ភាគទី៣ : វាពិបាកណាស់សម្រាប់យើងទម្រាំថ្ងៃមួយនេះមកដល់

1.3K 100 8
                                    

បន្ទាប់ពីត្រូវនាំខ្លួនមកឃុំឃាំងនៅក្នុងបន្ទប់ក្រោមដីដ៏សែនត្រជាក់និងមានក្លិនអាក្រក់ពិបាកដកដង្ហើមនោះ ថេយ៉ុងមិនចង់សូម្បីតែកម្រើកខ្លួន គេអង្គុយស្ងៀមនៅលើចំបើងដែលក្រាលពីក្រោមព្រោះដីទាំងនោះសើមគួរឱ្យស្អប់ខ្ពើម វាសំណាងបន្តិចដែលចំបើងទាំងនោះក្រាស់និងធំ ប្រសិនបើគេអស់កម្លាំងក៏ប្រហែលជាអាចននៀលសម្រាកបានបន្តិចដែរ។
ក្រាក...
ដោយសារភាពឈឺចាប់ពេញរាងកាយនិងគិតអ្វីមិនចេញ ម្ចាស់រាងកាយតូចអង្គុយភ្លឹករហូតដល់មិនដឹងថាមានមនុស្សដើរចូលមកពីចំហៀងគុក និងដាក់បំពង់តូចមួយចូលក្នុងប្រហោងហើយផ្លុំផ្សែងម្យ៉ាងចូលមក ដោយគុកនៅខាងក្រោមដីមានសភាពងងឹតខ្លាំងនិងត្រជាក់ផងនោះ ថេយ៍មិនមានអារម្មណ៍គិតពីអ្វីឡើយក្រៅពីអង្គុយភ្លឹកស្ងៀមរហូតដល់ផ្សែងពុលមួយនោះធ្វើទុក្ខ បណ្តាលឲ្យម្ចាស់រាងកាយតូចដួលសន្លប់ដោយមិនចាំបាច់ចំណាយពេលយូរ។
ជុងហ្គុកចាក់សោចូលមកនិងយាងទៅក្បែរអ្នកទោសដែលជីវិតស្ថិតនៅក្នុងដៃរបស់ទ្រង់ដូចជាកូនចាបមួយក្បាលនោះជាមួយនឹងកូនសោមួយចង្កោមនៅក្នុងដៃ ទ្រង់អាចចូលមកពេលណាក៏បាន ប៉ុន្តែគ្រាន់តែមិនចង់ឲ្យថេយ៍បានដឹងប៉ុណ្ណោះ ដូច្នេះទើបលបលួចប្រើថ្នាំសណ្ដំឲ្យគេលង់លក់ជាមុនសិន។ ម្ចាស់រាងកាយក្រាស់លើកអ្នកដែលដេកស្ដូកស្ដឹងឡើងឱ្យអង្គុយផ្អែកខ្នងមកលើទ្រូង និងប្រើក្រមួនថ្នាំលាបលើគេមាត់ដែលបែកដោយស្នាដៃទ្រង់កាលពីព្រឹកនោះថ្នមៗ ថ្ពាល់របស់ថេយ៍ឡើងជាំខ្លាំងណាស់ វាប្រហែលជាដោយសារស្បែករបស់គេស្ដើង ត្រង់គែមបបូរមាត់ក៏ឡើងហើមបន្តិចដែរ។ ដៃមាំរបស់ព្រះអធិរាជឱបក្រសោបចង្កេះរបស់ថេយ៉ុងជាប់ ព្រះអង្គអង្គុយបែបនោះមួយសន្ទុះធំទើបលោដៃចាប់យកកដៃតូចៗទាំងសងខាងរបស់ថេយ៍មកមើល ដូចតែទ្រង់ធ្លាប់ដឹងមក កដៃទាំងសងខាងរបស់គេមានស្ដាំកាំបិតឆូតដែលនៅដិតដាមឈាមនៅឡើយ ម្ចាស់របស់វាប្រាកដជាមិនដឹងនោះទេ។
"ពួកគេនៅតែបន្តធ្វើបែបនោះ តើប៉ុន្មានឆ្នាំហើយដែលទ្រង់សម្ងំនៅក្នុងដំណាក់ដែលពោរពេញទៅដោយពន្លឺទៀនមួយនោះថេយ៉ុង?"
