គីមថេយ៉ុង ខ្ញុំអ្វីក៏ធ្លាប់ជួបអ្វីក៏ធ្លាប់ឃើញដែរ ប៉ុន្តែមានមនុស្សប្រុសម្នាក់ដែលខ្ញុំមានអារម្មណ៍ថាមិនអាចជួបទាល់តែសោះ នៅកន្លែងដែលមានផ្ទាំងរូបថតរបស់គេត្រូវបានដាក់តាំង ភ្នែករបស់ខ្ញុំក៏សម្លឹងមើលទៅទិសផ្សេងដោយមិនបានព្រៀងទុក នៅពេលដែលមាននរណាម្នាក់រំលឹកពីឈ្មោះរបស់គេ ត្រចៀករបស់ខ្ញុំក៏ប្រែជាថ្លង់ស្ដាប់មិនឮ សូម្បីតែពេលចូលរួមកម្មវិធីទទួលពានរង្វាន់ធំៗក៏មិនធ្លាប់បានជួបគ្នា ពួកយើងប្រៀបដូចជាបន្ទាត់ស្រប។
ប៉ុន្តែថ្មីៗនេះខ្ញុំក៏ទទួលបានការងារសម្ដែងក្នុងខ្សែភាពយន្តដ៏ធំមួយ ដែលប្រកែកដាច់ខាតថាត្រូវតែយកខ្ញុំជាតួឯក ជាមួយនឹងតួឯកប្រុសម្នាក់ទៀតដែលខ្ញុំមិនបានចងចាំឈ្មោះទាល់តែសោះទោះត្រូវបានអ្នកដឹកនាំរឿងរំលឹកប៉ុន្មានសិបដងក៏ដោយ។ នៅពេលដែលបានអានសាច់រឿងភាគបញ្ចប់ហើយ ខ្ញុំក៏ចាប់ផ្ដើមបានអារម្មណ៍ថា មនុស្សប្រុសម្នាក់នោះនិងខ្ញុំមាននិស្ស័យដូចតួអង្គក្នុងរឿងនេះណាស់ សាច់រឿងនិយាយពីស្ដេចផ្ដាច់ការពោរពេញដោយអំណាចមួយអង្គ និងព្រះអង្គម្ចាស់របស់នគរមួយផ្សេងទៀត ដែលត្រូវស្តេចអង្គនោះចាប់បង្ខំឱ្យធ្វើជាស្រីស្នំទាំងដែលជាមនុស្សប្រុស។ នៅទីបំផុតដោយភាពឈឺចាប់ពីការមើលងាយនឹងវាយដំ រួមជាមួយគំនុំសងសឹកដែលមិនអាចសម្រេចបានទោះបីព្យាយាមរាប់រយដងទៅហើយ ព្រះអង្គម្ចាស់ដែលជាស្ដីស្នំអង្គនោះក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយបន្សល់ពាក្យមួយឃ្លាប្រៀបដូចជាបណ្ដាសាយ៉ាងឃោរឃៅថា៖
“សូមឱ្យរៀងរាល់យប់បងត្រូវភ្លើងកម្មរបស់មនុស្សដែលបងសម្លាប់ដុតរោលឥតស្រាកស្រាន្ត សូមឱ្យពួកយើងដូចជាបន្ទាត់ស្រប គ្មានថ្ងៃជួបគ្នាគ្រប់ភពគ្រប់ជាតិ”
ខ្ញុំយល់ថាពាក្យមួយឃ្លានេះពិតជាធ្វើឲ្យបេះដូងរបស់ខ្ញុំឈឺខ្លាំងណាស់ មិនដឹងថាហេតុអ្វីឡើយ។
ថ្ងៃមួយក្នុងយប់ព្រះចន្ទក្រហម ខ្ញុំបែរជាត្រូវអ្វីម្យ៉ាងស្រូបទាញមកកន្លែងណាក៏មិនដឹង ប្រៀបដូចជាត្រូវនរណាម្នាក់ប្រើអាគមខ្មៅកោះហៅ ទាំងដែលកំពុងស្ថិតនៅក្នុងសង្គ្រាមបង្ហូរឈាមគ្នាដូចភ្លៀងឈាម សម្លឹងចុះពីលើកំផែងក្រុងទៅខាងក្រោមគឺពោរពេញដោយឈាមក្រហមឆ្អិនឆ្អៅប្រៀបដូចជាសមុទ្រឈាម។
ព្រះអើយ... តើមានរឿងអ្វីកើតឡើងទៅ?
YOU ARE READING
Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]
Fanfiction"សូមឱ្យរៀងរាល់យប់បងត្រូវភ្លើងកម្មរបស់មនុស្សដែលបងសម្លាប់ដុតរោលឥតស្រាកស្រាន្ត សូមឱ្យពួកយើងដូចជាបន្ទាត់ស្រប គ្មានថ្ងៃជួបគ្នាគ្រប់ភពគ្រប់ជាតិ"