ep23 (end)

554 60 10
                                    

" ជុងវ៉ុន!.... "ជេយ៍ ដែលនៅក្នុងឡានដែលកំពុងតែហុយផ្សែងយ៉ាងខ្លាំងនោះបានហៅឈ្មោះមនុស្សជាទីស្រឡាញ់របស់ខ្លួនតិចៗ រួចក៏បិទភ្នែកសន្លប់បាត់ទៅ។ នៅពេលដែលនាយបានធ្វើមិនល្អដាក់ទៅកាន់ជុងវ៉ុននាយពិតជាចង់សុំទោសគេណាស់ ប៉ុន្តែនាយមកវាមិនអាចដោយសារតែវាមិនទាន់ដល់ពេល ហើយនាយថែមទាំងបានធ្វើបាបចិត្តនាយតូចខ្លាំងណាស់ ហើយបើនាយស្លាប់ក៏ប្រហែលជាអាចលុបលាងនូវកំហុសគ្រប់យ៉ាងដែលខ្លួនបានធ្វើដាក់នាយតូចកន្លងមក...។

-

ទឺត ទឺត!!

" អាឡូ? "ជុងវ៉ុន ឮសំលេងទូរស័ព្ទរោទ៍រួចក៏ដើរទៅលើកទូរស័ព្ទដើម្បីយកមកនិយាយ។

" តើប្អូនត្រូវជាគូដណ្ដឹងរបស់ម្ចាស់ទូរស័ព្ទមែនទេ? "ជុងវ៉ុនដូចច្នេះក៏ងាកទីមើលលេខដែកបានខលមក ហើយលេខនោះគឺជាលេខរបស់ជេយ៍ បានជាអ្នកដែលខលមកជុងវ៉ុនបានដឹងបែបនេះដោយសារតែនាយបានsaveលេខរបស់ជុងវ៉ុនថា 'my fiancé<3' តាមពិតទៅជេយមិនដែលស្អប់ជុងវ៉ុនសូម្បីតែបន្តិច មានតែស្រឡាញ់លើសដើមទេ...។(អញខ្ពើមណាស់:)

" បាទ! តើលោកមានការអីមែនទេ? ហើយម្ចាស់ទូរស័ព្ទទៅណាបាត់ហើយ? "ជុងវ៉ុន

" គឺម្ចាស់ទូរស័ព្ទបានគ្រោះថ្នាក់ចរាចរណ៍បានបញ្ចូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ហើយ "ជុងវ៉ុនឮបែបនេះគេក៏ចាប់ផ្ដើមញ័រមាត់និយាយអ្វីមិនចេញឡើយ បើសុខៗមនុស្សដែលខ្លួនបានស្រឡាញ់មានគ្រោះថ្នាក់បែបនេះនោះ។(ប្រូដូចជាសាច់កម្មដល់ហើយ គ្រោះថ្នាក់ចរាចរណ៍ឡើយពីរដងហើយ😔)

" តើគាត់បញ្ចូនទៅមន្ទីពេទ្យមួយណា? "ជុងវ៉ុន និយាយបណ្ដើរក៏រៀបចំខ្លួនដើម្បីទៅមើលនាយបណ្ដើរ។

" គឺនៅមន្ទីពេទ្យ##### "បានដំណឹងរួចជុងវ៉ុនក៏ប្រញាប់បិទទូរស័ព្ទបាត់។

- មន្ទីពេទ្យ

នៅពេលដែលជុងវ៉ុនបានមកដល់ក្នុងមន្ទីពេទ្យភ្លាមគេក៏ប្រញាប់ដើរសម្ដៅទៅកាន់បន្ទប់សង្គ្រោះបន្ទាន់យ៉ាងលឿន។ នៅពេលដែលនាយតូចបានដើរមកដល់ខាងមុខបន្ទបើសង្គ្រោះបន្ទាន់ភ្លាមគ្រូពេទ្យក៏បានចេញមកដល់ខាងក្រៅ។

I'm not a bad person (ចប់) | khmer Dove le storie prendono vita. Scoprilo ora