សំឡេងស្រែករញ៉េរញ៉ៃមិនសុខចិត្តរបស់ប្រជារាស្ត្ររាជវង្សយ៉ូវលាំង ដែលត្រូវបានដាក់ច្រវ៉ាក់កនិងចងដៃភ្ជាប់ៗគ្នាជាខ្សែៗវែងអន្លាយនោះបន្លឺឡើងឥតឈប់ឈរ ជាពិសេសប្រជារាស្ត្រដែលមានទឹកចិត្តស្មោះស្ម័គ្រចំពោះរាជវង្ស កំលោះៗពេញវ័យជាច្រើនព្យាយាមរើបម្រាស់រហូតដល់ត្រូវទ័ពរបស់រាជវង្សតៃយ៉ាងវាយឲ្យដួល និងសង្កត់ពីលើជាប់មិនអាចកម្រើកបាន។ ពួកគេមិនអាចទទួលយកបាននៅពេលដែលឃើញព្រះនាងម្ចាស់ដ៏ស្រស់ស្អាតជាទីគោរពនៃប្រជារាស្រ្តទាំងមូល ត្រូវបានដាក់ច្រវ៉ាក់កនិងចងភ្ជាប់រាងកាយទៅនឹងសសរដ៏ធំនៅលើកំផែងរាជវាំង វាជាការប្រមាថដ៏ធំធេងបំផុត កងទ័ពរបស់តៃយ៉ាងប្រើទឹកត្រជាក់ជះទៅលើរាងកាយតូចដើម្បីដាសព្រះនាងឲ្យភ្ញាក់ពីការសន្លប់ នៅក្នុងសម្លៀកបំពាក់ស្ដើងហៀដែលអាចមើលឃើញដល់សាច់ខាងក្នុង ពេលនេះព្រះនាងគឺជាខ្សែរាជវង្សមួយអង្គគត់ដែលនៅរស់រានមានជីវិត តៃយ៉ាងច្បាស់ជាមិនទុកឲ្យនារីដ៏ទន់ខ្សោយម្នាក់នេះរស់នៅដោយមានសេចក្តីសុខឡើយ ពួកគេនឹងធ្វើគ្រប់យ៉ាងដើម្បីជាការប្រមាថដល់យ៉ូវលាំង។
“អ្ហឹម... អ្ហា..”
ថេយ៉ុងបើកភ្នែកឡើងយឺតៗបន្ទាប់ពីត្រូវជះទឹកដាក់ឲ្យសើមពីក្បាលដល់ចុងជើង គេបានភ្ញាក់ឡើងពីសុបិនមួយនោះហើយត្រឡប់មកអតីតកាលដ៏រញ៉េរញ៉ៃម្តងទៀត សុបិនដែលបុរសសក់សម្នាក់នោះអះអាងថាខ្លួនឯងគឺជាទេវតាវាសនា និងសុំឱ្យគេជួយកែប្រែអតីតកាលមួយនេះ កែប្រែទីបញ្ចប់នៃស្នេហាដល់រញ៉េរញ៉ៃរបស់អធិរាជផ្ដាច់ការនិងព្រះនាងម្ចាស់យ៉ូវលាំង ប៉ុន្តែគេភ្លេចសួរទៅហើយថាតាមពិតព្រះនាងអង្គនេះជាមនុស្សប្រុសតាំងពីដំបូង ឬក៏ដោយសារវត្តមានរបស់គេទើបធ្វើឲ្យព្រះនាងក្លាយជាព្រះអង្គម្ចាស់ឡើយ ក៏ប៉ុន្តែអ្វីដែលបានដឹងនោះគឺប្រសិនបើគេពិតជាព្រះនាងអង្គនេះកាលពីអតីតកាលពិតមែន ដូច្នេះនាងគឺជាមនុស្សប្រុសប្រាកដណាស់ ប៉ុន្តែចម្ងល់ដ៏ធំមួយទៀតនោះគឺ ហេតុអ្វីគ្រប់គ្នាគិតថាមនុស្សម្នាក់នេះគឺជាព្រះនាង? ហេតុអ្វីសូម្បីតែប្អូនប្រុសរបស់នាងក៏មិនដឹង? ឬក៏រាជវង្សមួយនេះលាក់បាំងអត្តសញ្ញាណរបស់ព្រះនាងតាំងពីដំបូងមក ហើយប្រកាសប្រាប់មហាជនថាទ្រង់ជាព្រះនាង? ប៉ុន្តែតើដើម្បីអ្វីទៅ?
