.ព្រឹកថ្ងៃបន្ទាប់
ព្រះអាទិតចាំងចូលតាមបង្អួចដែរបានបើកស្រាប់មកប៉ះនិងផ្ទៃមុខដែរកំពុងគេងលង់លក់របស់ខ្ញុំ។ខ្ញុំងើបអង្គុយឆ្ងក់ហើយយកដៃញីភ្នែកព្រោះមិនទាន់អស់ងងុយ
«ភ្លឺហើយហ៎!មិនទាន់បានគេងបានមួយម៉ោងផង»
ខ្ញុំពត់ដៃពត់ជើងហើយរអ៊ូតែម្នាក់ឯងដោយសារយប់មិញខ្ញុំរវល់តែគិតពីសុខទុកបងឈូយទើបមិនបានគេង
នៅពេលស្វាងងងុយហើយខ្ញុំក៏ដើរចុះមកក្រោមដើម្បីលាងសម្អាតមុខដែរពោពេញទៅដោយអាចម៍ភ្នែកនោះចេញ។
«កម្ជិលមែនឯងនេះ»
សម្លេងគ្រលបង្ហើតិចៗនៅក្រោយខ្នងរបស់ខ្ញុំដែរធ្វើឲ្យខ្ញុំងាកទៅមើលយ៉ាងលឿន
«លោកពូ.....»
ខ្ញុំស្រឡាំងកាំងនៅពេលដែររាងកាយពួកយើងពិតជានៅកៀកគ្នាខ្លាំងមែនទៀត
«យ៉ាងមិច?»
វេកាសជ្រួញចិញ្ចើមមើលមកកាន់ខ្ញុំដោយកែវភ្នែករឹងកំព្រឹសប្រហែលជាគេមិនសប្បាយចិត្តនៅពេលដែរខ្ញុំហៅពូហើយមើលទៅ
«សុំផ្លូវបន្តិច»
ខ្ញុំនិយាយតែមុខក៏បែរទៅម្ខាងមិនហ៊ានមើលភក្រ្តវេកាសចំនោះទេ
«ឯងគិតថាយើងឲ្យឯងទៅដែរឬ?»
ខ្ញុំខាំមាត់ជាប់ពេលនេះប្រៀបដូចជាបៀម
ទឹកថ្នាំក្នុងមាត់អញ្ចឹង
«.......»
ខ្ញុំស្ងាត់មាត់មិនតបអ្វីទាំងអស់
«ឆាប់មកតាមយើង»
ស្ងាត់មួយសន្ទុះវេកាសគេក៏ចាប់ទាញដៃខ្ញុំឲ្យទៅជាមួយគេចំណែកខ្ញុំមិនមាតើអ្វីទាំងអស់ទោះប្រកែកក៏វេកាសនៅតែនាំទៅទាល់តែបានហ្នឹង
«ចង់នាំខ្ញុំទៅណា?»
មកដល់ឆ្ងាយបន្តិចខ្ញុំក៏ដាច់ចិត្តសួរ
«ពេលទៅដល់ឯងនិងដឹងដោយខ្លួនឯង»
វេកាសតបមកកាន់ខ្ញុំទាំងទឹកមុខស្មើធេង
«.....»មិនយូរឡានដែរពួកយើងកំពុងជិះក៏បានឈប់ចតនៅបរិវេណផ្ទះមួយខ្នងដែរមានទំហំមិនសូវជាធំប៉ុន្មានទេតែអាចឲ្យមនុស្សរស់នៅបានដល់ទៅ៣នាក់
«ចុះទៅក្រែងឯងចង់ជួបនាងមិនអញ្ចឹង!»
វេកាសងាកមកប្រាប់ខ្ញុំហើយសីុញ៉ូមុខទៅមនុស្សម្នាក់ដែរកំពុងឈរញញឹមយ៉ាងពព្រាយមកកាន់ខ្ញុំ
«បងឈួយ....!»
