"គឺនៅលើដំបូងអាគារសាលា! នៅពេលមើលពីលើហ្នឹងទៅគឺមើលឃើញច្បាស់តែម្ដង! អញ្ចឹងតោះឆាប់ទៅ!"គាត់និយាយរួចក៏ចាប់ទាញដៃរបស់ខ្ញុំរត់សំដៅទៅលើដំបូងអាគារសាលា។
-
"បានហើយៗ ខ្ញុំថាពួកយើងដើរធម្មតាវិញទៅ ហឹស ខ្ញុំហត់ណាស់"ជុងវ៉ុន និយាយទាំងដង្ហក់ខ្យល់ ព្រោះមិញនេះជេយ៍បានទាញដៃនាយតូចរត់ឡើងមកលើកាំជណ្ដើរយ៉ាងលឿន។
"......"ជេយ៍ មើលមុខជុងវ៉ុនទាំងមិនបាននិយាយអ្វី សូម្បីតែមួយមាត់ ហើយបានមួយសន្ទុះនាយក៏ចាប់លើកអៀវជុងវ៉ុន ដែលធ្វើឲ្យនាយតូចភ្ញាក់យ៉ាងខ្លាំង។
"នៅឱ្យស្ងៀមប្រយ័ត្នធ្លាក់! តែបន្តិចទៀតដល់លើដំបូលអគារហើយ"ជេយ៍ និយាយរួចក៏អៀវជុងវ៉ុនឡើងទៅលើកាំជណ្ដើរ ពេលនេះនាយតូចមានអារម្មណ៍ថាអៀនខ្លាំងណាស់ គេមិនដឹងទេថាវាគឺជាទង្វើអ្វីឲ្យប្រាកដ ស្រឡាញ់? ឬគ្រាន់តែជាអារម្មណ៍មួយឆាវ?។
"មកដល់ហើយ!"ជេយ៍ មកដល់លើដំបូលអាគារនាយក៏បានដាក់ជុងវ៉ុនចុះវិញ ហើយនាយក៏ទាញដៃនាយតីចដើរទៅអង្គុយលើបង្កាន់របងដំបូង។
(Adminអត់ដឹងអានឹងគេហៅថាមិចទេ មានតែដាក់រូបអោយមើល)
"វ៉ា! ស្អាតណាស់!"ជុងវ៉ុន និយាយទាំងមើលទៅកាន់ព្រះអាទិត្យដែលកំពុងលិចទៅម្ដងបន្តិចៗ ប៉ុន្តែគេមិនបានដឹងទេថាមានក្រសែភ្នែកមួយគូរកំពុងសម្លឹងមើលមកគេយ៉ាងភ្លឹក ហើយមនុស្សគ្មានអ្នកណាក្រៅពីជេយ៍ បើពួកគេនៅតែពីរនាក់ហ្នឹង។
"ជុងវ៉ុន! ចង់ស្ដាប់ខ្ញុំច្រៀងទេ?"ជេយ៍ និយាយរួចក៏ទាញគីតាយកមកទុកត្រៀម។
"នេះបងចេះច្រៀងដែរហ៎? ខ្ញុំពិតជាចង់ស្ដាប់បងច្រៀងណាស់ឆាប់ច្រៀងមក!"ជុងវ៉ុន និយាយទាំងសើចចេញស្គាល់ខួចចេញមក ធ្វើអោយប្រហារបេះដូងរបស់ជេយ៍ស្ទើរខ្ទេចទៅហើយ។(អូម៉ាយកត់ ស៊ូស្វីត👀💕)
ESTÁS LEYENDO
I'm not a bad person (ចប់) | khmer
Romance(slow update!!) In the past, he was a good and obedient child, but because his parents did not care about him, they only cared about his sister, and he decided to do something to make his parents care about him...... START : 4/04/23 END : 28/8/23