"យ៉ាងណាក៏គេនៅស្រឡាញ់បង! អញ្ចឹងទៅរកគេវិញ- អឹម!"ជុងវ៉ុន និយាយមិនទាន់ចប់ផងក៏ត្រូវជេយ៍ចាប់ថើបបំបិទមាត់ភ្លាម ដោយសារតែជុងវ៉ុននិយាយមិនចេះស្ដាប់គ្នា គេខំប្រាប់ថាជាសង្សារចាស់ហើយនៅឲ្យគេទៅស្រឡាញ់វិញទៀត។
ជុងវ៉ុនបានឃើញជេយ៍ចាប់ខ្លួនថើបបែបនេះគេក៏មិនប្រកែកអ្វីដែរ ថែមទាំងយកដៃរបស់ខ្លួនទៅដាក់នៅនឹង.ករបស់នាយទៀត។ពួកគេក្រលាសអណ្ដាតចុះឡើងនៅក្នុងមាត់សឹងតែក្លាយជាអណ្ដាតតែមួយទៅហើយ។ជេយ៍និងជុងវ៉ុនបន្តថើបគ្នារហូតដល់ឮសំឡេងកណ្ដឹងចូលរៀនវិញទើបពួកគេព្រមបញ្ចប់:]។
ជុងវ៉ុនចុះមកក្រោមវិញទាំងអៀនថ្ពាល់ឡើងក្រហម ស្នាមថើបដំបូងបានទៅមនុស្សដែលយើងស្រឡាញ់ណា អ្នកមិនសប្បាយចិត្ត?:]
-
"ជុងវ៉ុន! នេះឯងបាត់ទៅណា ពេលចេញលេងមិចក៏យើងរកឯងមិនឃើញ?"ជេគ គ្រាន់ឃើញជុងវ៉ុនដើរចូលមកក្នុងថ្នាក់ គេក៏ដើរទៅសួរភ្លាម។
"គឺយើងនៅលើដំបូលអាគារនឹងណា"ជុងវ៉ុន
"ចុះឯងជេយ៍?! បាត់ទៅណាដែរ?"សុងហ៊ុន
"គឺ-គឺ យើងទៅបន្ទប់ទឹក!"ជេយ៍
"ឯងទៅធ្វើស្អីក្នុងបន្ទប់ទឹកឡើងកន្លះម៉ោងនឹង?"សុងហ៊ុន
"ជុះអាចម៍ទេដឹង?"ជេយ៍
"បានហើយ! ឈប់ប្រកែកគ្នាទៅគ្រូមកដល់ហើយ"ជុងវ៉ុន និយាយរួចក៏ទាញជេយ៍ទៅអង្គុយក្នុងតុវិញ។-
នាពេលល្ងាចជុងវ៉ុនបានដើរចេញពីថ្នាក់រៀនមក ទាំងភ្នែករបស់របស់កំពុងសម្លឹងមើលរកជេយ៍ ដោយសារតែនាយបានផ្ញើសារមកថាពេលល្ងាចនាយនឹងជូនគេទៅផ្ទះ ដោយសារតែរកនាយមិនឃើញទៅគេសម្រេចចិត្តអង្គុយចាំនាយនៅមុខសាលា។
ដោយចាំយូរពេកជុងវ៉ុនក៏បានផ្ញើសារទៅកាន់នាយថា 'នេះហ្យុងកាលមក? ខ្ញុំចាំនៅមុខសាលាណា~' ជុងវ៉ុនផ្ងើសារអោយជេយ៍រួចក៏ទុកទូរស័ព្ទចុះវិញ។
អង្គុយចាំនាយយូរទៅកាន់តែយូរទៅ នេះម៉ោង8:34ទៅហើយគេអង្គុយចាំនាយតាំងពីម៉ោង5:47 ប៉ុន្តែនៅមិនបានឃើញនាយរកមកជុងវ៉ុនដដែល ក្រលែកទៅមើលសាររបស់គេវិញក៏នាយមិនបានចូលមើលដែរ។
"ឬមកពីគាត់បានទៅផ្ទះមុនបាត់ទៅហើយ?"ជុងវ៉ុន និយាយទាំងកំពុងអាក់អន់ចិត្ត ចឹងស្នាមថើបមួយនោះនិងសាររបស់នាយមុននេះ គ្រាន់តែលេងសើចទេឬ?
VOUS LISEZ
I'm not a bad person (ចប់) | khmer
Roman d'amour(slow update!!) In the past, he was a good and obedient child, but because his parents did not care about him, they only cared about his sister, and he decided to do something to make his parents care about him...... START : 4/04/23 END : 28/8/23