នៅពេលឃើញមនុស្សដែរខ្ញុំចាំជួបជាយូហើយខ្ញុំក៏បើកទ្វាឡានហើយរត់ទៅរកគាត់ភ្លាមដោយមិនមានចិត្តអាសូដល់ក្មេងក្នុងពោះឡើយ
«បងសុខសប្បាយទេ?»
«សុខហើយក៏សុខខ្លាំងណាស់ឯងដឹងទេលោកម្ចាស់បានលុបឈ្មោះរបស់បងចេញពីបញ្ជីទាសករហើយណា»
«តែសល់៥ឆ្នាំទៀតទេតើ»
«ហឹម!មនុស្សល្ងង់បងចង់បានន័យថាលោកម្ចាស់បានដោះលែងបងមុខថ្ងៃខែកំណត់»
«ហើយចុះឯងមកជាមួយលោកម្ចាស់បានយ៉ាងមិច?»
បងឈួយរវល់តែសប្បាយចិត្តភ្លេចគិតថាខ្ញុំបានមកជាមួយវេកាស
(ឈួយអត់ដឹងថាភីតមកទេពេលនាងឈរញញឹមស្វាគមន៍ហ្នឹងនាងមកស្វាគមន៍វេកាសព្រោះវេកាសបានសរសេរសំបុត្រមកថានិងមកលេងនាងទើបនាងឆ្ងល់)
«រឿងវែងឆ្ងាយណាស់»
••••••
សាច់រឿងបានកាត់មកបង្ហាញពីទិដ្ឋភាពដែរវេកាសនិងភីតបានត្រឡប់មកកាន់ទីលំនៅវិញ
ព្រោះថាវេកាសមិនបាបអនុញ្ញាតិឲ្យភីតនៅយូរទេ
«លោកពូ....»
«បិទមាត់បើឯងចង់និយាយឆាប់ហៅយើងថាលោកវេកាសវិញទៅ»
«បាទលោកវេកាសគឺខ្ញុំចង់សួរថាតើអ្នកនាងវិជ្ជរ៉ាបានទៅណាហើយហេតុអីក៏មិនឃើញអញ្ចឹងតាំងពីមកដំបូងម្លេះ»
«នាងទៅណាក៏មិនមានអីឲ្យឯងដឹងដែរ»
«.....»
ភីតស្ងាត់ប្រហែលជាវេកាសមិនចង់ប្រាប់រឿងផ្ទាល់ខ្លួនរបស់ប្តីប្រពន្ធគេហើយបានជាវេកាសឆ្លើយបែបនេះតែទោះជាយ៉ាងណាក៏ភីតមិនបានអាក់អន់ចិត្តនិងចម្លើយមួយនេះទេ
«នាងបានទៅ.....នាងបានទៅរកក្តីសុខរបស់នាងហើយព្រោះយើងមិនដែរបានផ្តល់ក្តីសុខឲ្យនាងទើបនាងចេញទៅនេះក៏ព្រោះតែស្នេហារបស់យើងមិនមានចំពោះនាង»
ភីតស្ងាត់ហើយចាំស្តាប់គ្រប់ពាក្យសម្តីដែរវេកាសបាននិយាយទោះជាវាពិបាននិងកាត់ន័យយល់ពិតមែន
«ព្រោះតែបេះដូងដែរជាចំណែកដ៏ធំរបស់យើងបានរត់ទៅតាមទាសករកម្សត់ម្នាក់នោះបាត់ទៅហើយវាកាន់តែខំតាមទាសករនោះកាន់តែរត់ចេញទៅឆ្ងាយពីយើង»
ភីតភ្ញាក់ខ្លួនព្រឺតព្រោះថាទាសករដែរវេកាសកំពុងនិយាយនោះជា
ខ្លួនគេនេះឯង
«ហេតុអីបានជាលោកវេកាសមិនបោះបង់ទាសករនោះហើយក៏សាងជីវិតថ្មីជាមួយប្រពន្ធនិងកូនឲ្យបានសប្បាយទៅ?ទោះជាចាំយ៉ាងណាក៏ទាសករនោះកាន់តែរត់ទៅឲ្យឆ្ងាយ