ពោលសំណួរដែលគ្មានចម្លើយហើយរាងក្រាស់លាបថ្នាំលើកដៃទាំងសងខាងនោះដោយក្តីថ្នាក់ថ្នម ស្នាមញញឹមញោចឡើងបន្តិចនៅលើផ្ទៃមុខសង្ហាពេលដែលលាតបាតដៃប្រៀបធៀបនឹងដៃតូចស្រឡូនរបស់អ្នកកំពុងលង់លក់ ប្រអប់ដៃទាំងពីរពិតជាមានទំហំខុសគ្នាខ្លាំងណាស់ ដៃរបស់ទ្រង់រឹងនិងឡើងក្រិនចំណែកដៃថេយ៉ុងទន់រលោងនិងស្រឡូន។
"អ្ហឹម.."
ភ្នែកបិទកំពុងលង់លក់យ៉ាងស្រណុកសុខស្រួល ប៉ុន្តែថេយ៉ុងនៅតែបញ្ចេញសំឡេងពេលត្រូវអ្នកនៅក្បែរខ្លួនចាប់ខ្ញាំសក់ខាងក្រោយទាញក្បាលចុះក្រោមនិងផ្ងើយមុខគេឡើងលើ សម្លឹងមើលបបូរមាត់ដែលមានស្នាមក្រហមដោយការវាយតប់នោះ ជុងហ្គុកកាន់តែមានចំណង់ចង់ធ្វើអ្វីម្យ៉ាងលើម្ចាស់របស់វា ទ្រង់មានអារម្មណ៍បែបនេះតាំងតែពីបានជួបលើកដំបូងម៉្លេះគ្រាន់តែគ្មានឱកាសនឹងធ្វើវា។
"ទីបំផុតទ្រង់ក៏ធ្លាក់មកក្នុងកណ្ដាប់ដៃយើង តែវាពិបាកណាស់សម្រាប់យើងទម្រាំថ្ងៃមួយនេះមកដល់"
យប់ដ៏សែនត្រជាក់ ជុងហ្គុកអង្គុយលុតជង្គង់កន្ធែកជើងទាំងសងខាងដោយមានថេយ៉ុងនៅកណ្តាល ដៃម្ខាងសង្កត់ចុះក្រោមនិងម្ខាងទៀតចាប់ខ្ញាំសក់ខាងក្រោយរបស់ថេយ៍ទាញមុខគេឲ្យងើយឡើងបឺតជញ្ជាក់បបូរមាត់របស់ទ្រង់។ មនុស្សដេកលក់មិនអាចបញ្ចេញចលនានោះទេ ទើបពេលនេះមានតែព្រះអធិរាជអង្គឯងប៉ុណ្ណោះដែលប្រើអណ្ដាតទៅប្រលែងលេងនៅក្នុងក្រអូមមាត់រាងតូចដោយគ្មានក្តីរអៀសចិត្ត។ បបូរមាត់ក្រហមព្រឿងៗត្រូវបានខាំនិងបឺតជញ្ជក់ជាច្រើនដង កាន់តែថើបដង្ហើមរបស់ជុងហ្គុកកាន់តែដកញាប់ឡើង ទ្រង់មានអារម្មណ៍ថាក្តៅរោលរាលពេញខ្លួន បណ្តាលឲ្យបែកញើសទាំងស្ថិតក្នុងអាកាសធាតុសែនត្រជាក់ ដៃដែលសង្កត់ចុះក្រោមខំប្រឹងខ្ញាំចំបើងដែលអង្គុយពីលើកាន់តែណែន មួយសន្ទុះធំទើបទ្រង់ត្រឡប់មកសតិដើមវិញនិងទម្លាក់រាងកាយតូចទៅលើចំបើងហើយក្រោកចេញ ទ្រង់មិនគួរនៅទីនេះយូរពេកឡើយ។
"ចង្រៃយ៎.."
រាងក្រាស់លើកដៃទប់ថ្ងាសខ្លួនឯងញីសក់ខាងមុខច្បូតទៅក្រោយ មើលអ្នកកំពុងដេកលក់ស្ដូកស្ដឹងបន្តិចមុននឹងចាកចេញយ៉ាងប្រញាប់ បើធ្វើអ្វីលើសលស់ជាងនេះព្រះអង្គម្ចាស់តូចរបស់ទ្រង់ច្បាស់ជាមិនអាចដើរនៅថ្ងៃស្អែកបាននោះទេ។

Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]Where stories live. Discover now