Episode 7 : អូនមិនមែនជាមនុស្សដំបូងតែជាមនុស្សចុងក្រោយសម្រាប់បង

1.3K 116 0
                                    


បន្ទាប់ពីងូតទឹករួចក៏នាំគ្នាចូលមកអង្គុយនៅតុបាយជុំគ្នា ។ ថេយ៉ុង វិញនៅខ្លាច រ៉េវេន មិនទាន់បាត់ឡើយតែព្រោះត្រូវ សូម៉ា ពន្យល់ណែនាំហើយ រ៉េវេន ក៏មិនបានបង្ហាញឬកពារដូចលើកមុននោះទេ ។

« សុំទោសដែលពេលមុនខ្ញុំនិយាយមិនល្អជាមួយ ប៉ុន្តែខ្ញុំគ្មានបំណងអាក្រក់ទេ » ដួសម្ហូបដាក់ចាន ថេយ៉ុង រួច រ៉េវេន ក៏ស្រដីឡើងតិចៗដោយការដឹងខុសដែលលើកមុនមានឬកពារកោងកាចថែមទាំងនិយាយស្តីឈ្លើយដាក់ ថេយ៉ុង ទៀត ។ ហើយសកម្មភាពមួយនេះក៏នាំស្នាមញញឹមអោយគ្រប់គ្នាពិសេសគឺលោកចៅហ្វាយក្រុងរូបសង្ហា ។

« គឺខ្ញុំមិនបានខឹងអ្នក-អ្នក- »
« ហៅថាបងស្រី »
« គឺខ្ញុំមិនបានខឹងបងស្រីទេ ខ្ញុំទៅវិញទេដែលគួរសុំទោសនោះ » ថេយ៉ុង និយាយទាំងខាំបបូរមាត់តិចៗ វាជាកំហុសរបស់គេ ។

« យើងជាអ្នកខុស » រ៉េវេន ក៏ប្រកែកចង់បានកំហុស កំហុសមួយនេះជារបស់នាងអ្នកណាក៏មិនអាចដណ្តើមដែរ ។

« ជា- »
« អា៎ៗ ... យល់ចិត្តគ្នាហើយណ៎ ចឹងតទៅពួកយើងបួននាក់ជាបងប្អូននិងគ្នា » ឃើញ រ៉េវេន និង ថេយ៉ុង ប្រកែកគ្នាដើម្បីដណ្តើមយកកំហុសហើយ បូយ៉ុន ក៏លូកមាត់កាត់ព្រោះបើទុកអោយប្រកែកគ្នាមិនដឹងពេលណាចប់ទេសង្ស័យដប់ជាតិផងក៏មិនដឹង ។

« ឆាប់ញ៊ាំបាយទៅ » លោកចៅហ្វាយក្រុងរូបសង្ហាញញឹមបន្តិចមុននឹងតឿនគ្រប់គ្នាអោយញ៊ាំបាយ ។ ស្នាមញញឹមក៏លម្អលើផ្ទៃមុខសង្ហាជារឿយៗព្រោះតែសប្បាយចិត្តដែលប្រពន្ធទាំងអស់របស់គេចេះយល់ចិត្តនិងចុះសម្រុងគ្នា បែបនេះគេគឺអាចទុកចិត្តនិងអាចបណ្តោយអោយប្រពន្ធទាំងបីមើលថែ ថេយ៉ុង ហើយពេលគេទៅបំពេញកាងារ ។

ញ៊ាំបាយល្ងាចចួបជុំគ្នារួចរាល់គ្រប់គ្នាក៏មកអង្គុយជជែកគ្នានិងមានបង្អែមតេះៗជាមួយទឹកតែនៅបន្ទប់ទទួលភ្ញៀវ ។

« ហូបអានេះវាល្អចំពោះសុខភាព » ថេយ៉ុង ញញឹមស្រស់អស់ពីចិត្តហើយក៏ទទួលផ្លែឈើស្រស់ដែល រ៉េវេន ហុចអោយ ។ ហើយភ្លាមនោះក៏មានជនមិនសុខចិត្តងរង៉ក់ស្រែកទាមទារដែរ ។

💕 បំណុលស្នេហ៍ 💕Where stories live. Discover now