ភាគទី៩ : បើទ្រង់ជាទាសករធ្វើខ្លួនឲ្យដូចជាទាសករទៅ

1K 98 12
                                    

   ក្លិនស្មៅនិងដីបន្ទាប់ពីត្រូវទឹកសន្សើមពេញមួយរាត្រីដែលកន្លងផុតទៅមិនទាន់បានប៉ុន្មានម៉ោងនោះ ញ៉ាំងអារម្មណ៍មនុស្សម្នាដែលដើរកាត់ឱ្យមានអារម្មណ៍ស្រស់ស្រាយជាងមុន ខ្យល់បក់ល្ហៀកៗស្លឹកឈើរណ្តំប៉ះគ្នាបន្លឺជាសំឡេងដូចដូរតន្ត្រី ប្រៀបដូចជាថ្នាំទិព្វព្យាបាលភាពនឿយហត់តាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាព។ ស្នំឯកជឺអ៉ិនយាងកាត់សួនច្បារនៃផ្លូវក្រាលគ្រួសតូចៗរលោងស្រិលដែលមានអមសងខាងទៅដោយផ្កាជម្រុះពណ៌និងស្មៅវែងៗកម្ពស់ត្រឹមស្មងជើង នាងយល់ថាដំណាក់មួយនេះស្រស់ស្អាតជាងដំណាក់ដទៃដែលត្រូវបានខ្ញុំបម្រើកាត់សម្អាតស្មៅទាំងអស់ មិនទុកឲ្យមានធម្មជាតិខៀវខ្ចីដុះលូតលាស់តាមអំពើចិត្តឡើយ។
   “ខ្ញុំឮថាយើងលាងសម្បូរស្មៅណាស់ នគរមួយនេះល្បីល្បាញព្រោះមានធម្មជាតិនិងទេសភាពស្រស់ស្អាត សម្បូរទៅដោយថ្មភ្នំុំព្រមទាំងសត្វពាហនៈទៀតផង”
   “ពិតណាស់ព្រះមេម្ចាស់ ទោះបីជាខ្ញុំម្ចាស់មិនធ្លាប់នាឃើញផ្ទាល់ភ្នែក ប៉ុន្តែក៏ធ្លាប់បានឮគេនិយាយតៗគ្នាដែរព្រះមេ”
   ស្រីបំរើដែលដើរតាមពីក្រោយតបតនឹងម្ចាស់ស្រីដែលកំពុងកំសាន្តអារម្មណ៍ជាមួយនឹងធម្មជាតិជុំវិញខ្លួន។ ស្នំឯកជឺអ៉ិនបានភ្ញាក់ពីដំណេកតាំងតែមេឃនៅព្រលឹមស្រាងៗដើម្បីរៀបចំនំចំណីទាំងនេះយកទៅថ្វាយព្រះអង្គម្ចាស់យ៉ូវលាំងជាពិសេស នាងមិនឃើញថាមានការចាំបាច់អ្វីឡើយ ប៉ុន្តែម្ចាស់របស់នាងមានទឹកចិត្តល្អហួស មានពាក្យចចាមអារាមជាច្រើនបាននិយាយថាគីមថេយ៉ុងម្នាក់នោះមិនមែនជាមនុស្សធម្មតា ទ្រង់អាចជាអ្នកស្នងវិជ្ជាចម្លែកៗរបស់នគរយ៉ូវលាំងដែលជានគរតូចតែអាចការពារខ្លួនឯងអស់ជាច្រើនសតវត្សនោះក៏ថាបាន។
   “ឯងយល់ថាទីនេះស្រដៀងទៅនឹងធម្មជាតិរបស់នគរយ៉ូវលាំងដូចពាក្យដែលពួកគេនិយាយដែរទេ?”
   “ប្រហែលជាដូចក៏ថាបានព្រះមេម្ចាស់”
   “ឯងយល់ថាព្រះអធិរាជបញ្ជូនព្រះអង្គម្ចាស់យ៉ូវលាំងមកទីនេះដោយសារយល់ថាវាស្រដៀងទៅនឹងផ្ទះចាស់របស់ទ្រង់ដែរទេ?”
   “ម៉េចនឹងអាចទៅព្រះមេម្ចាស់? ព្រះអធិរាជម៉េចនឹងមានព្រះទ័យប្រណីដល់ព្រះអង្គម្ចាស់ដល់ថ្នាក់នោះទៅព្រះពរ តាមដែលឮមក មានច្រើនដងណាស់ដែលព្រះអង្គម្ចាស់ត្រូវព្រះអធិរាជវាយដំនិងធ្វើបាប”
   “ហើយឯងក៏ជឿពួកគេ?”
   “ខ្ញុំម្ចាស់មិនហ៊ានទេព្រះមេ”
   “ឯងធ្លាប់ឃើញព្រះអធិរាជវាយដំយើងឬ” ស្រីស្រស់ងាកក្រោយដើម្បីមើលស្រីបម្រើ ពាក្យចរចាមអារាមពិតជាសាយភាយលឿនណាស់។
   “មិនធ្លាប់ឡើយ”
   “អ៊ីចឹងហេតុអ្វីយល់ថាទ្រង់វាយដំព្រះអង្គម្ចាស់យ៉ូវលាំង?”
   “ស្នំឯកនិងព្រះអង្គម្ចាស់គឺមិនដូចគ្នាទេព្រះមេ ស្នំឯកជាមនុស្សស្រីដែលព្រះអធិរាជសព្វព្រះទ័យជាងគេ ចំណែកព្រះអង្គម្ចាស់យ៉ូវលាំងពេលនេះមានឋានៈជាទាសករប៉ុណ្ណោះព្រះមេម្ចាស់”
   “ផ្ដេសផ្ដាស”
   ជឺអ៉ិនបន្លឺសំដីចុងអណ្ដាតដែលអាចឮបានតែខ្លួនឯងហើយយាងបន្តទៅមុខទៀតដើម្បីឆាប់ដល់គោលដៅ។ ព្រះអធិរាជនិងនាងធំធាត់ឡើងជាមួយគ្នា ទ្រង់មិនមែនជាបុរសដែលមានចិត្តកំណាចដល់ថ្នាក់នោះឡើយ បើទ្រង់គង់តែវាយដំនិងធ្វើបាបរហូតដល់សម្លាប់ព្រះអង្គម្ចាស់អង្គនេះពិតមែន ទ្រង់ប្រាកដជាមិននាំចូលមកក្នុងវាំងនាំតែពិបាកដល់ខ្លួនឡើយ ប៉ុន្តែនៅពេលនេះនាងក៏គ្មានអ្វីមកបញ្ជាក់ដើម្បីស្មានពីព្រះទ័យរបស់ព្រះស្វាមីដែរ ដូច្នេះទើបម្ដងនេះចង់ទៅស្គាល់ថេយ៉ុងបានម្ដង ចង់ដឹងថាតើមនុស្សប្រុសបែបណាដែលជុងហ្គុកនាំចូលរាជវាំងដោយមិនសុំការអនុញ្ញាតពីព្រះមហាក្សត្រិយានីជាមុននោះ។

Bloody Rain The Red MOON [តំណក់ភ្លៀងឈាម ព្រះចន្ទក្រហម]Where stories live. Discover now