Episode 2 : កុំញញឹមដាក់យើង

1.8K 167 7
                                    


ពេលកំពុងធ្វើដំណើរទៅកាន់ទីកន្លែងថ្មី ថេយ៉ុង ស្ងៀមស្ងាត់និងគិតតែសម្លឹងមើលទៅខាងក្រៅមួយមុខ ទឹកស្មើធេងដែលគ្មានអារម្មណ៍របស់គេនាំអោយចិត្តរបស់អ្នកអង្គុយក្បែរយល់ថាប្លែកខ្លាំងណាស់ទើបសម្រេចបំបែកភាពស្ងប់ស្ងាត់ដោយការធ្វើខ្លួនជាអ្នកនិយាយមុន ។

« កំពុងគិតអី ? » លឺសំណួរសួរព្រោះចង់ដឹងរបស់ម្ចាស់ថ្មីហើយរាងតូចក៏ងាកមកជាមួយស្នាមញញឹមស្រាលតែបង្កប់សោយភាពក្រៀមស្រពោន ទោះបីគេញញឹមតែក៏ញញឹមមិនលេញដែរ ។

« កំពុងគិតថាគួរបម្រើលោកម្ចាស់បែបណា » ចម្លើយរបស់គេទាញអោយចិញ្ចើមក្រាស់របស់ ជុងហ្គុក ចងផ្កួបរកគ្នា ។

« ឯងធ្លាប់បម្រើអ្នកណាពីមុនទេ ? » ថេយ៉ុង ក៏គ្រវីក្បាលបន្តិច « មិនធ្លាប់ទេ ព្រោះខ្ញុំមិនទាន់គ្រប់អាយុ » គេនិយាយស្រាលៗបន្តទាំងនៅតែរក្សាស្នាមញញឹមគ្មានជាតិនោះជាប់ដូចគ្នាវានាំអោយ ជុងហ្គុក ឃ្នើសចិត្តណាស់ ។

« កុំញញឹមដាក់យើង » បង្គាប់ដោយទឹកមុខមិនពេញចិត្តហើយលោកចៅហ្វាយក្រុងរូបសង្ហាក៏ងាកមុខទៅគយគន់នារីៗដែរឈរត្រៀមត្រាតាមបង្កាន់ដៃសំណាក់នីមួយៗ សម្រស់របស់ពួកនាងស្រស់ស្អាតដូចជាផ្កាដែលទើបតែរីកជាមួយស្នាមញញឹមដែលដូចជាក្លិនក្រអូបនាំអោយកន្លង់ចូលទៅក្បែរតែផ្កាពេលរាត្រីដូចពួកនាងបើមានសំណាងច្បាស់ជាជាត្រូវគេបេះ(លោះ)យកទៅដាំក្នុងសួនថ្មីនិងមើលថែអោយល្អតែបើសំណាងអាក្រក់នោះគឺត្រូវនៅទីនេះរហូតសងបំណុលអស់ថាមិនត្រូវមានការធ្វើបាបរាងកាយផងក៏មិនដឹង ។ ចុះ ថេយ៉ុង វិញនោះ ?

ចាយពេលអស់មួយសន្ទុះធំលោកចៅហ្វាយក្រុងរូបសង្ហាក៏មកដល់ផ្ទះធំរបស់ខ្លួនដោយមកជាមួយនិង ថេយ៉ុង ដែលជាក្មេងមុខស្អាតលោះចេញពីសំណាក់បន ។ រាងតូចស្តើងស្ងាត់មាត់មិនហ៊ានស្រដីសួរនាំអ្វីឡើយក្រៅពីបោះជំហានដើរតាម ជុងហ្គុក ចូលទីខាងក្នុងទាំងលួចមៃនៅក្នុងចិត្ត ៖

( ផ្ទះនេះធំណាស់មានរបស់ល្អប្រណិតៗតាំងត្រៀមត្រា ពិតអស្ចារ្យណាស់ លោកម្ចាស់ម្នាក់នេះមានសំណាងយ៉ាងទៅទើបគាត់អាចកើតមកក្នុងគ្រួសារអភិជនបែបនេះ គាត់សង្ហាណាស់ ច្បាប់ជារស់នៅបា ល្អតាំងពីតូច មិនរងាមិនដេកសំដិលថ្ងៃនិងហាលភ្លៀងដូចខ្ញុំទេ គាត់ច្បាស់ជាបានញ៊ាំរបស់ឆ្ងាញ់ៗនិងអ្នកមានអ្នកបម្រើចាំផ្គាប់ផ្គន់គ្រប់យ៉ាងមិនខានឡើយ អា៎តើអភិជនអាចអត់ឃ្លានដូចអ្នកក្រដូចខ្ញុំបានយ៉ាងម៉េចទៅ )

💕 បំណុលស្នេហ៍ 💕Where stories live. Discover now