“ព្រះនាង”
“ព្រះនាងម្ចាស់”
“ព្រះនាងម្ចាស់! ព្រះនាងដឹងព្រះកាយហើយ”
ការដែលទើបតែភ្ញាក់ពីសន្លប់ធ្វើឲ្យថេយ៍មានអារម្មណ៍ថាឈឺក្បាលនិងស្រវាំងភ្នែក ប៉ុន្តែគ្រប់យ៉ាងប្រែជាច្បាស់លាស់និងស្រឡះដូចត្រូវទះជាច្រើនកំផ្លៀង នៅពេលឃើញសភាពរបស់ប្រជារាស្រ្តទាំងមូលដែលស្ថិតនៅក្រោមកំផែងដែលគេអាចមើលឃើញពីខាងលើ ក្មេងតូចនិងមនុស្សចាស់ជាច្រើនត្រូវបានចងដៃនិងកភ្ជាប់គ្នាជាខ្សែៗត្រៀមធ្វើជាទាសករ ចំណែកកំលោះៗដែលមានមាឌធំនិងកម្លាំងខ្លាំងក្លា ត្រូវបានវាយដុំបង្កស្លាកស្នាមពេញរាងកាយនិងសង្កត់ក្បាលទៅលើដី រីឯក្មេងស្រីជំទង់និងនារីស្រស់ស្អាតជាច្រើនទៀតក៏ត្រូវបានចងដូចជាទាសករដូចគ្នា ប៉ុន្តែអ្វីដែលធ្វើឲ្យគេកាន់តែខឹងនោះគឺសម្លៀកបំពាក់របស់ពួកនាងត្រូវបានរហែកប្រឡាក់ដោយឈាម មុខមាត់ប្រឡាក់ប្រឡូសដិតដាមមួយទឹកភ្នែក ដៃតូចៗស្រឡូនព្យាយាមឱបខ្លួនគួរឱ្យស្រណោះ ពួកកងទ័ពទាំងនោះច្បាស់ជាធ្វើអ្វីដាក់ពួកនាងមិនខាន វាពិតជាឃោរឃៅខ្លាំងណាស់ ពេលមានសង្គ្រាមអ្នកចាញ់នឹងត្រូវបានវាយដុំជាន់ឈ្លីរំលោភនិងកាប់សម្លាប់ គ្មានពាក្យថាមេត្តានៅក្នុងចិត្តកងទ័ពទាំងនេះឡើយ។
“ខ្ញុំ-ខ្ញុំមិនអីនោះទេ”
បបូរមាត់របស់ថេយ៉ុងប្រែជាញ័រនៅពេលដែលព្យាយាមនិយាយលួងលោមចិត្តអ្នកដែលនៅខាងក្រោម ទឹកមុខរបស់ពួកគេព្រួយបារម្ភពីអ្នកដែលនៅខាងលើណាស់ ព្រះនាងរបស់ពួកគេក៏មានសភាពមិនខុសពីនោះដែរ។
“ពួកគេមានធ្វើអ្វីព្រះនាងទេ?”
“ព្រះនាងម្ចាស់”
“ព្រះនាងមានឈឺត្រង់ណាទេ?”
“ខ្ញុំមិនអីឡើយ មិនអីពិតមែន”
ដៃដែលជាប់ច្រវាក់ព្យាយាមលើកគ្រវីតិចៗដើម្បីបញ្ជាក់ថាខ្លួនមិនមានបញ្ហា។ ថេយ៍ត្រូវបានដាក់ច្រវ៉ាក់គ្រប់កន្លែងសូម្បីតែលើក ចំណែកកជើងក៏ត្រូវដាក់ដូចគ្នា។
“ព្រះនាង!”
“ដោះលែងព្រះនាងម្ចាស់ទៅ! ពួកឯងចង់បានអ្វីទៀត?”
“ដោះលែងព្រះនាងទៅ!”
