ផូស!
“អ្ហា!”
ដុំថ្មមួយដុំស្រាប់តែហោះមកបុកនឹងកន្លាក់ជើងរបស់អ្នកម្នាងយ៉ិនពីខាងក្រោយ បណ្ដាលឲ្យនាងទុចជំហានដួលផ្ងាកក្រោយនិងរបូតជើងពីក្បាលរបស់ថេយ៍ ប៉ុន្តែសំណាងល្អដែលភ្លាមៗនោះដៃមាំរបស់ជុងហ្គុកក៏ស្ទុះចូលមកក្រសោបឱបរាងកាយស្រីកំណាន់ជាទីស្រឡាញ់ជាប់មិនឲ្យដួល ដៃខាងស្ដាំរបស់ទ្រង់ចាប់ជើងរបស់អ្នកម្នាងយ៉ាងណែន ចំណែកភ្នែកសម្លឹងមើលភ្នែកស្លើរបស់នាងមិនដាក់។
“ព្រះអធិរាជ- អ្ហា៎!!!”
អ្នកម្នាងយ៉ិនស្រែកចាចដោយក្តីឈឺចាប់ ខណៈដែលកែវភ្នែកកំពុងតែស្លុងអារម្មណ៍នឹងមុខមាត់ដែលស្រស់សង្ហារបស់បុរសជាទីស្រឡាញ់ មិនដឹងថាតាំងពីពេលណាដែលស្មងជើងរបស់នាងស្រាប់តែបាក់ ប្រៀបដូចជាត្រូវនរណាម្នាក់កាច់បំបាក់យ៉ាងងាយ មិនខុសពីកាច់មេឃឈើងាប់មួយដើម។
“អូនកើតអ្វីទៅ?”
“ជ-ជើង! ជើងរបស់ខ្ញុំម្ចាស់..”
“ជើងអូនកើតអ្វីមែនទេ?”
រាងក្រាស់សួរនិងដកដៃចេញពីស្មងជើងត្រង់កន្លែងបាក់របស់អ្នកម្នាងយ៉ិន ថេយ៉ុងដែលទើបនឹងក្រោកអង្គុយវិញនោះមិនដឹងរឿង និងចាប់ផ្ដើមធ្វើមុខងីងើ ខុសពីសាន់ហ៊ីដែលបានឃើញដោយផ្ទាល់ភ្នែកថាជុងហ្គុកប្រើដៃខាងស្ដាំរបស់ទ្រង់កាច់បំបាក់ជើងឆ្វេងរបស់អ្នកម្នាងមុននេះក្នុងពេលមិនដល់មួយដង្ហើម ដោយឆ្លៀតយកវិនាទីដែលនាងកំពុងស្លុងនឹងទ្រង់ដើម្បីធ្វើវា។
“អ្នកម្នាង! អ្នកម្នាង!”
“ជ-ជើងរបស់យើង! ជើងរបស់យើង!”
“ជើងរបស់អ្នកម្នាងប្រហែលជាមានបញ្ហាហើយ នៅឈរភ្លឹកដល់ណា? នាំម្ចាស់របស់ពួកនាងទៅរករាជពេទ្យទៅ!”
“ព្រះពរព្រះអធិរាជ”
ខ្ញុំបម្រើរហ័សរហួននាំយកអ្នកម្នាងយ៉ិនចេញទៅ បន្សល់ទុកព្រះអធិរាជឱ្យឈរសម្លឹងមើលក្រោមគយគន់អ្នកដែលព្យាយាមក្រោកឈរឡើងវិញនិងបោសដីចេញពីមុខព្រមទាំងសម្លៀកបំពាក់នោះ។
“ជើងរបស់នាងមានបញ្ហាអ្វីទៅ?”
ថេយ៉ុងងាកទៅសួរសាន់ហ៊ីដែលគ្រវីក្បាលប្រាប់ថាក៏មិនដឹងដូចគ្នា កាយវិកាដូចជាមិនខ្វល់ពីព្រះអធិរាជដែលនៅចំពោះមុខ ហើយមិនសូម្បីតែថ្វាយបង្គំទ្រង់។
“ចង់ទៅណា?”
“ទៅផ្ទះបាយ”
រាងតូចគេចពីកែវភ្នែកកំណាចដែលសម្លឹងមើលខ្លួនមិនដាក់ភ្នែក តើនរណាចង់និយាយជាមួយទ្រង់ទៅ? បបូរមាត់នៅជាប់ក្រែមអ្នកម្នាងជឺអ៉ិននៅឡើយ ចំណែកអ្នកម្នាងម្ខាងទៀតដែលសុខៗត្រូវជុងហ្គុកលែងដៃនិងរត់មកទីនេះនោះ ព្យាយាមទាញអាវឲ្យបិទទ្រូងវិញបន្ទាប់ពីស្ទើរតែរបូតចេញពីខ្លួនព្រោះសង្គ្រាមបឺតជញ្ជក់មុននេះ។
“ទៅធ្វើអ្វី? ទីនោះកខ្វក់”
“កន្លែងចម្អិនអាហារម៉េចនឹងអាចកខ្វក់បានទៅ?”
