ep14:ជេយ៍!!!

289 33 0
                                    

ពេលដែលសុងហ៊ុនបានដើរចេញទៅផុតក៏ស្រាប់តែមាននរណាមិនដឹងបានមកដាលមុខរបស់ជេយ៍មួយទំហឹង ហើយម្នាក់នោះគឺ

"ហុីសុឹងហ្យុងបានហើយ!"ជុងយ៉ុន ឃើញថាសភាពការណ៍មិនស្រួលនាងក៏ចូលទៅឃាត់នាយ។

"លែងបង! អោយទៅប្រដៅអាចង្រៃនេះ!"ហុីសុឹង ខំប្រឹងរើចេញពីដៃរបស់ជុងយ៉ុនដែលនាងក៏ប្រឹងទាញនាយចេញមកដែរ។

"បានហើយ! មានរឿងអីហ្យុងអាចនិយាយគ្នាបានតើ"ជុងយ៉ុន និយាយបែបនេះទើបនាយស្ងប់អារម្មណ៍ ហើយពួកគេទាំងបីក៏បានមកនិយាយគ្នានៅខាងក្រៅវិញ។

"ហេតុអីក៏ឯងធ្វើបែបនេះជុងវ៉ុន?"ហុីសុឹង ជាអ្នកដែលចាប់ផ្ដើមនិយាយមុនគេ ព្រោះតែនាយឃើញម្នាក់ៗដូចជាស្ងាត់រៀងខ្លួន។

"នេះហ្យុងនិយាយពីអ្វី? ខ្ញុំមិនយល់ទេ"ជេយ៍ (ធ្វើអីដឹងខ្លួនហើយ😤)

"ហេតុអីក៏ឯងចាកចេញពីជុងវ៉ុន?! ឯងដឹងទេថាពេលដែលឯងចាកចេញទៅនោះជុងវ៉ុនគេយំសឹងតែទឹកភ្នែកក្លាយជាឈាមទៅហើយ!"ហុីសុឹង និយាយប្រាប់ទៅនាយទាំងស្រែកកំហករួចបម្រុងនឹងលើកដៃដាលទៅនាយទៅហើយ ប៉ុន្តែក៏ត្រូវនាងតូចឃាត់ទាន់។

"ខ្ញុំទៅក៏មានមូលហេតុរបស់ខ្ញុំដែរ! ខ្ញុំគ្មានជម្រើសឡើយ! ហើយបើខ្ញុំមិនទៅជុងវ៉ុនក៏ប្រាដកជាគ្មានសុវត្ថិភាពឡើយ..."ជេយ៍ ឮបែបនេះនាយក៏ប្រញាប់បកស្រាយភ្លាម។

"ហើយចុះរឿងព័ត៍មាននោះ?"ហុីសុឹង
"ខ្ញុំក៏មិនបានដឹងឡើយ! នៅពេលខ្ញុំទៅនៅអាមេរិចគាត់បានដកហូតទូរស័ព្ទរបស់ខ្ញុំ ទើបតែពេលមកកូរ៉េវិញទេទើបគាត់អោយមកខ្ញុំវិញ ប៉ុន្តែគួអោយស្ដាយគាត់បានផ្សព្វផ្សាយព័ត៌មាននោះចេញទៅមុនបាត់ ពេលនេះគេច្បាស់ខឹងនឹងខ្ញុំខ្លាំងហើយ..."ជេយ៍
"យើងសុំទោស! ដែលមិញនេះវាយឯងទាំងមិនបានសួរនាំ"ហុីសុឹង
"មិនអីទេ! ប៉ុន្តែខ្ញុំសុំអោយហ្យុងជួយខ្ញុំរឿងមួយបានទេ?"ជេយ៍
"សុំរឿងអី?"ហុីសុឹង
"គឺខ្ញុំសុំពឹងអោយហ្យុងជួយណាត់ជុងវ៉ុននៅទន្លេហានអោយខ្ញុំផង! ខ្ញុំមានរឿងនិយាយជាមួយគេ...."ជេយ៍

"មិនអីទេ! ចាំយើងណាត់អោយ!"ហុីសុឹង និយាយទាំងទះស្មារបស់គេតិចៗ រួចក៏បានដើរចេញទៅជាមួយជុងយ៉ុនបាត់។

I'm not a bad person (ចប់) | khmer Onde histórias criam vida. Descubra agora