“បិទមាត់! តម្លង់ខ្លាំងណាស់”
កងទ័ពរបស់តៃយ៉ាងចាប់ផ្ដើមវាយដុំច្រំធាក់ប្រជារាស្រ្តយ៉ូវលាំងដែលតវ៉ាដើម្បីការពារព្រះនាងពួកគេនៅចំពោះមុខថេយ៉ុងដែលមិនអាចធ្វើអ្វីបាន អារម្មណ៍ពីអតីតកាល! អារម្មណ៍ក្នុងនាមជាខ្សែរាជវង្សមួយអង្គប៉ុន្តែមិនអាចការពារប្រជារាស្រ្តរបស់ខ្លួនបាន ញ៉ាំញីបេះដូងគេឲ្យនិយាយអ្វីមិនរួចក្រៅពីសម្រក់ទឹកភ្នែក។
“ឈប់ទៅ! បានហើយ! កុំធ្វើបាបពួកគេអី.. ប៉ុណ្ណឹងបានហើយ.. ខ្ញុំប្រាប់ឲ្យឈប់ទៅ!”
ម្ចាស់រាងកាយតូចកាន់តែស្រែកអង្វរករ ពួកគេកាន់តែវាយដុំមនុស្សទាំងនោះខ្លាំងឡើង។
“ខ្ញុំប្រាប់ថាឈប់ភ្លាមទៅ!”
“ព្រះនាងចង់ការពារពួកគេទាំងដែលការពារខ្លួនឯងក៏មិនបានផងនោះមែនទេ?”
ជុងហ្គុកយាងចូលទៅក្បែរថេយ៍ដោយសម្លឹងចំកែវភ្នែកពោរពេញទៅដោយភាពស្អប់ខ្ពើមដែលថេយ៉ុងសម្លឹងមករកទ្រង់ ទ្រង់មានអារម្មណ៍ថាវាធម្មតាខ្លាំងណាស់ ទ្រង់មិនបានខឹងក្រោធដែលគេស្អប់ទ្រង់ឡើយ មានជារឿងធម្មតាវាគួរទៅបែបនេះព្រោះពេលនេះទ្រង់ជាសត្រូវរបស់គេ។
“ច្រវ៉ាក់ទាំងនេះស័ក្តិសមនឹងព្រះនាងណាស់”
ដៃមាំរបស់រាងក្រាស់ដែលទើបនឹងយាងមកដល់នោះលោទៅចាប់ច្រវ៉ាក់ករបស់ថេយ៍យកលើកឡើង សំឡេងស្រែកពីខាងក្រោមក៏លាន់ឡើងមកដូចគ្នា។
“ដកដៃកខ្វក់របស់ឯងចេញពីព្រះនាងម្ចាស់ភ្លាមទៅ!”
“ដកចេញទៅអាស្ដេចល្មោភកាម”
“អាមនុស្សថោកទាប”
ពាក្យជេរប្រមាថទាំងនោះមិនបានធ្វើឲ្យជុងហ្គុកឈឺចាប់ឡើយ ទ្រង់គ្រាន់តែខឹងព្រោះមានមនុស្សមកកាត់ការសន្ទនារវាងទ្រង់និងថេយ៉ុងប៉ុណ្ណោះ។
“បិទមាត់របស់ពួកឯងទៅ មុនពេលយើងកាត់អណ្ដាតពួកឯងចោល” ជុងហ្គុក។
“ឯងគិតថាយើងខ្លាចមែនទេ?”
“បើឯងខ្លាំងសម្លាប់យើងទៅ”
“បាន..”
ជុងហ្គុកស្រវ៉ាដកយកកូនកាំបិតចេញពីចង្កេះរបស់កងទ័ពម្នាក់ដែលនៅក្បែរដៃ ខណៈដែលថេយ៉ុងព្យាយាមប្រើដៃជាប់ច្រវាក់របស់ខ្លួនស្រវាចាប់ជាយសម្លៀកបំពាក់របស់ទ្រង់ដើម្បីអង្វរករ។
“កុំអី.. ព្រះអង្គកុំធ្វើបែបនេះអី! ទុកជីវិតឲ្យពួកគេផង.. ទ្រង់ឲ្យខ្ញុំម្ចាស់ធ្វើអ្វីក៏បាន.. កុំធ្វើបែបនេះអី..”
“ព្រះនាងម្ចាស់! បើរស់ក្រោមអំណាចស្ដេចថោកទាបបែបនេះទូលបង្គំសុខចិត្តស្លាប់ល្អជាង កុំបន្ទាបខ្លួនអង្វរករគេអី”
“អត់ទេ.. លោកឆាប់សុំព្រះរាជទានទោសពីព្រះអង្គភ្លាមទៅ.. អធិរាជតៃយ៉ាងកុំអី.. ខ្ញុំម្ចាស់សូមអង្វរ កុំអី..”