ព្រោះចិត្តរបស់ទាសករនេាះបានគិតថានិងមិនទៅរកលោកម្ចាស់របស់គេវិញទេព្រោះតែសេចក្តីកោតខ្លាច ខ្លាចថាលោកម្ចាស់របស់គេនិងដាក់ទេរុណកម្មទៅលើគេ»
បន្ទាប់ពីវេកាសស្តាប់សម្តីរបស់ភីតហើយទឹកភ្នែកដែររឹងមាំរបស់វេកាសបានស្រក់មកបង្ហាញថាគេពិតជាសោកស្តាយខ្លាំងណាស់ដែរបានធ្វើបាបភីតដែរជាមនុស្សដែរខ្លួនស្រឡាញ់ដល់ថ្នាក់ភីតមិនហ៊ានត្រឡប់ក្រោយមករកខ្លួនវិញ
«ភីតឲ្យបងសុំទោសណាមិនគួរណាឡើយដែរបងធ្វើរឿងបែបនោះដាក់អូន»
វេកាសចាប់ក្រសោបកាយភីតយ៉ាងណែនដើម្បីបង្ហាញឲ្យភីតឃើញថាគេពិតជាខូចចិត្តនិងតានតឹងខ្លាំងណាស់
«លោកវេកាស.....»
«ភីតអនុញ្ញាតិឲ្យបងបានឱបអូនបន្ត៨ចបនាទេតែបន្តិចក៏បានដែរ»
វេកាសបន្តឹងការឱបឲ្យកាន់តែណែនជាងមុន
«.....»
ភីតខាំមាត់ជាប់ខំទប់ភាពឈឺចាប់ដែរបម្រុងនិងផ្ទុះចេញមកយ៉ាងពិបាក
ព្រោះថាទំហំនៃភាពឈឺចាប់របស់គេវាធំធេងណាស់
«តែ....ថាវេកាសលេងខ្ញុំសិនទៅពោះរបស់ខ្ញុំ»
ភីតយកដៃស្ទាប់ពោះហើយធ្វើមុខជូរព្រោះការឱបអម្បាញ់មិញបានប៉ះទង្គិចនិងពោះរបស់គេខ្លាំងដែរ
«ភីតកើតអីទេ?»
វេកាសចាប់ដើមដៃភីតព្រមទាំងបង្ហាញទីឹកមុខព្រួយបារម្ភ
«កូនខ្ញុំ»
ផ្ទៃមុខភីតប្រែជាបែកញឺសជោកប៉ុនៗគ្រាន់ពោតហើយខំបង្ហើយសម្លេងស្រាលៗយ៉ាងលំបាក
«កូន?»
«វាឈឺខ្លាំងណាស់»
Vegas mind=>«ចង់ធ្វើអ្វីក៏តាមចិត្តតែកំប៉ពានខ្ញុំអីពេលនេះខ្ញុំមិនអាចបម្រើលោកបានទេ»
«ហឹស...និយាយធ្វើដូចឯងមានកូន»វេកាសគិតទៅដល់រឿងគ្រប់យ៉ាងយកមកវិភាគគ្នាគឺគេសន្និដ្ឋានបានថាភីតពិតជាមានកូនកូចដែរគេនិយាយចំអកមែន......
+
+
+
Everyone ត្រៀមសម្រាប់ថ្ងៃទី២៨ទាំងអស់គ្នាណា
•|ជេសុីកា🍒
YOU ARE READING
ទាសករស្នេហ៍: Season1
Fanfiction«ខ្ញុំត្រឹមជាខ្ញុំបម្រើសម្រាប់លោក» ជាទាសករដែរមកពីដែនឆ្ងាយត្រូវទទួលរងគ្រោះដោយធ្វើជាខ្ញុំបម្រើគេរយៈពេល១០ឆ្នាំជំនួសម្តាយឪពុកដែលបានជំពាក់លុយគេរាប់សិបលានបាតដែលយកមកសងអ្នករកសុីជាមួយ ~ ~ ~ Vegas Pete អ្នកនិពន្ធ:ជេសុីកាឈឺរី