ថើបមួយសន្ទុះខោអាវក៏ជ្រុះអស់ពីលើខ្លួនអស់រលីង សភាពរបស់លោកចៅហ្វាយក្រុងសល់តែខោគេងយប់ចំណែកអាវត្រូវបេះគ្រវែងចោលដល់កន្លៀតជញ្ជាំងតាំងពីស្មាណាក៏ពុំដឹងឡើយ ។« អ្ហា៎ » ថេយ៉ុង ស្រែកហើបខ្នងស្អាតផុតពូកពេលលោកចៅហ្វាយក្រុងហើបបបូរមាត់ក្រាស់បឺតច្បូតជញ្ជក់ចុងទ្រូងជុបៗទាំងឆ្លៀតខាំញិកញក់ញីពីម្ខាងទៅម្ខាងរហូតឡើងជាំក្រហមពាសពេញទ្រូងស្អាត ។
សំឡេងដង្ហក់បែបស្រៀវស្រាញខ្លួនប្រាណព្រោះត្រូវប៉ះពាល់នាំអោយឈាមក្នុងខ្លួនរបស់លោកចៅហ្វាយក្រុងរូបសង្ហាពុះឡើង១០០អង្សាសេ ពុះក្រុកៗដូចទឹកស៊ុបលើចង្រ្កាន ។
បបូរមាត់ក្រាស់បង្អូសប្រដេញថើបលើសាច់ទន់ល្មើយជារឿយទើបខិតមុខសង្ហាឡើងទៅជ្រប់ប្រឡោះ.ករាងតូចនិងសម្ងំស្រង់ក្លិនក្រអូបប្រហើរពីត្រង់នោះយ៉ាងជក់ចិត្តប្រៀបដូចកំពុងហិតកញ្ឆាឬថ្នាំញៀនយ៉ាងចឹង ។
« លោកម្ចាស់ អ្ហា៎... »
« បាទ » លឺរាងតូចដង្ហោយហៅទាំងមមើមមាយ ជុងហ្គុក ក៏ងើបមុខតបយ៉ាងស្រទន់ ស្នាមញញឹមផ្អែមហាក់សណ្តំចិត្តក្មេងអោយលង់ខ្លួនតាមការដឹកដៃរបស់រាងក្រាស់ ។« អោបខ្ញុំ អោបខ្ញុំបានទេ ? »
« គ្មានឡើយពាក្យថាទេសម្រាប់ឯង ថេយ៍ » ដៃក្រាស់ដោយសាច់ដុំក្រសោបរាងកាយតូចស្រឡូនហើយក៏បបោសអង្អែលអោយអ្នកក្រោមទ្រូងពត់ពែងកោងខ្លួនដូចបង្កងអាំង ។« ពេញចិត្តទេ ? » រាងក្រាស់សួរញ៉ោះទាំងញញឹមព្រើលបាតដៃក្តៅគគុកអូសប្រដេញលើខ្នងស្អាតចុះក្រោយជារឿយៗរហូតដល់ចង្កេះខោកៅស៊ូរបស់រាងតូចទើបស៊កដៃចូលទៅច្បាមច្របាច់សាច់ទ្រលុកទ្រលន់ថ្នមៗយ៉ាងសុីអារម្មណ៍ធ្វើអោយក្មេងតូចក្រោមទ្រូងអត់ដង្ហក់មិនបាន ។
« លោកម្ចាស់ លោកម្ចាស់ »
« បាទ »« ខ្ញុំក្តៅ ខ្ញុំមានអារម្មណ៍ចម្លែកណាស់ »
« ក្តៅខ្លួនឬ ? » លោកចៅហ្វាយសួរឡើងទាំងដឹងចម្លើយច្បាស់ណាស់ថាអក្ការៈរបស់ក្មេងក្រោមទ្រូងវាយ៉ាងម៉េច ។« អ្ហឹកៗ លោកម្ចាស់ជូនខ្ញុំទៅពេទ្យបានទេ ? »
« កូនឆ្កួតនេះ មានអារម្មណ៍ស្រើបស្រាលទៅពេទ្យរកអី ទៅអោយពេទ្យរំលោភឬយ៉ាងម៉េចហា៎ ?? » ជុងហ្គុក យកម្រាមដៃផ្ទាត់ថ្ងាសក្មេងតូចក្រោមផែនទ្រូងនិងស្តីបន្ទោសទាំងអស់សំណើច នេះបានហៅថាក្មេងខួរខ្ចីពិតមែន ។