"ហេតុអ្វីក៏ម៉ាក់មិនប្រាប់ខ្ញុំ?! នេះម៉ាក់មានរឿងអ្វីលាក់បាំងខ្ញុំមែនទេ?"ជុងវ៉ុន សួរទៅកាន់ម្ដាយរបស់ខ្លួនទាំងច្រឡោត នេះមានរឿងអីមែនទេបានជាត្រូវគេចែកផ្លូវគ្នាជាមួយនាយ?ហើយថែមទាំងលាក់បាំងរឿងអ្វីមួយនឹងគេទៀត។
"ត្រូវហើយគឺមាន! ប៉ុន្តែម៉ាក់មិនទាន់ប្រាប់ឯងនៅពេលនេះទេ!"អ្នកស្រីយ៉ាង
"កន្លងមកនេះអ្នកទាំងពីធ្វើល្អដាក់ខ្ញុំគឺគ្រាន់តែផលប្រយោជន៍ទេមែនទេ?! ហុឹក!"ជុងវ៉ុន និយាយទាំងខឹងនឹងឪពុកម្ដាយរបស់រួចក៏រត់ឡើងទៅបន្ទប់របស់គេទាំងយំបាត់។
"ហឹម! អោយម៉ាក់សុំទោស! ម៉ាក់ចង់អោយកូនល្អទេ!"អ្នកស្រីយ៉ាង អង្គុយមើលដំណើររបស់កូនខ្លួន រួចក៏និយាយតិចៗ។
-
"ហឹក! គ្រាន់តែស្រឡាញ់គ្នាសោះហេតុអីក៏វេតនាម្ល៉េះ?!"ជុងវ៉ុន រត់ចូលមកដល់ក្នុងបន្ទប់ភ្លាមក៏ស្រែកយំយកតែម្ដង ហេតុអីចាំបាច់ត្រូវបំបែកបំបាក់គ្នា?ទាំងដែលគ្នាមិនបានដឹងអ្វីទោលតែសោះ!។
-
"តែប៉ា!....."ជេយ៍ មើលទៅដូចជាប្រកែកគ្នាជាមួយឪពុករបស់ខ្លួនចឹង តើពួកគេមានរឿងអីណ៎?
"បើឯងមិនព្រមតាមប៉ាទេ ប៉ាមិនធានាសុវត្ថិភាពរបស់គេទេ!"លោកផាក
"បានខ្ញុំព្រមតាមប៉ា! ប៉ុន្តែប៉ាសន្យាណាថាមិនធ្វើអីគេ!"ជេយ៍"អឹម!!!!"លោកផាក និយាយបែបនេះរួចនាយក៏បានដើរឡើងទៅបន្ទប់របស់គេទាំងទឹកមុខស្រពោន មិនថាថ្ងៃនេះជាថ្ងៃស៊យឬហេងទេ!។
-morning
"ជុងវ៉ុន! កំពុងចាំអ្នកណានឹង? ចាំជេយ៍មែនទេ?"ជេគ បានស្រែកហៅឈ្មោះរបស់នាយតូចពីចម្ងាយ រួចក៏សួរទៅកាន់គេ។
"អឹម! ត្រូវហើយប៉ុន្តែថ្ងៃនេះគាត់ដូចជាមកយូរជាងរាល់ដង!"ជុងវ៉ុន និយាយទាំខំអើតក្បាលមើលនាយពីក្រៅរបងសាលា។
"ឯងមិនបាច់ចាំទេ! គេមិនមកទេ!"សុងហ៊ុន និយាយបែបនេះភ្លាមនាយតូចក៏ងាកមកមើលមុខនាយទាំងឆ្ងល់ៗ។
"គឺគាត់មិនមកទេ! គាត់បានទៅរៀនបន្តនៅAMERICAបាត់ហើយ! នេះជាសំបុ្រតដែលគាត់ទុកអោយឯង!"ជេគ និយាយរួចក៏យកសំបុត្រនោះអោយទៅនាយតូច។
CZYTASZ
I'm not a bad person (ចប់) | khmer
Romans(slow update!!) In the past, he was a good and obedient child, but because his parents did not care about him, they only cared about his sister, and he decided to do something to make his parents care about him...... START : 4/04/23 END : 28/8/23