រាងក្រាស់ធ្វើមុខមាំសម្លឹងមើលអ្នកតមាត់មិនដាច់ ទោះបីជាជាំនិងមានរបួសពេញខ្លួន ប៉ុន្តែក្មេងម្នាក់នេះដូចជាមិនព្រមអន់សោះនៅតែខ្លាំងដូចដើម ប្រហែលជាទ្រង់ផ្ដល់ឱ្យគេច្រើនពេកមិនខាន ទើបមានកម្លាំងខ្លាំងដល់ថ្នាក់នេះ។
“សក់រញ៉េរញ៉ៃណាស់ ហេតុអ្វីមិនចង? នាង!”
ជុងហ្គុកសម្លក់សាន់ហ៊ីដែលមិនហ៊ានងើយក្បាលចំពោះមុខទ្រង់ហើយបោះចំណងចងសក់ពណ៌ឈាមជ្រូកក្រម៉ៅមួយឲ្យនាងព្រមជាមួយពាក្យស្តីបន្ទោស។
“លែងចេះចងសក់ឱ្យម្ចាស់ហើយមែនទេ?”
“ខ្ញុំម្ចាស់នឹងប្រញាប់ធ្វើភ្លាមព្រះពរ”
នាងតូចខាំបបរមាត់មិនហ៊ានញញឹមឬសើច ព្រោះវាជាចំណងសក់ដែលដូចទៅនឹងចំណងដែលជុងហ្គុកកំពុងចង ដូចបេះបិទទាំងរបៀបក្រងនិងត្បូងតូចៗទាំងនោះ វាប្រៀបដូចជាខ្សែតែមួយដែលត្រូវកាត់ផ្តាច់ជាពីរហើយឲ្យមកថេយ៉ុងមួយ ទ្រង់ចងខ្លួនឯងមួយ។
“ទូលបង្គំអាចចងខ្លួនឯងបាន”
ថេយ៍រហ័សលាងខ្លួនរឿងសក់ដែលស្ទើរតែហោះហើរចូលមាត់របស់ខ្លូន។
“តែក៏មិនចង? ហើយក៏មិនខ្ចីឆ្លើយថាចង់ទៅផ្ទះបាយធ្វើអ្វី?”
“ព្រះអធិរាជមករវល់នឹងជីវិតរបស់ទូលបង្គំតាំងពីពេលណា?”
“យើងមានសិទ្ធិរវល់និងសួរនាំទាសកររបស់យើងគ្រប់ៗគ្នា”
មិនអាចធ្វើអ្វីបានថេយ៉ុងសម្លក់ មុននេះគេភ្លេចទៅហើយថាខ្លួនឯងជានរណា។
“កាលពីយប់ទូលបង្គំបានប្រាប់ហើយ”
“ប្រាប់អ្វី?”
“ប្រាប់ថាឃ្លាន”
ជុងហ្គុកបានដឹងទៅហើយកាលពីយប់ ប៉ុន្តែមិនបានគិតថាវាធ្ងន់ធ្ងរដល់ថ្នាក់នេះ ម្យ៉ាងដើរហើរនៅខាងក្រៅពិតជាមិននាំផលល្អឡើយ ព្រះមហាក្សត្រិយានីអាចកោះហៅថេយ៍ទៅជួបបានគ្រប់ពេល សម្លឹងមើលកជើងតូចៗទាំងនោះ តើទ្រង់គួរតែកាច់បំបាក់ជើងគេដែរទេ?
“ទូលបង្គំទៅហើយ”
“បើឃ្លានហេតុអ្វីមិនសោយ?”
“មកពីវាសោយមិនកើត”
“អាហារមើលទៅល្អណាស់ទៅហើយ ហេតុអ្វីសោយមិនកើត? ទីនេះជាតៃយ៉ាងមិនមែនជាយ៉ូវលាំងដែលអាចទំនើងតាមចិត្តទ្រង់រហូតនោះទេ”
នឹកអ្វីមិនឃើញជុងហ្គុកក៏ចាប់ផ្តើមស្តីបន្ទោសឲ្យម្ចាស់រាងកាយតូច។
“គ្រាន់តែឃ្លានអាចហៅថាទំនើងបានយ៉ាងម៉េចទៅ? ហាមាត់ឡើង!”
រាងតូចខឹងឆាវលើកថាសអាហារដាក់លើដៃសាន់ហ៊ីហើយដួសបញ្ចុកអ្នកដែលមានកម្ពស់ខ្ពស់ជាង។
“បើព្រះអធិរាជអាចសោយកើត ទូលបង្គំនឹងសោយ”
ប្រាវ!
