ep1:ធ្វើល្អយ៉ាងច្រើនបានទោសយ៉ាងធ្ងន់...

966 58 6
                                    

ធ្លាប់លឺទេ?ពាក្យថា“គ្មានម្ដាយឪពុកណាដែលមិនខ្វាយខ្វល់គេកូនខ្លួនឯងទេ”ប៉ុន្តែពេលនេះខ្ញុំជួបហើយ...។ -jungwon mind

«អ្នកម៉ាក់!»ជុងយ៉ុង (junghyung)ដែលជាកូនស្រីពៅនៅក្នុងគ្រួសារត្រកូលយ៉ាងបានរត់ចុះមកជាមួយនិងឯកសណ្ឋានសាលាហើយក៏ស្រែហៅម្ដាយរបស់ខ្លួន។

«នេះមានរឿងអីហ៎េសជុងយ៉ុន?»អ្នកស្រីយ៉ាង

«គឺគ្មានរឿងអីទេម៉ាក់ខ្ញុំគ្រាន់ចង់អោបម៉ាក់ប៉ុណ្ណោះ»ជុងយ៉ុង

«គួរអោយស្រឡាញ់ណាស់~»អ្នកស្រីយ៉ាង និយាយរួចក៏ទាញថ្ពាល់របស់ជុងយ៉ុង។

«ខ្ញុំទៅដើរលេងជាមួយមិត្ដហើយ!»ជុងវ៉ុន ចុះមកពីខាងលើបន្ទប់មករួចក៏និយាយទៅកាន់អ្នកដែលមាននាមជាម្ដាយឪពុក។

«អឹមទៅៗ»អ្នកស្រីយ៉ាង

jungwon pov*

មើលចុះពួកគាត់មិនខ្វល់នឹងខ្ញុំឡើយទោះខ្ញុំទាន់បានញុំាអាហារពេលព្រឹកក៏គាត់មិនខ្វល់ដែរ។ចាប់តាំងពីពេលនោះមកពួកគាត់រឹតតែលែងខ្វល់ពីខ្ញុំហើយ...។វាកើតឡើងមកលើខ្ញុំដដែលៗ...។

End pov*

flash back🔙*

«ហឹកៗ ហឹក....»ជុនវ៉ុន អង្គុយយំផ្អែកខ្នងនឹងទ្វាម្នាក់ឯងយ៉ាងខ្លាំង។គេអន់ចិត្ដនឹងម៉ាក់ប៉ារបស់គេណាស់ ពួកគាត់មិនដែលសូវយកចិត្ដទុកដាក់ឬខ្វាយខ្វល់នឹងជុងវ៉ុនទេ ចង់ជុនវ៉ុនធ្វើស្អីក៏ធ្វើទៅក៏ពួកគាត់មិនខ្វល់ដែរ សំខាន់ពួកគាត់ខ្វល់តែអំពីកូនស្រីពៅសំណព្វពីរបស់ពួកគាត់តែប៉ុណ្ណោះ។វាពិតជា unfair ណាស់សម្រាប់ជុងវ៉ុន....។

«បង្កើតខ្ញុំមកធ្វើអី!? បើបង្កើតខ្ញុំហើយទុកខ្ញុំចោលដដែល មិនបាច់បង្កើតខ្ញុំវាល្អជាង!! ហុឹកៗ»ជុនវ៉ុន សម្រែកការស្ដីបន្ទោសទៅកាន់ខ្លួនបានលាន់ឮពេញបន្ទប់ដោយទឹកភ្នែកស្រស់ចុះមកកាត់ថ្ពាល់ដូចជាទឹកជ្រោះធ្លាក់មកយ៉ាងចឹង។

«បើខ្ញុំធ្វើជាមនុស្សល្អម៉ាក់ប៉ាមិនខ្វាយខ្វល់ចឹងបើសិនជាខ្ញុំធ្វើជាមនុស្សអាក្រក់ពួកគាត់នឹងខ្វល់ពីខ្ញុំហើយ!»ជុងវ៉ុន អង្គុយយំសុខៗស្រាប់តែនឹកឃើញវិធីមួយដែលគេគិតថានឹងអាចធ្វើអោយម៉ាក់ប៉ារបស់គេខ្វល់ពីគេបាន។

I'm not a bad person (ចប់) | khmer Where stories live. Discover now