“ប្រាប់មកហេតុអ្វីទើបចង់ជួយគេ?”
“នោះគឺជាប្រជារាស្រ្តយ៉ូវលាំង ជាមនុស្សរបស់ខ្ញុំម្ចាស់”
“វាធ្វើឱ្យយើងកាន់តែខឹង!”
ខ្វាប់
“អ្ហាកកក”
សម្រែករបស់បុរសដែលតបតតឹងសរសៃកមុននេះត្រូវបានជុងហ្គុកប្រើកូនកាំបិតគប់ផ្ដាច់អណ្ដាតដែលកងទ័ពនៅខាងក្រោមចាប់ទាញចេញមករួចជាស្រេចនោះ។ ទ្រង់មិនសម្លាប់គេ គ្រាន់តែចង់ឲ្យពួកគេឈឺចាប់ប៉ុណ្ណោះ។
“អាស្តេចថោកទាប!”
“សម្លាប់ពួកយើងទៅ!”
“សម្លាប់ពួកយើងទៅ!”
មិនបង្អង់យូរជុងហ្គុកគាត់ធ្វើតាមពាក្យសំណូមពររបស់អ្នកនៅខាងក្រោម ផ្លែព្រួញចំនួន៥គ្រាប់ត្រូវបាញ់ចេញទៅព្រមៗគ្នា ទ្រង់មិនសម្លាប់ប៉ុន្តែទ្រង់វាយប្រហារពួកគេយ៉ាងសាហាវបំផុត អ្នកខ្លះបាញ់ត្រូវចំដៃ ខ្លះចំជើង ខ្លះទៀតចំភ្នែកគួរឱ្យរន្ធត់ ថេយ៉ុងបានត្រឹមតែលើកដៃញ័រតតាត់ទាំងនោះខ្ទប់មាត់ដោយក្តីតក់ស្លុត គេមិនអាចទទួលយកឡើយ គេចង់ស្លាប់ល្អជាង ប្រសិនបើកាលពីអតីតកាលគេធ្លាប់ឆ្លងកាត់វាពិតមែន តើគេអាចបន្តរស់ដោយរបៀបណានៅពេលដែលឃើញមនុស្សដែលគោរពស្រឡាញ់គេត្រូវស្លាប់នៅចំពោះមុខបែបនេះ?
“ព្រះអង្គ.. សូមអង្វរខ្ញុំម្ចាស់សូមអង្វរ.. ឈប់ទៅព្រះពរ”
រាងក្រាស់ប្រៀបដូចជាមិនបានឮពាក្យអង្វរកររបស់អ្នកម្ខាងទៀត តាមដោយចិត្តមិនពេញព្រះទ័យរបស់ទ្រង់ ជុងហ្គុកបាញ់សម្លាប់អ្នកដែលខាងក្រោមម្នាក់ហើយម្នាក់ទៀត រហូតស្ទើរតែកើនដល់រយ វាក្លាយជាសុបិនដ៏សែនអាក្រក់របស់ថេយ៍ វាពិតជាគួរឲ្យខ្លាចណាស់។
“ឈប់ទៅ! ខ្ញុំម្ចាស់ប្រាប់ថាឲ្យឈប់ទៅ! ទ្រង់មិនឮទេមែនទេ?”
រាងតូចស្រែកគំហកទើបធ្វើឲ្យម្ចាស់រាងកាយក្រាស់ភ្ញាក់ឡើងបន្តិច និងទម្លាក់ធ្នូរចោលងាកមកមើលអ្នកដែលជាប់ច្រវាក់ពេញខ្លួន។
“ហ៊ានស្រែកគំហកដាក់យើងហើយមែនទេ?”
“មនុស្សដូចទ្រង់ទាល់តែត្រូវអ្នកដទៃគំហក ព្រោះនិយាយតិចៗទ្រង់មិនចេះស្ដាប់គ្នា”
“អនាគតស្រីស្នំរបស់យើងក្លាហានណាស់ បាន! យើងនឹងដោះលែងជីវិតរបស់ពួកគេនៅថ្ងៃនេះប្រសិនបើព្រះនាងជ្រើសយកជំរើសមួយនោះ”
“ខ្ញុំម្ចាស់នឹងជ្រើសប្រាកដណាស់”
“ល្អ! ថ្ងៃស្អែកយើងនឹងបញ្ជូនគ្រែស្នែងមកទទួលទ្រង់-”
“បញ្ជូនខ្ញុំម្ចាស់ទៅព្រំដែនទៅ”
“ទ្រង់មានបន្ទូលថាម៉េច?”
