" ជេយ៍~ នេះអូនមកយឺតជាងគេមួយជំហានមែនទេទើបបានជាបងគិតថាគេជាសង្សារបស់បង?..... "ជុងវ៉ុន ដើរចូលមករួចក៏និយាយទៅកាន់នាយទាំងទឹកភ្នែកស្រក់ចុះមាត់ៗ!។
" អួយ! ខ្ញុំឈឺក្បាលណាស់! "ជេយ៍ ឮនាយតូចនិយាយបែបនេះនាយក៏ងាកទៅមើលមុខជុងវ៉ុន ហើយភ្លាមនោះនាយក៏ចាប់ផ្ដើមឈឺក្បាល រួចក៏លេចចេញនូវរូបភាពមួយចំនួនរបស់ពួកគេ។
" ជេយ៍! បងយ៉ាងមិចហើយ?! "ជុងវ៉ុន និយាយរួចក៏ចូលទៅមើលនាយ ចំណែកឯជុងយ៉ុនក៏ទៅហៅគ្រូពេទ្យមក។
-
" ប្រហែលជាគេឈឺក្បាលដោយសារតែការចងចាំខ្លះលិចចេញមកបន្តិចហើយ! ប៉ុន្តែគេមិនអីឡើយគ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់និងអោយគេសម្រាកបន្ទិចទៅលែងអីហើយ! "គ្រូពេទ្យ និយាយរួចក៏ហុចថ្នាំទៅអោយនាយលេប។បន្ទាប់ពីបានដេកលក់ហើយជូអ៊ុននិងជុងវ៉ុនក៏បានចេញមកក្រៅ ដោយទុកអោយហុីសុឹងនិងជុងយ៉ុននៅមើលនាយ។
-
" នែ៎! យើងគិតថាឯងគួរតែចេញពីបងជេយ៍របស់យើងទៅ! "មកដល់ខាងក្រៅបន្ទប់ជូអ៊ុនក៏ប្រាប់ទៅកាន់នាយតូចដែលបានដើរចេញមកជាមួយនឹងគេដែរ។
" ឯងមានសិទ្ធអីមកបញ្ជាអោយយើងចេញពីគេ? "ជុងវ៉ុន ឮឆ្កែដណ្ដើមប្ដីគេនិយាយបែបនេះដាក់ខ្លួនភ្លាមគេក៏ងាកមកនិយាយជាមួយ កុំអោយអ្នកផ្សេងគិតថាគេនិយាយម្នាក់ឯងដូចឆ្កែឆ្កួត។(sorryមកពីអេតមីនខឹងជំនួសស្រីវ៉ុន😔🙏)
" គឺសិទ្ធជាសង្សារបស់គាត់នោះអី~ "ជូអ៊ុន និយាយទាំងជឿជាក់ទៅកាន់ជុងវ៉ុន ដោយគិតថាគេនឹងខឹងខ្លួនដែលនិយាយបែបនេះ។
" សុីនជូអ៊ុន! ចាំទុកក្នុងខួរឆ្កែរបស់ឯងណា! ថាយើងនឹងមិនចេញពីគេដោយគ្រាន់តែពាក្យសំដីប៉ុន្មានមាត់របស់ឈ្លើងដែលតាមតោងទៀមប្ដីគេនោះទេ! "ជុងវ៉ុន និយាយទាំងសង្កត់សំលេងទៅកាន់ជូអ៊ុន រួចគេក៏ឆ្លៀតយកដៃរបស់គេទៅអង្អែលក្បាលរបស់ជូអ៊ុនប្រៀបដូចជាម្ចាស់អង្អែលក្បាលសត្វចិញ្ចឹមអញ្ចឹង!។(កូនវ៉ុនកាន់តែកាច ម៉ែកាន់តែsupport😍🫶🏻)
" អាយ!!!!!!! ចាំមើលណាយើងនឹងប្រាប់គាត់! "ជូអ៊ុន និយាយរួចវាយថ្ពាល់ខ្លួនអោយក្រហមដើម្បីមានហេតុផលទៅទូលពិតនាយ ប៉ុន្តែក៏ត្រូវនាយតូចចាប់ទាញស្មាមកវិញ។
VOUS LISEZ
I'm not a bad person (ចប់) | khmer
Roman d'amour(slow update!!) In the past, he was a good and obedient child, but because his parents did not care about him, they only cared about his sister, and he decided to do something to make his parents care about him...... START : 4/04/23 END : 28/8/23