Episode 5 : ញ៊ាំអោយច្រើនៗទៅ ឆាប់ធំ

1.3K 108 6
                                    


  បន្ទាប់ពីយំអោបគ្នាមួយស្របក់ធំនិងអង្គុយសម្រួលអារម្មណ៍ហើយ ជុងហ្គុក បង្រៀនអក្សរ ថេយ៉ុង យ៉ាងយកចិត្តទុកដាក់និងអត់ធ្មត់បំផុត ចំណែកឯក្មេងល្អិតវិញក៏ខំរៀនណាស់ដែរទោះពិបាកក៏ដោយព្រោះគេចង់ចេះអាននិងចង់ចេះសសេរណាស់ ។

  « ហេតុអ្វីធ្វើបែបនេះ នេះមិនមែនជាចរិតរបស់ឯងទេ រ៉េ » សូម៉ា ចូលមកក្នុងបន្ទប់ហើយក៏សួរទៅអ្នកម្ខាងទៀត ។

  « បងក៏ដឹងថាលោកម្ចាស់មានឋានៈជាអ្វីនៅក្បែរគាត់មានគ្រោះថ្នាក់ច្រើនប៉ុណ្ណាមិនមែនពួកយើងមិនដឹងទេ » រ៉េវេន តបរួចហើយអ្នកស្តាប់ក៏យល់ពីទឹកចិត្តដូចគ្នាទើបរំកិលបាតជើងចូលទៅអង្គុយជិត ។

  « តែបងជឿថាលោកម្ចាស់មិនបណ្តោយអោយគេមានរឿងអីទេ រ៉េ បងដឹងថាឯងបារម្ភពី ថេយ៉ុង ប៉ុន្តែចរិតរបស់ឯងចំពោះគេគឺអាចអោយគេពិបាកចិត្តនិងគិតច្រើន » សូម៉ា រៀបរាប់ពន្យល់មួយៗទើប រ៉េវេន នាងស្ងាត់មាត់មិនតប ។

  មិនមែននាងមិនចូលចិត្ត ថេយ៉ុង ឡើយតែនៅក្បែរលោកចៅហ្វាយក្រុងថ្ងៃណាក៏រាប់ជាថ្ងៃចុងក្រោយរហូតដែរ នាងគ្រាន់តែបារម្ភមិនចង់អោយក្មេងដូចជាគេមានរឿងពាក់ព័ន្ធដល់ជីវិតដែលនៅមានអនាគតវែងឆ្ងាយទៀត ។

  តែក្រោយស្តាប់ សូម៉ា និយាយហើយនាងក៏គិតម្តងទៀតស្របគ្នានិងគំនិតរបស់ សូម៉ា ដែលជឿជាក់យ៉ាងមុតមាំថា ជុងហ្គុក មិនអាចបណ្តោយអោយ ថេយ៉ុង កើតអីបានជាដាច់ខាត ។

  « ជឿបងទៅចុះ »
  « បែបនេះទើបគួរអោយស្រឡាញ់ » សូម៉ា ញញឹមឡើងច្បិចថ្ពាល់មានសាច់របស់ រ៉េវេន ទាញតិចៗរបៀបក្នាញ់ ។ មនុស្សមុខគួរអោយស្រឡាញ់សោះតែចូលចិត្តតែធ្វើមុខមាំស្មើររហូតហើយនាងច្រម៉ក់កំហូចនេះ ។

  « ចុះបងស្រឡាញ់អត់ ? » រ៉េវេន សួរទាំងសម្លឹងមុខ សូម៉ា និងញញឹមព្រានដាក់ ។

  « ដែលស្អប់ពីពេលណាមកទៅ »
  « អ៊ីចឹងសុំថើបមួយមក »
  « អត់ទេ មកថើបអីទៀតហើយ »
  « ធ្វើដូចខ្ញុំមិនដែលថើបចឹង »
  « មកពីឯងខូចលេងឈ្លៀតឱកាសកេងចំណេញលើបង » សូម៉ា និយាយទាំងថ្ពាល់ក្រហមតិចៗ ។ រ៉េវេន នេះច្រឡើមណាស់ពេលងូតទឹកជាមួយនាងលូកលាន់នាងតែញយនៅអោបនៅថើបទៀតហ៊ើយយ៎ពាក្យចចាមរ៉ាមថាលោកចៅហ្វាយក្រុងជាមនុស្សញៀនស្រីស្អាតនោះក្លែងក្លាយទេការពិតជា រ៉េវេន ទេដែលញៀននោះ ។

💕 បំណុលស្នេហ៍ 💕Where stories live. Discover now