កែវភ្នែករបស់ជុងហ្គុកបញ្ចេញពន្លឺបង្ហាញថាទ្រង់ខឹងក្រោធនឹងជម្រើសរបស់អ្នកចំពោះមុខខ្លាំងណាស់ ប៉ុន្តែថេយ៉ុងគឺខុសគ្នា គេគិតថាខ្លួនឯងប្រហែលជាមិនអាចរស់នៅជាមួយជុងហ្គុកបានឡើយ ភាពស្អប់ខ្ពើមកាន់តែកើនឡើងនៅក្នុងចិត្តរបស់គេ វាកាន់តែរីករាលដាលខ្លាំងឡើងៗ របៀបដែលជុងហ្គុកបាញ់សម្លាប់មនុស្សរបស់គេនៅចំពោះមុខ របៀបដែលពាក្យអង្វរកររបស់គេមិនបានឮចូលត្រចៀកទ្រង់ គេមិនជឿឡើយថារវាងពួកគេទាំងពីរមានស្នេហា ដូច្នេះប្រសិនបើគេស្លាប់នៅព្រំដែនអតីតកាលក៏ប្រហែលជាអាចប្រែប្រួលដូចគ្នា ហើយពាក្យបួងសួងប្រៀបដូចជាបណ្តាសាមួយនោះក៏មិនអាចកើតឡើងបានដែរ។
“ទ្រង់មិនឮទេឬ? ខ្ញុំម្ចាស់មានបន្ទូលថាចង់ធ្វើជាស្រីពេស្យានៅព្រំដែន ជាជាងទៅធ្វើជាស្រីស្នំបម្រើមនុស្សដូចទ្រង់”
សំឡេងរបស់ថេយ៍កាន់តែលើកខ្ពស់ឡើង នៅពេលដែលបបូរមាត់របស់ជុងហ្គុកញ័រដោយកំហឹង។
“ព្រះនាងដឹងខ្លួនទេថាកំពុងមានបន្ទោសពីអ្វី?”
“ផើយ!”
ម្ចាស់រាងកាយតូចស្តោះទឹកមាត់ដាក់មុខជុងហ្គុកនៅពេលដែលទ្រង់សួរជម្រិតគេប្រៀបដូចជាបង្ខិតបង្ខំ។
“ស្ដាប់ឲ្យច្បាស់ជិនជុងហ្គុក! ខ្ញុំម្ចាស់ស្រឡាញ់ឆ្កែស្រឡាញ់ឆ្មាក៏គ្មានថ្ងៃស្រលាញ់ទ្រង់ដែរ-”
ផាច់!
ថេយ៉ុងទុចជំហានថយក្រោយស្ទើរតែដួលបន្ទាប់ពីត្រូវជុងហ្គុកទះមួយកំផ្លៀងតាមកម្លាំងមនុស្សប្រុស ទឹកភ្នែកក៏ស្រក់តក់ ភាពឈឺចាប់មកពីណាក៏មិនដឹង ជ្រៀតចូលក្នុងបេះដូងដ៏សែនធ្ងន់របស់គេបណ្តាលឱ្យអួលដើមក តាមដោយគែមមាត់ដែលបែកចាប់ផ្តើមហូរឈាមចេញមក ថ្ពាល់ក្រហមព្រឿងៗក៏បង្ហាញស្នាមជាំពណ៌ខៀវឡើងមក។
“ចង់ធ្វើជាស្រីពេស្យាណាស់មែនទេ? បាន.. ពួកឯងស្ដាប់ឮដែរទេថាព្រះនាងម្ចាស់ជាទីគោរពរបស់ពួកឯងចង់ធ្វើជាស្រីពេស្យាបម្រើកងទ័ពតៃយ៉ាង?”
“ខ្ញុំម្ចាស់មិនបាននិយាយបែបនោះ..”
