ឡានឈប់ចតក្នុងបរិវេណផ្ទះលោកវេកាសជាស្ថាពរ
«កុំឌឺណាឮទេ?»
«ម៉ែ....ម៉ែថាកូនជាមនុស្សឌឺឬ?»
ភីតពេបមាត់ដាក់ម្តាយដែរចោទគេថាជាមនុស្សឌឺ
«ហឹមមិនមែនទេតែម៉ែក៏ខ្លាចរឯងចិត្តវេកាសដែរកូន វេកាសបងផ្ញើរកូនភីតផងណាបើរពឹសឬឌឺអីស្តីឲ្យចុះ»
អ្នកស្រីមាលាបែរមកប្រាប់វេកាសដែរឈរមើលម្តាយកូនយ៉ាងស្ងៀមស្ងាត់ជាយូរមកហើយ
«បាទកុំមានបារម្ភអី»
វេកាសញញឹមគ្មានភាពមន្ទិលអ្វីទាំងអស់
«អ្នកម៉ែនិងលោកពុកមើលថៃខ្លួនផងណាកូនមិនទុកចិត្តសោះ»
«អឺណា....ម៉ែនិងពុកមើលថែខ្លួនឯងបានមិនអីទេអឹមមមតោះលោកបងថ្ងៃត្រង់ណាស់ហើយ»
អ្នកស្រីមាលានិងលោកឧកញ្ញាដួងបានចាកចេញទៅដោយមានក្រសែភ្នែក២គូរកំពុងតាមសម្លឹង
«ឆាប់ចូលក្នុងទៅ»
វេកាសនិយាយធ្វើដូចកាលពីអតីតកាលគ្មានអ្វីកើតឡើងគេធ្វើដូចជាពូនិងក្មួយដែរទើបតែស្គាល់គ្នាយ៉ាងអញ្ចឹងភីតគេក៏រាងចម្លែកចិត្តដែរតែគេក៏មិនហានសួរនាំអ្វីដែរ
••••••
ខ្ញុំកាន់អ៊ីវ៉ាន់បន្តិចបន្តួចរបស់ខ្ញុំមកដាក់ក្នុងបន្ទប់ដែរពូវេកាសនាំមកវាមិនសូវជាធំដូចជាបន្ទប់ដែរខ្ញុំធ្លាប់នៅទេតែកាលជាទេសករបន្ទប់ប៉ុណ្ណេះខ្ញុំមិនដែរដេកទេដេកតែលើចំបើងគ្រប់គ្រាន់ពេកទៅហើយ
វេកាសនៅមើលខ្ញុំរៀបឥវ៉ាន់យ៉ាងស្ងៀមស្ងាត់មិនសូម្បីតែកម្រើកបន្តិច
«ពូមើលអី?»
នៅពេលរអៀសខ្លួនពេកខ្ញុំក៏ដាច់ចិត្តសួរតែទាំងស្ទាក់ស្ទើរនោះទេខ្ញុំគ្មានភាពក្លាហានឯណានៅទីនេះទេ
«មើលរបៀបជាពូក្មួយមិនបានឬ?»
«ហេតុ...ហេតុអីត្រូវមើលដែរខ្ញុំក៏ធំហើយមិន...មិនបាច់ចាំនៅឈរមើលអញ្ចឹងទេ»
ភីតព្យាយាមគេចចេញពីក្រសែកភ្នែករបស់វេកាសយ៉ាងលំបាកព្រោះភីតកានើតែខំគេចវេកាសក៏កាន់តែតាមមើលក្រសែភ្នែកមួយគូនេះជាប់
«ហេតុអីចាំបាច់គេចភ្នែកពីយើង?»
វេកាសដកដង្ហើមធំនេះគេពិតជាអត់ធ្មត់មិនទៅចាប់ច្របាច់មាត់ភីតខ្លាំងហើយណា
«ក៏...ខ្ញុំមិនស្រណុកខ្លួនទេពេលដែរពូមើលមកបែបនេះ»
ភីតនិយាយចប់ហើយក៏ដើរចេញដោយឱនមុខ
ចុះ
«ឯងនៅតែដដែរ»
••••••
ខ្ញុំចុះមកផ្នែកខាងក្រោមនែផ្ទះឯភ្នែកកំពុងខំសម្លឹងមើលទៅទេសករជាច្រើនដែរកំពុងធ្វើការយ៉ាងមមារញឹក
«មិនឃើញទេ!បងឈួយទៅណាទៅ?»
