Episode 3 : យើងមិនបោះបង់ឯងជាដាច់ខាត

1.7K 140 5
                                    


« មិនថាយ៉ាងណាទេកុំបោះបង់ខ្លួនឯងអោយសោះ ឯងត្រូវតែស្រឡាញ់និងអោយតម្លៃខ្លួនឯង » ថេយ៉ុង ស្តាប់ពាក្យគេហើយជ្រួលជ្រាបដល់បេះដូងទើបគេញញឹមយ៉ាងអស់ពីចិត្តជាលើកដំបូងដាក់រាងក្រាស់តាមដោយតំណក់ទឹកសថ្លាប្រតាកដិតជាប់លើសាច់ថ្ពាល់ក្រពុំ ។ ឃើញដូច្នេះ ជុងហ្គុក ក៏លើកម្រាមដៃស្រឡូនវែងទៅវាសវាចេញថ្នមៗ ។

« លោកម្ចាស់ » ដៃស្រឡូនលើកក្រព័ទ្ធអោបរឹតរាងកាយមាំក្រាស់ទាំងយំសសឹក ម្ចាស់រាងកាយមាំទាំក៏មិនមាត់បណ្តោយទុកអោយក្មេងល្អិតយំតាមចិត្តតែក៏ពុំភ្លេចលើកដៃក្រាស់អោបរាងកាយស្តើងវិញហាក់ដូចជាលួងលោមនិងបំពេរអារម្មណ៍ ថេយ៉ុង អោយធូរស្រាលឡើងវិញ ។

ដឹងទេ ថេយ៉ុង ជាមនុស្សទីមួយហើយដែលយំលើទ្រូងរបស់គេ ព្រមទាំងជាមនុស្សទី១ដែលលោកចៅហ្វាយក្រុងរូបសង្ហាចូលខ្លួនអោយទ្រូងគេជូតទឹកភ្នែក ។

បានដៃក្រាស់របស់ ជុងហ្គុក អោបក្រសោបបែបនេះ ថេយ៉ុង ក៏ធូរស្បើយច្រើនណាស់ដែរ ប៉ុន្តែសំឡេងខ្សឹកខ្សួលនៅតែបន្លឺឡើងជាប់រសៀកៗរហូតដល់ស្ងាត់បន្តិចម្តងៗទើបរាងក្រាស់អោនសម្លឹងមើលក្មេងល្អិតក្នុងរង្វង់ដៃដែលយំរហូតទាល់តែគេងលក់ ។ គេលើកបីរាងតូចដាក់នៅលើគ្រែអោយគេគេងបានស្រួលនិងមិនភ្លេចជូតទឹកភ្នែកដែលមិនទាន់ស្ងួតនោះដូចគ្នា ។ ម្រាមដៃវែងរបស់មនុស្សប្រុសលើលវាសសៃសក់តូចឆ្មេញៗដែលធ្លាក់លើមុខតូចទៅម្ខាងមុននឹងស្រដីឡើងតែម្នាក់តិចៗ ៖

« ទោះបីពិភពលោកនេះបោះបង់ឯងចោលក៏ដោយតែយើងនឹងជាអ្នកដែលយកឯងត្រឡប់មកវិញ យើងនឹងប្រគល់សំណើរទាំងអស់អោយទៅឯង នៅក្បែរឯង ការពារឯង ផ្តល់សំណាងដល់ឯង ហើយយើងមិនបោះបង់ឯងដាច់ខាត ថេយ៉ុង » សម្តីគេស្តាប់ទៅមុឺងម៉ាត់គ្រប់ពាក្យហាក់សង្កត់ទម្ងន់អោយច្បាស់ថាគេនឹងធ្វើវាពិតមែន ។

ទុកអោយ ថេយ៉ុង គេងរួចហើយ ជុងហ្គុក ក៏ចេញមកវិញដើម្បីប្រាប់អោយអ្នកបម្រើរៀបចំអាហារបំប៉នទុកអោយក្មេងល្អិតរួចក៏ហួសទៅរកប្រពន្ធទាំងបីរបស់នាយ ។ ពិតមែនហើយលោកចៅហ្វាយក្រុង ជិនជុងហ្គុ្កក មានប្រពន្ធបីនាក់គឺ ស៊ូម៉ា រ៉េវេន បូយ៉ុន ។

💕 បំណុលស្នេហ៍ 💕Where stories live. Discover now