ថេយ៍មិនអាចបន្លឺសំឡេងឲ្យខ្លាំងជាងនេះព្រោះមុខរបស់គេនៅសេសឺនៅឡើយបន្ទាប់ពីត្រូវមួយកំផ្លៀង កម្លាំងរបស់ជុងហ្គុកខ្លាំងណាស់បើគេមិនមែនជាមនុស្សប្រុសពេលនេះប្រហែលជាដួលសន្លប់ទៅហើយ។
“អ៊ីចឹងយើងបំពេញបំណងព្រះនាងទៅចុះ ក្មេងស្រីដែលពេញវ័យនៅចន្លោះអាយុ១៥ឆ្នាំដល់៣០ទាំងអស់ បញ្ចូនពួកគេទៅធ្វើជាស្រីពេស្យាតាមព្រះនាងម្ចាស់របស់ពួកគេនៅព្រំដែនទៅ មិនត្រូវរំលងនរណាម្នាក់នោះទេ”
“អត់ទេ..”
“ព្រះអង្គសូមមេត្តា..”
“អធិរាជកុំអី”
“សូមព្រះរាជទានទោសផងព្រះពរ”
ក្មេងស្រីជាច្រើននាក់ចាប់ផ្ដើមស្រែកយំអង្វរករស្របពេលអ្នកនៅកំផែងខាងលើមិនព្រមស្ដាប់ ជុងហ្គុកមានបន្ទូលបែបនោះវាធ្វើឲ្យថេយ៉ុងស្វាងសតិឡើងមួយកម្រិតទៀត។
“តែព្រះអង្គមានបន្ទូលថានឹងដោះលែងពួកគេ”
“យើងប្ដូរចិត្តហើយ”
“ព្រះអង្គមិនអាចធ្វើបែបនោះឡើយ ស្ដេចមិនអាចក្រឡាស់សម្ដី”
“ព្រោះនៅក្នុងភ្នែកព្រះនាងយើងជាស្ដេចថោកទាបរួចទៅហើយ ដូច្នេះមិនចាំបាច់គោរពសម្ដីក៏មិនអីដែរ”
“អត់ទេ! ព្រះអង្គ.. ព្រះអង្គ!”
ម្ចាស់រាងកាយតូចស្រវាចាប់ជាយអាវអ្នកដែលបម្រុងចាកចេញជាមួយនឹងអារម្មណ៍មួរម៉ៅទាញថយក្រោយវិញឲ្យមកប្រឈមមុខនឹងគ្នា។ ថេយ៉ុងមិនអាចធ្វើបែបនេះបានទេ គេអាចស្លាប់តែម្នាក់ឯង ប៉ុន្តែមនុស្សស្រីទាំងនោះវិញនោះ? គេនឹងក្លាយជាហេតុផលធ្វើឲ្យពួកនាងត្រូវរងទុក្ខ ដូច្នេះមិនអាចឡើយ។
“ព្រះនាងអាចដូរចិត្តបានបើចង់ យើងឲ្យឱកាសទ្រង់ម្ដងទៀត”
“ខ្ញុំម្ចាស់..”
ត្រូវហើយ! គេពិតជាចង់ផ្លាស់ប្ដូរជម្រើសខ្លាំងណាស់ ទោះបីជាគេត្រូវវេទនានៅដំណាក់ខាងក្រោយប៉ុន្តែគេជាមនុស្សប្រុស ជុងហ្គុកមិនអាចរៀបការជាមួយមនុស្សប្រុសឡើយ ជម្រើសមួយនេះអាចនឹងល្អប្រសើរ។
“ព្រះអង្គនឹងដោះលែងពួកគេមែនទេប្រសិនបើខ្ញុំម្ចាស់យល់ព្រមធ្វើជាស្រីស្នំរបស់ទ្រង់?”
“ជីវិតរបស់ពួកគេនឹងត្រូវរក្សានៅថ្ងៃនេះ”
“ខ្ញុំម្ចាស់..”
ថេយ៍សម្លឹងមើលអ្នកដែលនៅខាងក្រោម សំឡេងដែលគេនិយាយអាចឮដល់ខាងក្រោមគេដឹងច្បាស់ណាស់ ទឹកមុខអង្វរកររបស់ក្មេងស្រីទាំងនោះ តើគេអាចដាច់ចិត្តនាំពួកនាងចុះនរកបានដោយរបៀបណា?