ខ្ញុំនិយាយតិចៗតែភ្នែកនៅតាមសម្លឹងរកមើលដដែរ
តែនៅតែមិនឃើញ...
ដោយរកមើលនៅទីនេះពុំឃើញខ្ញុំក៏ដើរតិចៗទៅរកគាត់នៅបន្ទប់ស្នាក់ដែរខ្ញុំចាំមិនភ្លេច
ពេលទៅដល់ខ្ញុំនៅតែមិនឃើញទើបសម្រេចចិត្តទៅបន្ទប់វិញប្រហែលជាវេកាសបានឲ្យបងឈួយទៅផ្ទះវិញហើយមើលទៅ
ខ្ញុំដាក់បង្គុយលើកគ្រែចិត្តចេះតែគិតនឹករឮកពីបងឈួយដែរមានទុក្ខគាត់តែងតែក្បែរ
ជួយលើលទឹកចិត្តតែពេលនេះបាត់មិនឃើញគាត់សោះខ្ញុំមិនស្រួលចិត្តទេថាបងឈួយទៅលេងផ្ទះព្រោះតាមដឹងលោកវេកាសគឺតឹងរឹកខ្លាំងណាស់
«តើឯងគិតអវិជ្ជមានធ្វើអី?...»
ខ្ញុំខំនិយាយក្រើនរំលឹកខ្លួនឯងកុំឲ្យគិតអ្វើមិនល្អតែអារម្មណ៍ដែរគិតអវិជ្ជមានបានគ្របដណ្តប់ពេលប្រសាទខ្ញុំទៅហើយ។
ដោយហាមចិត្តខ្លួនមិនបានបេះដូងតូចរបស់ខ្ញុំ
លោតញ៉ាប់ទៅៗដោយគ្មានមូលហេតុ
ខ្ញុំបិទភ្នែកតាំងសតិឡើងវិញហើយក៏សម្រាច់ចិត្តថានិងទៅរកបងឈួយគ្រប់ជ្រុងនៃភូមគ្រឹសនេះតែម្តង
«ចង់ទៅណា?»
ដើរដល់ត្រឹមមាត់ទ្វាសម្លេងគ្រលរបស់វេកាសក៏បន្លឺឡើងនៅពីមុខខ្ញុំ
«អឺ....គឺ....គឺ....ពូមានឃើញបងឈួយទេខ្ញុំចង់ជួបគាត់»
«នាងឈួយទៅលេងស្រុកបាត់ហើយ»
វេកាសឆ្លើយតបមកកាន់ខ្ញុំទាំងសម្តីគម្រោះគម្រើយខុសពីអម្បាញ់មិញដាច់ឯភ្នែកក៏ចេះតែគេចពីខ្ញុំហាក់ដូចជាគាត់បង្កើតកំហុសអ្វីអញ្ចឹង
«ហើយឯងប្រុងទៅណា?»
វេកាសសួរម្តងទៀតនៅពេលឃើញខ្ញុំនៅតែបន្តចេញទៅទៀត
«ខ្ញុំ....»
ខ្ញុំបកស្រាយមិនទាន់ចប់ផងវេកាសក៏ទាញខ្ញុំចូលមកក្នុងបន្ទប់ហើយចាក់សោរជាប់
ក្រិ
«ពូ...ចង់ធ្វើអី!?»
ខ្ញុំស្រែសួរមួយអស់សម្លេងនៅពេលដែរវេកាសកំពុងផ្អិបខ្នងខ្ញុំឲ្យទល់និងជញ្ជាំង
«....»
វេកាសមិនតបតែគេបែរជាឱនមកហិតខ្លិនក៏របស់ខ្ញុំទៅវិញដែរទង្វើនេះដែរក៏បានធ្វើឲ្យខ្ញុំព្រឺរោមខ្ញាក(ព្រោះខានយូ)
«កុំ.....»
