" មិនរងាទេ! ហើយចាំមើលណាបងនឹងយករឿងនេះទៅជុងវ៉ុនអោយគេវាយឯងចេញ! "ហុីសុឹង និយាយធ្វើអោយនាងតូចភ័យរួចក៏រត់ទៅបាត់ ចំណែកឯនាងវិញទ្រាំមិនបានក៏រត់ទៅដេញវាយនាយ។
" ឆាប់ឈប់ភ្លាម! បើមិនចឹងទេខ្ញុំវាយហ្យុងហើយណា! "ជុងយ៉ុននិយាយបណ្ដើររត់តាមនាយបណ្ដើរ។
-
" ចង្រៃយ៍! ឯងពិតជាមិនបានការមែន! "ជូអ៊ាន បានក្រវាសរបស់របបដែលនៅលើតុធ្វើរបស់ខ្លួនចេញទាំងកំហឹង រួចក៏ចង្អុលទៅកាន់ជូអ៊ុនព្រមទាំងស្រែកស្ដីអោយគេទៀត បើនិយាយអោយងាយយល់គឺ ដៀល!។(តិចច្រាលឈាមងាប់បាត់^^)
" អោយខ្ញុំធ្វើយ៉ាងមិច?! បើសុខៗយាយចាស់នោះមកថាពួកគេរៀបការនៅអាទិត្យក្រោយទៅហើយ! "ជូអ៊ុន ឮបងប្រុសរបស់ខ្លួនដៀលខ្លួនថាមនុស្សមិនបានការបែបនេះក៏ចាប់ផ្ដើមខឹងតែម្ដង រួចក៏ងើបមកនិយាយជាមួយនាយ។
" ហុឺយ! នេះឯងមិនចេះអង្វរអាចង្រៃនោះទេឬ? "ជូអ៊ុន និយាយរួចក៏ទាញថូរនៅជិតនោះមកគប់ជូអ៊ុន ប៉ុន្តែត្រូវគេគេចទាន់ហើយឈូតប៉ះចំមុខបន្តិចដែរ។
" បើឯងខ្លាំងណាស់ហា៎ ទៅធ្វើខ្លួនឯងទៅអាចង្រៃ! យើងមិនធ្វើអោយខ្លួនឯងថោកដល់ថ្នាក់នឹងទេ! "ជូអ៊ុន ដោយទ្រាំមិនបានក៏ស្រែកជេនាយ មិនដឹងបងមិនដឹងប្អូនស្អីឡើយ រួចក៏បើកទ្វាចេញទៅបាត់។
គ្រាំង!!!
" ហុឺយ! "
-
" បើជ្រុលជាមកទាំងពីរហើយក៏មកញុំាអាហារជាមួយគ្នាមក! "អ្នកស្រីយ៉ាង ឃើញកូនស្រីរបស់ខ្លួននឹងនាយក្រាស់ដើរចូលមកគាត់ក៏ហៅពួកគេអោយមករួមតុដែរ។
" បាទ! និយាយចឹងខ្ញុំឮថាជុងវ៉ុនត្រូវរៀបការមែនទេ? "ហុីសុឹង និងជុងយ៉ុនដើតចូលមកអង្គុយរួចនាយក៏ងើបមុខមកសួរលោកយ៉ាងនិងអ្នកស្រីយ៉ាង។
" បងប្រុសរៀបការ? មិចក៏ខ្ញុំអត់មានដឹងអីចឹង? "ជុងយ៉ុន ឮនាយនិយាយបែបនេះក៏ងើបមុខមកសួរទៅកាន់នាក់ទាំងបី។
" ត្រូវហើយ! គេនឹងត្រូវរៀបការនៅអាទិត្យក្រោយ! ប៉ុន្តែប៉ាបានសួរគេរួចហើយ គេក៏យល់ព្រមដែរ! មិនហីជុងវ៉ុន? "លោកយ៉ាង ឆ្លើយតបទៅកាន់នាយក្រាស់ ប៉ុន្តែក៏ឃើញថាកូនស្រីរបស់ខ្លួនបម្រុងនឹងនិយាយប្រកែកជំនួសជុងវ៉ុន ទើបគាត់និយាយកាត់ រួចក៏ងាកមកសួរជុងវ៉ុនបញ្ឈឺស្រីពៅ។
BINABASA MO ANG
I'm not a bad person (ចប់) | khmer
Romance(slow update!!) In the past, he was a good and obedient child, but because his parents did not care about him, they only cared about his sister, and he decided to do something to make his parents care about him...... START : 4/04/23 END : 28/8/23