“បាន.. ខ្ញុំម្ចាស់នឹងចូលដំណាក់ក្រោយបម្រើទ្រង់ពេញមួយជីវិត ប៉ុន្តែទ្រង់ត្រូវតែសន្យាថានឹងដោះលែងពួកគេ”
“យើងសន្យា”
ឃើញថេយ៉ុងស្ងាត់មាត់មិននិយាយអ្វីបន្ត ទើបជុងហ្គុកមិនចង់សួរនាំអ្វីបន្ថែមទៀត រឿងដែលទ្រង់ស្អប់បំផុតនោះគឺហេតុអ្វីគេនិយាយពាក្យថាខ្ញុំម្ចាស់ជាមួយទ្រង់? វាប្រហែលដូចជាអ្វីដែលគេបាននិយាយ រឿងរ៉ាវកាលឆ្នាំនោះបន្តិចក៏គេមិនចងចាំដែរ ថេយ៉ុងបានបំភ្លេចគ្រប់យ៉ាង ហើយក៏បំភ្លេចទ្រង់ដូចគ្នា។
“នាំព្រះនាងទៅដាក់គុកក្រោមដ៏ទៅ”
មានបន្ទូលហើយជុងហ្គុកក៏យាងចេញពីត្រង់នោះ ខណៈដែលថេយ៍ត្រូវបានកងទ័ពតៃយ៉ាងដោះច្រវ៉ាក់ចេញពីសសរធំមួយនោះ និងអូសច្រវ៉ាក់កគេប្រៀបដូចជាសត្វធាតុបម្រុងចាកចេញពីលើកំផែងដូចគ្នា។
“ឈប់សិន! ខ្ញុំម្ចាស់នៅមានរឿងមួយទៀតដែលមិនទាន់បាននិយាយ”
“រឿងអ្វី-”
ម្ចាស់រាងកាយក្រាស់ងាកក្រោយស្របពេលដែលសម្លៀកបំពាក់ផ្នែកខាងលើរបស់ថេយ៉ុងត្រូវបានម្ចាស់របស់វាស្រាយទម្លាក់ចុះក្រោម។
“ខ្ញុំម្ចាស់គឺជាមនុស្សប្រុស”
មនុស្សទាំងអស់ដែលបានឃើញហេតុការណ៍ប្រែជាស្កាត់មាត់ឈឹង ទាំងកងទ័ពរបស់រាជវង្សតៃយ៉ាង និងប្រជារាស្រ្តរបស់រាជវង្សយ៉ូវលាំងគ្មាននរណាតាមទាន់ហេតុការណ៍នេះឡើយ ម្នាក់ៗស្ងាត់មាត់ឈឹងដោយក្តីភ្ញាក់ផ្អើលនៅពេលដែលដឹងថាព្រះនាងម្ចាស់តាមពិតគឺជាមនុស្សប្រុស ហើយពួកគេមិនដឹងមករហូត លើកលែងតែជុងហ្គុកម្នាក់ដែលមិនបង្ហាញកាយវិការភ្ញាក់ផ្អើល នៅតែមានទឹកមុខស្មើជាមួយនឹងអារម្មណ៍នឹងធឹងដដែល។
“អ៊ីចឹងគួរឱ្យសោកស្ដាយណាស់ដែលរាជវង្សយ៉ូវលាំងលាក់បាំងសមាសភាពរបស់ទ្រង់ ហើយឱ្យប្អូនប្រុសរបស់ទ្រង់ស្នងរាជ្យជំនួសទៅវិញ”
ជុងហ្គុកមានបន្ទូលហើយបំណងចាកចេញម្ដងទៀត តែវាពិតជាធ្វើឲ្យថេយ៉ុងអស់សង្ឃឹមខ្លាំងណាស់ ទ្រង់គួរតែបញ្ចេញប្រតិកម្មឬក៏បញ្ជាមនុស្សឲ្យសម្លាប់គេ ព្រោះគេមិនមែនជាមនុស្សស្រី តើអាចធ្វើជាស្រីស្នំបានដោយរបៀបណា?
“ទ្រង់មិនបានឃើញទេមែនទេថាទូលបង្គំគឺជាមនុស្សប្រុស?”
“ហើយយ៉ាងម៉េច?”
“ទ្រង់ចង់យកមនុស្សប្រុសធ្វើជាប្រពន្ធមែនទេ?”