ខ្ញុំបិទភ្នែកមិនហានមើលថាបន្តិចទៀតនិងមានអ្វីកើតឡើង
«ហេតុអី?ក្រែងឯងជាភីតហេ?ជាភីតរបស់យើងមិនអញ្ចឹង?តាមបញ្ជីទាសករយើងមិនទាន់លុបឈ្មោះឯងចេញទេអញ្ចឹងហើយឯងក៏នៅតែជាកម្មសិទ្ធរបស់យើង»
ខ្ញុំខាំមាត់ជាប់នៅពេលដែរឮពាក្យសម្តីចេញពីមាត់របស់វេកាស
«ចង់ធ្វើអ្វើក៏តាមចិត្តតែកុំបំពានខ្ញុំអីខ្ញុំមិនអាចបម្រើលោកបានទេ»
ខ្ញុំនិយាយទាំងរលីងរលោងទឹកភ្នែកនិយាយទាំងមិនចង់តែក៏ត្រូវតែនិយាយ...
«ហឹស!និយាយធ្វើដូចឯងមានកូន!»
វេកាសបង្ហាញទឹកមុខហួសចិត្តដោយមិនដឹងឡើយថាពោះខ្ញុំពេលនេះកំពុងមានទារកមួយកំពុងពូនសម្ងំពិតមែន
«ត្រូវហើយខ្ញុំពិតជាមានកូនពិតមែន!»
«លេងសើចឬ?»
វេកាសសើចដាក់ខ្ញុំប្រហែលជាគេមិនជឿពិតមែនហើយព្រោះមានឯណាមនុស្សប្រុសអាចមានកូននោះតែខ្ញុំអាចមានពិតមែន
«បើពូថាខ្ញុំកុហកខ្ញុំក៏គ្មានសិទ្ធអ្វីត្រូវតវ៉ាដែរព្រោះវាមិនមែបជារឿងរបស់ពូ!ហឹម!!!!»
ភ្នែកទាំងគូរបស់ខ្ញុំបើកភ្នែកធំៗព្រោះពេលនេះកំពុងមានអ្វីម្យាងកំពុងគ្របដណ្តប់លើមាត់តូចស្តើងរបស់ខ្ញុំ
«ពូលេងអីហ្នឹង?!»
ខ្ញុំព្យាយាមទាញខ្លួនវេកាសចេញហើយយកដៃជូតមាត់ដែរត្រូវបានវេកាសថើបអម្បាញ់មិញនោះយ៉ាងលឿនធ្វើហាក់ដូចជាខ្ពើមវាណាស់អញ្ចឹង
«ហាមឲ្យឯងហៅយើងថាពូទៀត»
វេកាសនិយាយចប់គេក៏ព្រលេងខ្ញុំឲ្យមានសិរីភាពវិញហើយគេក៏បើកទ្វាចេញទៅវិញទៅចំណែកខ្ញុំក៏អាចដកដង្ហើមមកស្រួលវិញព្រោះថាអម្បាញ់មិញសឹងតែមិនបានដកដង្ហើមហើយ
តែថា....ដូចជាបាត់វិជ្ជរ៉ា!តាំងពីមកដូចជាមិនដែរឃើងនាងសោះ.....។?
+
+
+
+
Sorry for post late នេះដោយសារតែអ្នកអានម្នាក់ទៅដាស់ទេកុំអីមិនផុសទៀតហ្នឹងហាសមោះcommentគូកូនមកadminថាដាក់គូ tin gunក្នុងរឿង my school president តែអ្នកអាភាគច្រើនថាគាត់អត់ចេះអានប្រលោមលោកក្រៅពីគូវេកាសភីតទេចឹងហើយអេដមីផ្តងអធិភាពឲ្យអ្នកអានរើសវិញបើគូណាច្រើនជាងអេដមីននិងយកគូនោះ
ពេលដឹងហើយអេដមីននិងដាក់ក្នុង Description episode ក្រោយ💜🤟L U all much much
•|ជេសុីកា⭕
YOU ARE READING
ទាសករស្នេហ៍: Season1
Fanfiction«ខ្ញុំត្រឹមជាខ្ញុំបម្រើសម្រាប់លោក» ជាទាសករដែរមកពីដែនឆ្ងាយត្រូវទទួលរងគ្រោះដោយធ្វើជាខ្ញុំបម្រើគេរយៈពេល១០ឆ្នាំជំនួសម្តាយឪពុកដែលបានជំពាក់លុយគេរាប់សិបលានបាតដែលយកមកសងអ្នករកសុីជាមួយ ~ ~ ~ Vegas Pete អ្នកនិពន្ធ:ជេសុីកាឈឺរី