ទាំងថាសអាហារនិងស្លាបព្រាដែលថេយ៍ដួសបញ្ចុកត្រូវជុងហ្គុកវាយទម្លាក់ទៅលើដីអស់ ទឹកមុខបង្ហាញពីភាពខ្ញាល់ក្រោធដែលទ្រង់កំពុងទទួលបាន។
“ត្រឡប់ទៅដំណាក់វិញ! ត្រឡប់ទៅដំណាក់វិញឥឡូវនេះ! កុំចេញមកក្រៅឲ្យយើងឃើញមុខម្ដងទៀតសោះ”
“ទ្រង់-”
“ដាក់ច្រវ៉ាក់ជើងមានន័យថាហាមមិនឲ្យដើរត្រូវទេ? ហេតុអ្វីទ្រង់ធ្វើអ្វីមិនធ្លាប់គិតសួរនាំយើងសូម្បីមួយម៉ាត់?”
“មិនទាំងដឹងថាទ្រង់នៅទីណាផង ទូលបង្គំសួរបានយ៉ាងម៉េច?”
“កុំមាត់!”
“អ្ហា!”
ថេយ៉ុងដួលបះជើងព្រោះត្រូវជុងហ្គុកទាញច្រវាក់ជើង ទ្រង់មិនទាំងខ្វល់ផងថាគេឈឺខ្លាំងប៉ុណ្ណា ជំនួសដោយការចាកចេញ ទ្រង់ចាប់បោចសក់គេឲ្យងើយឡើងនិងឱនមុខទៅក្បែរជាមួយទឹកមុខនិងកែវភ្នែកកំណាចដែលធ្វើឲ្យថេយ៍ញ័រពីក្បាលដល់ចុងជើង។
“បើដើរហើរដោយគ្មានការអនុញ្ញាតពីយើងទៀត យើងច្បាស់ជាកាច់បំបាក់ជើងទាំងគូនេះចោលមិនខាន បើទ្រង់នៅតែមានៈ យល់ល្អទ្រង់ថើបវាហើយនិយាយពាក្យលាឲ្យហើយទៅ”
“ទូ-ទូលបង្គំ... យល់ហើយ...”
ឃើញម្ចាស់រាងកាយតូចខ្លាចញ័រខ្លួនដូចកូនចាបបែបនេះ រាងក្រាស់ក៏មិនបន្ថយការគម្រាមកំហែងដូចគ្នា វានឹងល្អបើថេយ៉ុងភិតភ័យនិងលែងហ៊ានដើរហើរផ្តេសផ្តាសបែបនេះទៀត។
“កុំព្យាយាមសាកល្បងភាពអត់ធ្មត់របស់យើងឲ្យសោះថេយ៉ុង យើងអាចចាប់សម្រាតទ្រង់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង បើទ្រង់មិនចង់ស្រែកថ្ងូរនៅកណ្តាលទីសាធារណៈទេនោះ យើងណែនាំកុំជំទាស់នឹងបំណងយើង”
“ក្រាប..ទូល..”
អ្នកដែលមានរាងកាយធំខ្ពស់ជាងក្រោកឈរឡើងជាមួយទឹកមុខស្ងប់ជាងមុនបន្តិច ឃើញថាព្រះអង្គម្ចាស់យ៉ូវលាំងនៅញ័រញាក់ខ្លួនទទ្រើកនៅឡើយ សូម្បីតែកម្លាំងឈរក៏មិនមាន រឹតតែមិនហ៊ានងើយមុខសម្លឹងចំកែវភ្នែកទ្រង់ដូចមុន។
“នាង! នាំម្ចាស់របស់នាងទៅដំណាក់វិញទៅ!”
“ព្រះពរ! ថ្វាយបង្គំលាព្រះអធិរាជ”
សាន់ហ៊ីរង់ចាំដល់ថេយ៍បានស្ងប់អារម្មណ៍បន្តិចទើបជួយគ្រាហ៍គេឡើងដើរបកក្រោយវិញ នាងពិតជាអាណិតម្ចាស់ណាស់ គេមិនទាន់បានអ្វីចូលពោះបន្តិចនៅឡើយទេ បើនាងមិនធ្វើអ្វីម្យ៉ាង ថេយ៍អាចនឹងធ្លាក់ខ្លួនឈឺជាមិនខាន។
YOU ARE READING
Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]
Fanfic"សូមឱ្យរៀងរាល់យប់បងត្រូវភ្លើងកម្មរបស់មនុស្សដែលបងសម្លាប់ដុតរោលឥតស្រាកស្រាន្ត សូមឱ្យពួកយើងដូចជាបន្ទាត់ស្រប គ្មានថ្ងៃជួបគ្នាគ្រប់ភពគ្រប់ជាតិ"