Episode 11 : បបូរមាត់លោកម្ចាស់ផ្អែមណាស់

1.2K 110 1
                                    


  មានបំណងចង់បំភ័យក្មេងតែបែរជាលោកចៅហ្វាយក្រុងខ្លួនឯងទៅវិញដែលភ័យ ។ រាងក្រាស់លួចលេបទឹកមាត់មុននឹងទទួលសៀវភៅដែលក្មេងល្អិតហុចមកអោយទាំងថ្ងួចថ្ងូរនៅក្នុងចិត្ត ៖

  " នេះយើងត្រូវអានសៀវភៅនេះអោយគេស្តាប់មែនហេស៎ ? " ស្លាប់ទាំងបើកភ្នែកប្រាកដណាស់ព្រោះ ជុងហ្គុក នៅចាំយ៉ាងច្បាស់ថាពេលគេអានវាកាលពីទិញមកដំបូងនោះលោកចៅហ្វាយក្រុងតូចខឹងចង់ធ្លាយខោទៅហើយនៅវេទនាគេប្រើដៃទៀតទម្រាំរួចមួយគ្រាគេនេះសែន...ហឹម៎ ។ ប៉ុន្តែឥឡូវ ថេយ៉ុង បែរជារើកកាយរកឃើញហើយនៅយកមកអោយគេអានអោយស្តាប់ទៀត ។

  « មិនប្តូរចិត្តទេហេស៎ ? » មិនអស់ចិត្តលោកចៅហ្វាយក្រុងរូបសង្ហាក៏សួរ ថេយ៉ុង ម្តងទៀត គេនៅមិនទាន់ហ៊ានបើកក្របសៀវភៅផង ។

  « មិនប្តូរទេលោកម្ចាស់ » ថេយ៉ុង តបទាំងគ្រវីក្បាលដាក់ ជុងហ្គុក ។

  គេពិតជាចង់ស្តាប់ពិតមែន ព្រោះតែចង់ដឹងទោះបីជាបេះដូងគេលោតញាប់ក៏ដោយចុះប៉ុន្តែក៏អត់ឆ្ងល់មិនបានដូចគ្នា គ្រាន់តែអានសៀវភៅប្រលោមលោកមនុស្សធំសោះហេតុអីលោកម្ចាស់ធ្វើមុខយ៉ាប់មើលបែបនេះ នៅមានអីដែលគេមិនដឹងទៀតឬអត់ ?

  ជុងហ្គុក ក៏បើកក្របសៀវភៅដ៏គួរអោយទាក់ទាញចូលដល់ទំព័របន្ទាប់ទៀតដែលមានសសេររៀបរាប់ពីការកែសម្រួល ការរចនាក្រប និង អារម្មណ៍របស់អ្នកនិពន្ធ ហើយចូលដល់ទំព័រផ្តើមនៃសាច់រឿង ។

  " គួរអានថាម៉េច ? " ទម្លាក់ភ្នែកមើលពីការសសេរនៃសាច់រឿងដែលគ្រាន់តែបើកឆាកភ្លែតក៏ប្រទះនិងប្រយោគដែលសសេរពីសម្រែករបស់គូស្នេហ៍ដែលកំពុងមានសម្ព័ន្ធភាពសុីជម្រៅភ្លាមទើប ជុងហ្គុក ថ្ងួចថ្ងូរក្នុងចិត្តទាំងចង់យំបន្តិចសើចបន្តិច ។

  ព្រះអើយ គេធ្លាប់តែទិញសៀវភៅជាច្រើនមកអានដោយខ្លួនឯងនិងអាននៅក្នុងចិត្ត ប៉ុន្តែដល់ពេលមកអានអោយលឺអោយគេស្តាប់បែបនេះវាចម្លែកថែមទាំងប្រលោមលោកមួយក្បាលនេះជាប្រលោមលោកស្រើបស្រាលទៀត ។

  ថេយ៉ុង វិញអង្គុយរងចាំស្តាប់ ជុងហ្គុក អានអោយគេស្តាប់មិនសូម្បីកម្រើកខ្លួនបន្តិចឡើយ តែក្រោយចាំហើយចាំទៀតនៅតែមិនលឺលោកម្ចាស់ហើបបបូរមាត់និយាយអីមួយម៉ាត់ចេញមកសោះគេក៏លើកដៃស្រឡូនតូចទៅប៉ះដៃរបស់រាងក្រាស់ដែលកំពុងភ្លឹកនោះ ។

💕 បំណុលស្នេហ៍ 💕Where stories live. Discover now