម៉ែមិនមានអារម្មណ៍ថាកូនខុសគេទេមែនទេ?»
«ហេតុអីកូនគិតបែបហ្នឹង....?ភីតពេលនេះកូនជាកូនម៉ែតើឲ្យម៉ែគិតបែបហ្នឹងយ៉ាងមិច?»
ភីតបញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្អាតដាក់ម្តាយព្រោះគេមិនស្មានថាវាសនាគេស្រស់បំព្រងបែបនេះសោះ។
«បានហើយណាសម្រាកទៅម៉ែនិងទៅឲ្យចុងភៅធ្វើស៊ុបប៉ូវឲ្យ»
«បាទ»
ភីតងក់ក្បាលដោយស្នាមញញឹមតាមសម្លឹងដំណើរមួយៗរបស់ម្តាយទាំងរំភើបចិត្តគេក៏មិននឹកស្មានដូចគ្នាថាគេអាចមានកូនហើយកាន់តែមិននឹកស្មានទៀតនោះគឺម្តាយរបស់គេបានទទួលយកដោយគ្មានតវ៉ាឬសួរនាំអ្វីមួយម៉ាត់។

  កាត់មកខាងវេកាសវិញម្តង
«លោកបង»
«កើតអីហ្នឹង?»
«ខ្ញុំឈឺពោះខ្លាំងណាស់»
វិជ្ជរ៉ាដលរច្រត់ពោះធ្វើមុខជូរដាក់វេកាសព្រោះនាងដល់ថ្ងៃសម្រាលហើយនោះអី!
«ហៅច្មបមកនាងឈួយ»
វេកាសស្រែកប្រាប់អ្នកបម្រើនៅខាងក្រោមនេះទោះគេស្អប់វិជ្ជរ៉ាមែនតែគេក៏មានចិត្តអាណិតក្មេងដែរមុនមែនអត់ចិត្តឯណា
«យ៉ាងមិខហើយទៅត្រង់នោះសិនទៅ»
«...»
វេកាសគ្រានាងវិជ្ជរ៉ាដាក់លើគ្រែក្បែរនេះដើម្បីបំបាត់ភាពឈឺចាប់ខ្លះ

   មួយសន្ទុះក្រោយមកឆ្មបនិងអ្នកបម្រើក៏បានមកដល់។ឆ្មបប្រញ៉ាប់ដៃជើងយកនាងវិជ្ជរ៉ាចូលទៅក្នុងយ៉ាងលឿនព្រោះមាត់ស្បូនកាន់តែបើធំហើយ។
ពេលវេកាសកន្លងទៅអស់ជាយូឆ្មបចេញមកទាំងបែកញឺសសស្រាក់ឯដៃកាន់បីកូនតូចស្បែកសរស្គូសមកជាមួយហើយហុចក្មេងទៅឲ្យឪពុកយ៉ាងប្រុងប្រយ័ត្ន
«កើតបានសម្រេចហើយលោកម្ចាស់ក្មេងសុខភាពល្អធម្មតា»
វេកាសស្ទាកើស្ទើរក្នុងការបីក្មេងប៉ុន្តែយ៉ាងណាក៏គេត្រូវតែបី
«.....»
«មុខមាត់ដូចអ្នកស្រីវិជ្ជរ៉ាជាង»
វេកាសមិនមាត់ព្រោះគេដឹងស្រាប់ហើយថាក្មេងនេះមិនមែនជាកូនរបស់គេនោះទេ
«យកក្មេងទៅសម្អាតចុះយើងមានការ»
វេកាសហិចក្មេងទៅឲ្យឆ្មបវិញហើយក៏ដើរចេញមកក្រៅផ្ទះយ៉ាងលឿន
«អាចទេភីតដែលឯងអាចពរពោះឲ្យយផងបាន?»
វេកាសឈប់នៅខាងមុខផ្ទះបន្តិចហើយក៏ដើរទៅមុខបន្តទៅយកសេះមកជិះ(គាត់ជិះទៅលេងអ៊ុក😹កូនកើតមកទាំងមូលទៅលេងអ៊ុកធ្វើព្រងើយ)
«ឱ!ឧកញ្ញាវេកាសអញ្ជើញ»
«បាទអរគុណ»
វេកាសចុះពីសេះហើយដើរសម្តៅទៅរកក្លើក្លឿ
ដែលអង្គុយចាំជាស្រេច
«ឮមកថាលោកស្រីសម្រាលកូនហេតុអីលោកឧកញ្ញាមកនៅទីនេះវិញ?»
«ក៏ឃើញថាមិនកើតអ្វីទេសុខភាពក៏មើលទៅល្អ...តើឲ្យយើងនៅធ្វើអ្វីទៀតអ្នកបម្រើក៏ពេញផ្ទះអ្នកមើលថែក៏កាក់កប»
«ល្អហើយបើអញ្ចឹងតស់លោកវេកាសបន្តទៀត»
(បានន័យថាលេងអ៊ុកបន្តពីម្សិលអីចឹងនិងហាស)
+
+
+
+
រាងខ្លីតិចតែក៏ផុសទៅព្រោះមិនចង់ឲ្យបាត់យូខ្លាចអ្នកចាំអានភ្លេចសាច់រឿង♥

•|ជេសុីកា

ទាសករស្នេហ៍: Season1Where stories live. Discover now