“ស្រីស្នំមិនមែនជាប្រពន្ធទេ គ្រាន់តែជាមនុស្សកំដរតណ្ហាប៉ុណ្ណោះ” ជុងហ្គុកឆ្លើយយ៉ាងផុយ។
“ឬក៏ទ្រង់ស្រឡាញ់មនុស្សប្រុសដូចគ្នា?”
ថេយ៍មិនចង់ចាញ់ជុងហ្គុក ហើយក៏មិនចង់ឲ្យទ្រង់ធ្វើអ្វីតាមតែចិត្តរបស់ទ្រង់ចង់ធ្វើ ប៉ុន្តែម្ដងណាក៏បរាជ័យដែរសូម្បីតែពេលនេះ គេបង្ហាញអាថ៌កំបាំងធំដល់ថ្នាក់នេះតែជុងហ្គុកនៅតែមិនភ្ញាក់ផ្អើល មិនផ្លាស់ប្ដូរគំនិត រឹតតែមិនរង្គោះរង្គើរ។
“រើសនរណាម្នាក់ជាស្រីស្នំមិនមែនសុទ្ធសឹងតែស្រឡាញ់ទាំងអស់ទេ ទ្រង់ជាមនុស្សប្រុសគឺល្អហើយ យើងនឹងបានជាន់រាជវង្សយ៉ូវលាំងឱ្យកប់ដល់បាតដីតែម្តង មានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលព្រះរាជបុត្រារបស់ពួកឯងធ្វើជាស្រីស្នំនៅដំណាក់ខាងក្រោយឲ្យសត្រូវបែបនេះនោះ?”
រាងតូចបើកភ្នែកធំៗដូចជាភ្ញាក់ផ្អើល ដូច្នេះនេះគឺជាបំណងពិតប្រាកដរបស់ជុងហ្គុក ទ្រង់ចង់ជាន់ឈ្លីរាជវង្សយ៉ូវលាំងដោយវិធីមួយនេះ វាជារឿងដែលគួរឱ្យខ្មាសជាងត្រូវព្យួរកសម្លាប់នៅមាត់ទ្វារកំផែងទៅទៀត។
“ទ្រង់ជាមនុស្សឃោរឃៅបំផុតដែលខ្ញុំធ្លាប់ស្គាល់”
“យើងស្ដាប់ពាក្យទាំងនេះឡើងស៊ាំទៅហើយ”
“អាមនុស្សថោកទាប!”
“សូម្បីតែរឿងបែបនេះក៏ឯងធ្វើទៅរួចដែរ!”
“អាស្ដេចឥតព្រហ្មវិហារធម៌”
“ពួកយើងនឹងដាក់បណ្ដាសាឯង”
“...”
“មើលថែពួកគេឲ្យបានល្អទៅ!”
មិនថាពួកអ្នកខាងក្រោមស្រែកជេរប៉ុណ្ណាក៏រាងក្រាស់មិនធ្វើជាស្ដាប់ឮ ភ្នែកងាកទៅរកថេយ៉ុងដែលឈរធ្មឹងព្រោះមិនអាចតបតនឹងបន្ទូលទ្រង់បានជាមួយស្នាមញញឹម វាមិនមែនព្រោះទ្រង់រីករាយដែលបានធ្វើបាបគេឡើយ តែរីករាយដែលទីបំផុតថេយ៍និយាយចេញមកថាខ្លួនឯងជានរណា ហើយក៏មិនរស់នៅក្រោមស្បែកមុខជាព្រះនាងម្ចាស់ដែលរាជវង្សយ៉ូវលាំងដាក់ឲ្យតទៅទៀត។
“នាំព្រះអង្គម្ចាស់ថេយ៉ុងទៅទុកនៅគុកក្រោមដីទៅ យើងនឹងនាំទ្រង់ទៅតៃយ៉ាងវិញនៅថ្ងៃស្អែកនេះ”
“ទទួលបញ្ជាព្រះអង្គ!”
![](https://img.wattpad.com/cover/333251057-288-k251368.jpg)
YOU ARE READING
Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]
Fanfiction"សូមឱ្យរៀងរាល់យប់បងត្រូវភ្លើងកម្មរបស់មនុស្សដែលបងសម្លាប់ដុតរោលឥតស្រាកស្រាន្ត សូមឱ្យពួកយើងដូចជាបន្ទាត់ស្រប គ្មានថ្ងៃជួបគ្នាគ្រប់ភពគ្រប់ជាតិ"