Episode 10 : វាជាសៀវភៅប្រលោមលោករបស់មនុស្សធំ

1.1K 98 0
                                    


  លោកចៅហ្វាយក្រុងសែនពេញចិត្តពេលត្រូវក្មេងល្អិតក្រសោបមុខសង្ហាដើបថ្ពាល់សងខាង ស្នាមញញឹមមានមន្តស្នេហ៍ក៏រាយចេញមកដាក់ ថេយ៉ុង យ៉ាងស្រស់តែម្តង ។ រាយមន្តស្នេហ៍បានគ្រប់ពេល គ្រប់កាលៈទេសៈតែម្តងហើយលោកចៅហ្វាយក្រុងនេះ ។

  ចំណែកឯបងៗស្រីទាំងបីឯណោះវិញញញឹមឡើងកួចមាត់ នាំគ្នាអៀនរឹងដៃរឹងជើងអស់ ។

  « សូម៉ា បងថើបខ្ញុំដែរមក » ភ្លាមនោះ រ៉េវេន ក៏ស្រាប់តែស្រដីទាមទារចង់អោយថើបទាំងបំប៉ោងថ្ពាល់អោយប៉ោយមុននឹងខិតទៅជិត សូម៉ា តែបែរជាត្រូវ បូយ៉ុន អ្នកឆ្មក់ថើបទៅវិញ ។

សឺតត៎!
  « ក្រអូបផស់គេ ហិហិ »
  « ក្មេងឆ្កួត ចាំមើលណា » ថាចប់ហើយ រ៉េវេន ក៏ដេញ បូយ៉ុន រត់ពេញនិងនាំអោយគ្រប់គ្នាអត់សើចមិនបាន ។

  ក្រោយប្រឡែងគ្នាឆ្អែតហើយទាំងប្រាំនាក់ក៏នាំគ្នាញ៊ាំអាហារពេលយប់យ៉ាងរីករាយ ។ សំណើចសើចកក្អឹកក្រោយពេលត្រូវញ៉ោះគ្នាទៅវិញទៅមកនោះក៏លាន់លឺពេញក្នុងបន្ទប់ទទួលទានអាហារ ហើយគ្រាន់តែស្តាប់ក៏ដឹងថាគ្រួសារនេះមានក្តីសុខយ៉ាងណាដែរ ។

  ក៏ដូចទម្លាប់សព្វថ្ងៃក្រោយពេលញ៊ាំបាយនិងជជែកគ្នាលេងបន្តិចបន្តួចហើយគ្រប់គ្នាក៏បែកផ្លូវទៅគេងរៀងៗខ្លួន ។ ប៉ុន្តែថ្ងៃនេះបន្ទប់របស់ សូម៉ា មានក្មេងភ្នែកៗពីរនាក់សម្រុកចូលទៅគេងជាមួយនាងដែរ អោបឆ្វេងផង អោបស្តាំផង នាងស្ទើរតែដកដង្ហើមមិនចង់បានទៅហើយ ។

  ចំណែកឯ ថេយ៉ុង ក្រោយងូតទឹកស្លៀកពាក់សម្លៀកបំពាក់គេងយប់រួចហើយក៏ដើរទៅមើលសៀវភៅដែលតម្រៀបគ្នាយ៉ាងមានរបៀបជាច្រើនក្បាលនៅក្នុងទូដាក់សៀវភៅ ថ្ងៃនេះគេមានបំណងចង់អានរឿងមុនចូលគេង ។

  « កំពុងធ្វើអី ? » ឡើងមកដល់លើគ្រែហើយ ជុងហ្គុក ក៏សួរទៅរាងល្អិតដែលអោបសៀវភៅមួយជាប់ទ្រូងតែក៏អង្គុយស្ងៀមបើកភ្នែកម៉ក់ៗមើលមកគេយ៉ាងគួរអោយគ្រឺតក្នាញ់ ។ បើតែយ៉ាងនេះមិនដឹងថាលោកចៅហ្វាយក្រុងទប់ចិត្តហាមអារម្មណ៍ពុះកញ្ជ្រោលដែលចង់ថ្នាក់ថ្នម ថេយ៉ុង បានឬអត់នោះទេព្រោះវាកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃទៅហើយ ប៉ុន្តែបើអោយក្មេងល្អិតទៅគេងបន្ទប់ផ្សេងគេច្បាស់ជាថប់ដង្ហើមមិនខាន ។

💕 បំណុលស្នេហ៍ 💕Where stories live. Discover now