ថេយ៉ុង អស់សំណើចហើយក៏ភ្លេចទុក្ខក្រៀមក្រំដែលរួមរឹតបេះដូងក្រោយពេលឃើញការយកចិត្តទុកដាក់ព្រួយបារម្ភដ៏កក់ក្តៅដែលបងស្រីទាំងពីរមានចំពោះខ្លួន ។ ពេលត្រូវបានស្រឡាញ់ ថ្នាក់ថ្នម បែបនេះគេពិតជាលម្អៀងគិតមកខាងខ្លួនឯងទាំងស្រុងថាជាព្រះអង្គម្ចាស់តូចរបស់លោកម្ចាស់និងបងៗស្រីទាំងបីនាក់ ។« ថេយ៍ ឆាប់ទៅងូទទឹកទៅណាបងរៀបចំអោយរួចអស់ហើយ ហើយពួកយើងនឹងបានទៅញ៊ាំបាយព្រឹកជុំគ្នា »
« បាទ » ស្រដីតបទាំងញញឹមស្រស់ដាក់ បូយ៉ុន ហើយ ថេយ៉ុង ក៏ងើបចុះពីលើគ្រែនឹងចូលទៅងូតទឹកភ្លាម ។
រ៉េវេន និង បូយ៉ុន ក៏ឈរសម្លក់គ្នាយកឈ្នះរៀងៗខ្លួន ។
« សម្លឹងអី »
« សម្លឹងសត្វ » រ៉េវេន សួរ បូយ៉ុន ក៏តបយ៉ាងឈ្លើយដាក់នាំអោយអ្នកស្តាប់ក្នាញ់ចង់ចូលទៅចាប់វាយកំប៉េះគូទអោយហើមណាស់ ។« នេះយកខ្ញុំទៅប្រៀបធៀននិងសត្វហេស៎ ? » រ៉េវេន ខាំមាត់មាត់សួរទាំងខឹងព្រមទាំងលើកដៃមកចង្អូរខ្លួនឯង ។
« មិនបានប្រៀបធៀបទេចា៎ ប៉ុន្តែគិតអោយចំតែម្តងណា » ស្រដីទាំងញញឹមបែបឌឺដាក់ហើយ បូយ៉ុន ក៏ដើរវាង រ៉េវេន ចុះទៅខាងក្រោមមុនណាមួយចង់ទៅទូលពិតប្រាប់ សូម៉ា ផងពីរឿងដែលនាងបិះនឹងត្រូវ រ៉េវេន ចាប់បោកយកទៅបំពង ។
ចូលមកដល់ក្នុងបន្ទប់ទឹកដែលត្រូវបានរៀបចំសម្រាប់ខ្លួនរួចជាស្រេចហើយ ថេយ៉ុង ក៏ដោះសម្លៀកបំពាក់ដាក់ក្នុងកន្រ្តកខោអាវប្រឡាក់រួចទើបដើរទៅអង្គុយក្នុងអាងទឹកក្តៅអ៊ុនៗ ។
នៅពេលព្រឹកអាកាសធាតុត្រជាក់ណាស់ពេលបានមកអង្គុយត្រាំទឹកក្តៅបែបនេះពិតជាធ្វើអោយគេស្រួលខ្លួននិងងងុយគេងម្តងទៀត ។
ក្មេងល្អិតអង្គុយត្រាំទឹកក្នុងចិត្តនៅតែនឹករសាប់រសល់ជាមួយការយល់សប្តិរបស់ខ្លួន ។ គេមានអារម្មណ៍មិនស្ងប់នោះទេអាចមានរឿងអីដែរទេ ?
« ហឹម៎ គ្រាន់តែជាយល់សប្តិប៉ុណ្ណោះឈប់គិតទៀតទៅ »ងូតទឹកនិងស្លៀកពាក់រួចរាល់ហើយ ថេយ៉ុង ក៏ចុះទៅញ៊ាំបាយជាមួយបងៗស្រីទាំងបីដែលនៅរងចាំគេមិនព្រមញ៊ាំមុននោះទេ ។ ឃើញគ្រប់គ្នាស្រឡាញ់ ព្រួយបារម្ភ យកចិត្តទុកដាក់ មើលថែចំពោះខ្លួនដូច្នេះ ថេយ៉ុង ក៏កាន់តែមើលឃើញពីតម្លៃរបស់ខ្លួនឯងបានច្រើនជាងមុន ។